កំពង់ផែស្វយ័តក្រុងព្រះសីហនុ

​​តើតម្លៃសេវាកម្មនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ពិតជាហក់ឡើងខ្ពស់មែនឬយ៉ាងណា?


កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលជាកំពង់ផែសមុទ្រទឹកជ្រៅអន្តរជាតិ និងជាបេះដូងសេដ្ឋកិច្ចតែមួយគត់របស់កម្ពុជា កំពុងបំពេញតួនាទីយ៉ាងសកម្មជាកម្លាំងចលករដ៏មានឥទ្ធិពលក្នុងការទ្រទ្រង់ខ្សែច្រវាក់ផ្គត់ផ្គង់ទំនិញទាំងក្នុងតំបន់ និងក្រៅតំបន់។ បច្ចុប្បន្នកំពង់ផែប្រវត្តិសាស្ត្រមួយនេះ បាននិងកំពុងកើនឡើងសកម្មភាពដឹកជញ្ជូនយ៉ាងមមាញឹក បន្ទាប់ពីក្រុមហ៊ុនវិនិយោគមួយចំនួននៅក្នុងប្រទេសថៃ បានសម្រេចបង្វែរទិសដៅដឹកជញ្ជូនទំនិញពីផ្លូវគោកមកតាមផ្លូវទឹកវិញ ដោយសារតែវិបត្តិភាពតានតឹងនៅតាមព្រំដែន ដែលបង្កឡើងដោយភាគីថៃ។
កំពង់ផែស្វយ័តក្រុងព្រះសីហនុ
ដោយ

ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុនឡាញហល អិចប្រេស កត់សម្គាល់ឃើញថា មកទល់ពេលនេះសកម្មភាពដឹកទំនិញចេញចូលកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហាក់មានភាពប្រសើរជាងមុន ពោលគឺមិនមានអ្វីត្រូវរាំងស្ទះខ្លាំងគួរឱ្យបារម្ភនោះទេ។ បើតាមអ្នកជំនាញរូបនេះ ការកើនឡើងថ្លៃដឹកជញ្ជូន និងពេលវេលាក្នុងដឹកជញ្ជូនទំនិញចេញ-ចូល មិនមែនដោយសារភាគីកំពង់ផែនោះទេ តែវាបានកើតឡើងដោយកត្តាពីខាងក្រៅ ពិសេសការកើនឡើងថ្លៃប្រេងឥន្ធនៈ និងបញ្ហាប្រឈមក្នុងការដឹកជញ្ជូនតាមផ្លូវទឹកអន្តរជាតិ។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា យល់ឃើញថា ចាប់តាំងពីប្រទេសថៃ បានបិទព្រំដែនគោកជាឯតោភាគីរួចមកមានក្រុមហ៊ុនជប៉ុន ដែលមានមូលដ្ឋានក្នុងប្រទេសថៃ បានបង្វែរការដឹកជញ្ជូនវត្ថុធាតុដើមមកកម្ពុជា តាមផ្លូវទឹក។ ការណ៍នេះបានធ្វើឱ្យការដឹកជញ្ជូនត្រូវចំណាយពេលវេលាយូរជាងមុន និងមានការឡើងថ្លៃមួយកម្រិត ស្របពេលតម្លៃប្រេងឥន្ធនៈអន្តរជាតិ ក៏មានការឡើងថ្លៃផងដែរ។ យ៉ាងណាមិញ អ្នកឧកញ៉ា លឹម ហេង សង្កត់ធ្ងន់ថា ស្ថិតក្នុងស្ថានភាពនេះកំពង់ផែស្វយ័តក្រុងព្រះសីហនុ គួរពន្លឿននីតិវិធី ដើម្បីសម្រួលដល់ទំនិញនានាកុំឱ្យមានការកកស្ទះ បើពុំដូច្នោះទេវាអាចធ្វើឱ្យប៉ះពាល់ដល់ដំណើរខ្សែច្រវាក់ផលិតកម្មនៅកម្ពុជា។

បើយោងតាមរបាយការណ៍របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅត្រីមាសទី១ ឆ្នាំ២០២៦ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ទទួលបានបរិមាណទូកុងតឺន័រចេញចូលសរុបជាង៣៧ម៉ឺន TEUs កើនឡើងជាង៣៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះលំហូរទំនិញនាំចេញពីកម្ពុជា ទៅកាន់ប្រទេសថៃ បានកើនឡើងជាង៣៣% ខណៈការនាំចូលទំនិញពីថៃ មកវិញ មានការធ្លាក់ចុះជាង២០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីត្រីមាសទី៤ឆ្នាំមុន៕

អត្ថបទ៖ បូ ដូឡា




អត្ថបទបន្ទាប់


បេក្ខជនសុទ្ធតែរំពឹងទទួលបានលទ្ធផលនៅក្នុងការប្រឡងបាក់ឌុបឆ្នាំនេះ ខណៈអ្នកជំនាញជំរុញឱ្យយុវជនចាប់យកជំនាញឌីជីថល និង AI សម្រាប់សិក្សាបន្ត

បរិយាកាស នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបសម័យប្រឡងថ្ងៃទី១០ ខែសីហា បានដំណើរការទៅយ៉ាងរលូននៅក្នុងថ្ងៃដំបូងនេះ ដោយបេក្ខជនជ…

វិស័យសំខាន់ៗរបស់ថៃ កំពុងជួបវិបត្តិខ្វះខាតកម្លាំងពលកម្មធ្ងន់ធ្ងរ ក្រោយការចាកចេញរបស់ពលករខ្មែរ

ប្រទេសថៃ កំពុងតែធ្លាក់ចូលនៅវិប្បដិសារីនៃសេដ្ឋកិច្ចពីរទិស ដោយរោងចក្រក្នុងស្រុកជាច្រើនបានប្រកាសបិទទ្វារជាបន្តបន្ទាប់បណ្តាលឱ្យអត្រាគ្មានការងារធ្វ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ