ក្រុមហ៊ុន Nvidia

លោក ត្រាំ បង្ហាញចេតនាចង់ឱ្យលោក ជេនសេន វិលមកកាន់ NVIDIA ឡើងវិញ តែក្រុមប្រឹក្សាក្រុមហ៊ុននេះបដិសេធ


តើអនាគតរបស់អតីតមេក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Nvidia លោក ជេនសេន ហួង នឹងទៅជាយ៉ាងណា ក្រោយលោកបង្ខំចិត្តលាលែងចេញពីតំណែងកាលពីសប្តាហ៍មុន ជុំវិញរឿងអាស្រូវស្នេហាលួចលាក់ជាមួយស្ត្រីម្នាក់ ដែលត្រូវបានគេសង្ស័យថាជាចារនារីចិន? នៅពេលនេះ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានបង្ហាញបំណងចង់ឱ្យលោក ជេនសេន ហួង វិលមកកាន់តំណែងជានាយកប្រតិបត្តិក្រុមហ៊ុននេះវិញ ដោយលោក ត្រាំ យល់ថា បុគ្គលរូបនេះបានទទួលមេរៀនដ៏ធំមួយរួចហើយ ហើយរឿងនេះក៏មិនបានបង្កហានិភ័យដល់សន្តិសុខជាតិអាម៉េរិកដែរ។
NVIDIA
ដោយ

ប៉ុន្តែក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Nvidia បែរជាប្រកាសបដិសេធដាច់អហង្ការចំពោះការវិលត្រឡប់នេះទៅវិញ។
សារព័ត៌មាន CNBC បានរាយការណ៍នៅថ្ងៃទី១៦ ខែវិច្ឆិកា ថា លោក ដូណាល់ ត្រាំ បានថ្លែងទៅកាន់អ្នកសារព័ត៌មាននៅខាងក្រៅសេតវិមាន មុនចេញដំណើរទៅកាន់ទ្វីបអាស៊ីថា លោកមិនមានការព្រួយបារម្ភអំពីបញ្ហាសន្តិសុខជាតិ ដែលកើតចេញពីរឿងអាស្រូវស្នេហារបស់លោក ជេនសេន ហួង ជាមួយអតីតនាយកប្រតិបត្តិក្រុមហ៊ុន Megaspeed នៅសិង្ហបុរីនោះឡើយ។ មន្ត្រីអាម៉េរិកធ្លាប់បានសង្ស័យថា ករណីនេះអាចពាក់ព័ន្ធនឹងការលួចបញ្ជូនបន្ទះឈីបកម្រិតខ្ពស់របស់ Nvidia ទៅកាន់ប្រទេសចិន។
ទោះជាយ៉ាងណា លោក ត្រាំ បានប្រាប់អ្នកសារព័ត៌មានថា បញ្ហានេះមិនបានបង្កហានិភ័យដល់សន្តិសុខជាតិនោះទេ ព្រោះសហរដ្ឋអាម៉េរិកបច្ចុប្បន្ន គឺរឹងមាំជាងពេលណាៗទាំងអស់ ខណៈដែលរូបលោក ក៏មានគម្រោងជួបពិភាក្សាផ្ទាល់ជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនពីង នៅក្នុងវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ឬ APEC ផងដែរ។
ផ្ទុយពីការលើកឡើងរបស់ប្រធានាធិបតីអាម៉េរិក ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Nvidia បានប្រកាសកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ថា ក្រុមហ៊ុនពុំមានការពិចារណាណាមួយក្នុងការផ្តល់ឱកាសឱ្យលោក ជេនសេន ហួង វិលមកកាន់តំណែងជា CEO វិញឡើយ។ ការប្រកាសនេះបានកើតឡើង ទោះបីជាមានការអំពាវនាវយ៉ាងខ្លាំងក្លាពីបុគ្គលល្បីៗក្នុងវិស័យបច្ចេកវិទ្យាដូចជាលោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla ព្រមទាំងញត្តិដែលមានហត្ថលេខាគាំទ្រជាង១៨០,០០០នាក់សុំឱ្យលោក ជេនសេន ត្រឡប់មកដឹកនាំក្រុមហ៊ុនវិញ បន្ទាប់ពីលោកបានលាលែងពីតំណែងកាលពីសប្តាហ៍មុនក៏ដោយ។
យ៉ាងណាមិញបណ្តាញព័ត៌មានហិរញ្ញវត្ថុផ្ទៃក្នុងរបស់ក្រុមហ៊ុននេះបានឱ្យដឹងថា ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Nvidia កំពុងផ្តោតអារម្មណ៍លើការស៊ើបអង្កេតពីកំហុសឆ្គងរបស់លោក ជេនសេន ហួង ដោយគ្មានការចរចាឱ្យត្រឡប់មកវិញឡើយ។ ប្រភពដដែលបានបង្ហើបថា កន្លងមកក្រុមប្រឹក្សាភិបាល Nvidia ថែមទាំងបានជួលក្រុមហ៊ុនច្បាប់ជំនាញចំនួន៣ ដើម្បីបើកការស៊ើបអង្កេតស៊ីជម្រៅលើសកម្មភាពរបស់លោក ជេនសេន និងពិនិត្យមើលថា តើមានការប៉ះពាល់ដល់សន្តិសុខជាតិអាម៉េរិក ឬមានការបែកធ្លាយការសម្ងាត់របស់ក្រុមហ៊ុនដែរឬទេ។
បច្ចុប្បន្នក្រុមហ៊ុន Nvidia បានសម្រេចតែងតាំងលោកស្រី កូឡែត ក្រេស (Colette Kress) ដែលជានាយកផ្នែកហិរញ្ញវត្ថុឱ្យឡើងកាន់តំណែងជានាយកប្រតិបត្តិស្តីទី បន្ទាប់ពីការចាកចេញរបស់លោក ជេនសេន ខណៈតំណាងក្រុមប្រឹក្សាភិបាលបានបញ្ជាក់ថា ក្រុមហ៊ុនកំពុងស្ថិតក្នុងដំណើរការជួលក្រុមហ៊ុនប្រឹក្សាជំនាញ ដើម្បីស្វែងរកអ្នកដឹកនាំជាន់ខ្ពស់ថ្មីមកស្នងតំណែងនេះជាអចិន្ត្រៃយ៍៕

អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស




អត្ថបទបន្ទាប់


Danone កម្ពុជា ចូលរួមវេទិកាធុរកិច្ចអមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី បេ្តជ្ញាបន្តលើកកម្ពស់ អាហារូបត្ថម្ភ និងសុខភាពផ្អែកលើមូលដ្ឋានវិទ្យាសាស្ត្រ

រាជធានីភ្នំពេញ ប្រទេសកម្ពុជា – ក្រុមហ៊ុន Danone កម្ពុជា ដែលជាក្រុមហ៊ុនអាហារូបត្ថម្ភឈានមុខគេ និងបានចូលរួមចំណែកចិញ្ចឹមបីចាច់កុមារកម្ពុជា…

ក្រោមសម្ពាធពន្ធ១៩% អាម៉េរិកទាមទារឱ្យថៃអនុវត្តលក្ខខណ្ឌដ៏តឹងរ៉ឹង៥ចំណុច តែថៃថាហួសបន្ទាត់ក្រហមរបស់ខ្លួន

ពេល​នេះ​ប្រទេសថៃកំពុងប្រឈមនឹងសម្ពាធចរចាដ៏លំបាកជាមួយអាម៉េរិក ខណៈទីក្រុងវ៉ាស៊ីនតោន ដាក់លក្ខខណ្ឌសំខាន់៥ចំណុច ដែលពាក់ព័ន្ធនឹងពន្ធគយ១៩%។ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ