បុគ្គលល្បីៗ

ឧកញ៉ា​ពីរ​រូប​ដែល​នាំ​ចូល​រថយន្ត​ទំនើបៗ​បំផុត​​​​​មក​កម្ពុជា


ប្រទេស​កម្ពុជា ថ្វីត្បិត​តែ​មិនមែន​​ជា​ប្រទេស​អ្នក​មាន ប៉ុន្តែ បើ​និយាយ​រឿង​រថយន្ត អ្នកមានៗ​នៅស្រុកខ្មែរ​ជិះ​រថយន្ត​ទំនើបៗ​បំផុត និង​ថ្លៃៗ​បំផុត​នៅ​លើ​ពិភព​លោក។
ឧកញ៉ា​ពីរ​រូប​ដែល​នាំ​ចូល​រថយន្ត​ទំនើបៗ​បំផុត​​​​​មក​កម្ពុជា
ដោយ

នៅ​លើ​វិថី​នានា​ក្នុង​ទីក្រុង​ភ្នំពេញ គេឃើញ​មាន​រថយន្ត Rolls-Royce, BMW ជាដើម បើក​បង្អួត​រាង​យ៉ាង​សង្ហារ បើ​ទោះបី​ជា​ចំណូល​មធ្យម​ប្រចាំ​ឆ្នាំ​របស់​ប្រជាជន​នៃ​ប្រទេស​នេះ នៅ​មាន​កម្រិត​ទាប​ក្ដី។ 

អ្នកនាំ​ចូល​រថយន្ត​ម៉ាកប្រណីតៗ និង​ថ្លៃៗ​បំផុត​នៅ​លើ​ពិភព​លោក មក​កម្ពុជា ដែល​លេចធ្លោ​ជាងគេ គឺ​ឧកញ៉ា​ពីរ​រូប។ 

ឧកញ៉ា ង៉ូវ លាងហួត គឺ​ជា​អ្នក​ជំនួញ​លេចធ្លោ​មួយរូប​នៅ​កម្ពុជា ប៉ុន្តែ រូបលោក​ផ្ទាល់​មិន​សូវ​ចេញ​មុខ​ចេញ​មាត់​ខ្លាំង​ដូច​ឧកញ៉ា​ផ្សេងៗ​ទៀត​ទេ។ 

ឧកញ៉ា ង៉ូវ លាងហួត ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន HGB Group។

ឧកញ៉ា ង៉ូវ លាងហួត ជា​ម្ចាស់​​ក្រុមហ៊ុន HGB Group ដែលនាំ​ចូល​រថយន្ត​ម៉ាក​ល្បីៗ​ ប្រណីតៗ និង​ថ្លៃៗ​បំផុត​នៅ​លើ​ពិភព​លោក​ ចូល​មក​ទីផ្សារ​ប្រទេស​កម្ពុជា។

រថយន្ត​ប្រណីតៗ​ដែល​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា ង៉ូវ លាង​ហួត នាំ​ចូល និង​លក់​ចែក​ចាយ​នៅ​កម្ពុជា រួមមាន Rolls-Royce, Bentley, Volkswagen, MAZDA។ 

ក្រៅ​ពី​នាំ​ចូល​និង​ចែក​រថយន្ត​ប្រណីតៗ​ទាំង​នេះ ក្រុមហ៊ុន HGB Group ក៏​មាន​ជំនួញ​ជាច្រើន​ផ្សេង​ទៀត​ផង​ដែរ ដូចជា វិស័យ​ចំណី​អាហារ វិស័យ​លក់ដុំ និង​លក់រាយ ។ល។


ឧកញ៉ា​មួយ​រូប​ទៀត​ដែល​នាំ​ចូលរថយន្ត​ម៉ាក​ល្បី​និង​ប្រណីត​ចូល​ទីផ្សារ​កម្ពុជាដែរ គឺ​មហាសេដ្ឋី​ដ៏​ល្បី​ឈ្មោះ អ្នក​ឧកញ៉ា​ គិត ម៉េង អគ្គនាយក​ក្រុមហ៊ុន Royal Group និង​ជា​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា។ 

អ្នក​ឧកញ៉ា គិត ម៉េង អគ្គនាយក​ក្រុមហ៊ុន Royal Group និង​ជា​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា។​

ក្រៅ​ពី​មុខ​ជំនួញ​ធំៗ​ជា​ច្រើន​រាប់​មិន​អស់ តាំង​ពីសណ្ឋាគារ រមណីយដ្ឋាន ក្រុមហ៊ុន​ទូរស័ព្ទ ប្រព័ន្ធ​ផ្សព្វផ្សាយ វារី​អគ្គិសនី ជាដើម ។ល។ អ្នក​ឧកញ៉ា គិត ម៉េង ក៏មាន​ក្រុមហ៊ុន​មួយ​ដែល​នាំ​ចូល​រថយន្ត​ទំនើប​និង​ប្រណីត​បំផុត​មក​ពី​ប្រទេស​អាល្លឺម៉ង់ ម៉ាក BMW មក​លក់​ចែក​ចាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ។

រថយន្ត​ប្រណីត​មក​ពី​អាល្លឺម៉ង់ ម៉ាក BMW។

អ្នក​ឧកញ៉ា​ គិត ម៉េង ជា​មហាសេដ្ឋី​អ្នក​ជំនួញ​ដែល​មាន​សកម្មភាព​លេចធ្លោ​ជាង​គេ ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយសារ​លោក​មាន​តួនាទី​ជា​ប្រធាន​សភា​ពាណិជ្ជកម្ម​តំណាង​អ្នក​រក​ស៊ី​​មួយ​ប្រទេស​ផង។ 

ម្យ៉ាង​ទៀត ភាព​លេច​ធ្លោ​របស់​អ្នក​ឧកញ៉ា គឺ​ដោយសារ​ជា​រឿយៗ គេ​ឃើញ​អ្នក​ឧកញ៉ា​ហាក់​មាន​ភាព​ជិតដិត​ទៅ​នឹង​ថ្នាក់​ដឹកនាំ​កំពូល​នៃ​ប្រទេស​កម្ពុជា គឺ​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ផ្ទុះ​មេរោគ​ផ្ដាសាយ​បក្សី H5N1 នៅ​ភាគ​ខាងជើង​វៀតណាម!

ព័ត៌មាន
ក្រសួង​កសិដ្ឋាន​វៀតណាម បាន​ចេញ​របាយការណ៍​មួយ​ឲ្យ​ដឹង​ថា គេ​បាន​រកឃើញ​មេរោគ​ផ្ដាសាយ​បក្សី H5N1 នៅ​ខេត្ត​ ហាណាម ភាគខាងជើង​ប្រទេស​វៀតណ…

យូនីសែហ្វ៖ អំបិលភាគច្រើន​ពុំមានផ្ទុកជាតិអ៊ីយ៉ូដជួយដល់បញ្ញាកុមារទេ!

ព័ត៌មាន
តើ​លោក​អ្នក​នៅ​ចាំ​វីដេអូខ្លី​ដែល​ផ្សព្វ​ផ្សាយ​ជំរុញ​ឲ្យ​ប្រើប្រាស់​អំបិល​អ៊ីយ៉ូដ​ដើម្បី​ជួយ​ឲ្យ​បញ្ញា​ឆ្លាត​វៃ​ដែរ​ឬ​ទេ? អំបិលអ៊ីយ៉ូដ ត្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ