ជម្លោះដែនសមុទ្រកម្ពុជា-ថៃ

តើភាពជាប់គាំងក្នុងជម្លោះដែនសមុទ្រកម្ពុជា-ថៃ អាចទម្លាយបានទេ ក្រោយភាគី​ទាំងពីរឯកភាពឱ្យគណៈកម្មការផ្សះផ្សាចុះពិនិត្យទីតាំងជាក់ស្តែង?


កម្ពុជា និងថៃ បានឯកភាពគ្នាបង្កើតក្រុមការងារបច្ចេកទេសរួមមួយ ដែលមានអ្នកជំនាញពីប្រទេសទាំងពីរ និងសមាជិកគណៈកម្មការផ្សះផ្សា ដើម្បីដោះស្រាយបញ្ហាបច្ចេកទេសពាក់ព័ន្ធនឹងការកំណត់ព្រំដែនសមុទ្ររវាងប្រទេសទាំងពីរ។ លើសពីនេះ កម្ពុជា និងថៃ ក៏បានឯកភាពគ្នាបើកផ្លូវឱ្យគណៈកម្មការផ្សះផ្សាចុះពិនិត្យកោះ និងទីតាំងភូមិសាស្ត្រពាក់ព័ន្ធតាមបណ្តោយឆ្នេរសមុទ្រនៃប្រទេសទាំងពីរ ដែលត្រូវបានរំពឹងថានឹងជួយឱ្យគណៈកម្មការផ្សះផ្សាយល់កាន់តែច្បាស់ពីស្ថានភាពជាក់ស្តែង។ ជុំវិញវឌ្ឍនភាពថ្មីនេះ តើការចុះពិនិត្យទីតាំងជាក់ស្តែងរបស់គណៈកម្មការផ្សះផ្សាក្
ជម្លោះដែនសមុទ្រកម្ពុជា-ថៃ
ដោយ

លោកបណ្ឌិត ស៊ឺន សំ អ្នកវិភាគគោលនយោបាយ និងជាអ្នកតាមដានព្រឹត្តិការណ៍អន្តរជាតិ យល់ឃើញថា ការឯកភាពឱ្យគណៈកម្មការផ្សះផ្សាក្រោយយន្តការ UNCLOS ចុះពិនិត្យទីតាំងជាក់ស្តែងនឹងជួយឱ្យអ្នកជំនាញអន្តរជាតិ មើលឃើញកាន់តែច្បាស់ពីទិដ្ឋភាពភូមិសាស្ត្រពិតប្រាកដ ដែលឆ្លុះបញ្ចាំងពីភាពស្របច្បាប់នៃការគ្រប់គ្រងរបស់ភាគីនីមួយៗ។ ទោះជាបែបនេះក្តី អ្នកវិភាគរូបនេះ នៅតែបង្ហាញមន្ទិលសង្ស័យចំពោះជំហររបស់ភាគីថៃក្នុងការគោរពតាមលទ្ធផល នៃនីតិវិធីផ្សះផ្សាដោយបង្ខំនេះ ដ្បិតកន្លងមក ភាគីថៃធ្លាប់បានប្រកាសជំហរមិនទទួលស្គាល់ឡើយ ប្រសិនបើសេចក្តីសម្រេចណាមួយធ្វើឱ្យខ្លួនខាតបង់ផលប្រយោជន៍។

ជាមួយគ្នានេះ លោកបណ្ឌិត ជ័យ តិច អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសង្គម បានវាយតម្លៃថា លទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មការផ្សះផ្សានៅប្រទេសម៉ាឡេស៊ី កំពុងបោះជំហានទៅមុខយ៉ាងរលូន។ អ្នកជំនាញរូបនេះរំពឹងថា យន្តការផ្សះផ្សាដោយបង្ខំក្រោមឆត្រអង្គការសហប្រជាជាតិនេះនឹងផ្តល់ដំណោះស្រាយប្រកបដោយយុត្តិធម៌សម្រាប់រដ្ឋភាគីទាំងពីរ ដើម្បីបញ្ចប់បញ្ហាព្រំដែន និងឈានទៅរកការអភិវឌ្ឍរួមគ្នាប្រកបដោយចីរភាពនាពេលអនាគត។

ជុំវិញបញ្ហានេះ លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវរំពឹងថា ភាគីកម្ពុជា និងថៃ នឹងឈរលើមូលដ្ឋានច្បាប់ជាគោល ហើយព្រមទទួលយកលទ្ធផលដោយបើកចំហ និងមិនលម្អៀង។ លោកគូសបញ្ជាក់ថា ការទទួលស្គាល់ការពិតជាក់ស្តែងប្រកបដោយភាពត្រឹមត្រូវ នឹងក្លាយជាគន្លឹះដ៏សំខាន់នាំឱ្យប្រទេសទាំងពីរឈានទៅកំណត់ខ្សែព្រំដែនសមុទ្របានយ៉ាងច្បាស់លាស់។

គួរបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំផ្សះផ្សាលើកទី៣ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ (UNCLOS) រវាងកម្ពុជា និងថៃ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ភាគីទាំងពីរបានឯកភាពគ្នាបង្កើតក្រុមការងារបច្ចេកទេសរួម និងឈានដល់ការយោគយល់គ្នាលើប៉ារ៉ាម៉ែត្របច្ចេកទេសមួយចំនួនសម្រាប់ការចរចាបន្ត។ ជាមួយគ្នានេះ ភាគីទាំងពីរ ក៏បានឯកភាពលើការរៀបចំដំណើរទស្សនកិច្ចរបស់គណៈកម្មការផ្សះផ្សាទៅកាន់កោះ និងតំបន់ឆ្នេរសមុទ្រពាក់ព័ន្ធ ដើម្បីប្រមូលព័ត៌មានជាក់ស្តែងបន្ថែមសម្រាប់ដំណើរការផ្សះផ្សាផងដែរ៕

អត្ថបទ៖ បូ ដូឡា




អត្ថបទបន្ទាប់


តើការពន្យារពេលចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច បានផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់កម្ពុជា?

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា បានបំពេញគ្រប់លក្ខខណ្ឌក្នុងការចាកចេញពីចំណាត់ថ្នាក់ក្រុមប្រទេសអភិវឌ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ