វិស័យហិរញ្ញវត្ថុ

ចិន ប្រើ​អំណាចពន្ធដាររឹតកអ្នកមានស្ដុកស្ដម្ភ ដែលផ្ទេរទ្រព្យសម្បត្តិចេញទៅក្រៅប្រទេស


រដ្ឋាភិបាលចិន កំពុងបើកយុទ្ធនាការរឹតបន្តឹងលើក្រុមមហាសេដ្ឋី​យ៉ាង​ក្ដៅគគុក។ ​ក្រុមអ្នកមានស្ដុកស្ដម្ភ ដែល​ធ្លាប់​តែផ្ទេរទ្រព្យសម្បត្តិរាប់រយពាន់លានដុល្លារ​អាម៉េរិក ទៅរក្សាទុកក្នុងមូលនិធិនៅក្រៅប្រទេស​នោះ ពេលនេះត្រូវប្រឈមមុខនឹងការបង់ពន្ធថ្មីរហូតដល់ទៅ ២០% ហើយត្រូវប្រកាសទ្រព្យសម្បត្តិ​របស់ខ្លួនជូនរដ្ឋាភិបាលចិន ឱ្យបានមុនថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ នេះ។ វិធានការថ្មី​ដ៏ក្ដៅគគុក​​នេះបានធ្វើឱ្យមហាសេដ្ឋីចិនជាច្រើនភ្ញាក់ផ្អើល និងសម្រុកទៅពិគ្រោះ​យោបល់​ជាមួយមេធាវី និង​ធនាគារឯកជន ខណៈទីក្រុងប៉េកាំង កំពុងព្យាយាមទប់ស្
វិស័យហិរញ្ញវត្ថុ
ដោយ

ក្រសួងហិរញ្ញវត្ថុ និងអាជ្ញាធរពន្ធដារចិន បានចេញបទប្បញ្ញត្តិថ្មី កំណត់ឱ្យបរធនបាលកិច្ចក្រៅប្រទេសត្រូវបង់ពន្ធរហូតដល់ទៅ ២០% ស្ទើរគ្រប់ដំណាក់កាល គិតចាប់ពីការបង្កើត ការចែកចាយប្រាក់ចំណេញរហូតដល់ការបិទមូលនិធិ។ គ្រួសារដែលបានផ្ទេរទ្រព្យសម្បត្តិចូលក្នុងបរធនបាលកិច្ច ចាប់តាំងពីដើមឆ្នាំ២០២៣ ត្រូវប្រកាស និងបង់ពន្ធឱ្យបានមុនថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ នេះ។ អ្នកដែលប្រកាសយឺតយ៉ាវ ឬមិនប្រកាស អាចប្រឈមការផាកពិន័យ និងការបង់ប្រាក់បន្ថែម។ វិធានការនេះ បានធ្វើឱ្យមហាសេដ្ឋីចិន ជាច្រើននៅហុងកុង និងសិង្ហបុរី ប្រញាប់ប្រញាល់ទាក់ទងមេធាវី អ្នកគ្រប់គ្រងទ្រព្យសម្បត្តិ និងធនាគារឯកជន ដើម្បីគណនាចំនួនពន្ធដែលត្រូវបង់។ អ្នកខ្លះថែមទាំងកំពុងពិចារណាលក់ចេញទ្រព្យសម្បត្តិ ឬភាគហ៊ុន ដើម្បីរកសាច់ប្រាក់មកបង់ពន្ធទៀតផង។
ក្រុមអ្នកជំនាញផ្នែកច្បាប់បានចាត់ទុកវិធានការនេះថា ជាចំណុចរបត់ដ៏ធំ សម្រាប់ការគ្រប់គ្រងទ្រព្យសម្បត្តិរបស់អ្នកមាន ដែលមានទំនាក់ទំនងជាមួយប្រទេសចិន ព្រោះបរធនបាលកិច្ចក្រៅប្រទេស នឹងលែងអាចប្រើជាមធ្យោបាយកាត់បន្ថយ ឬគេចពន្ធដូចកាលពីអតីតកាលទៀតហើយ។ វិធានការរឹតបន្តឹងដ៏ក្ដៅគគុកនេះ ក៏កើតឡើងស្របពេលដែលរដ្ឋាភិបាលចិន កំពុងស្វែងរកប្រភពចំណូលពន្ធដារថ្មី បន្ទាប់ពីចំណូលបានពីការលក់ដីធ្លាក់ចុះយ៉ាងខ្លាំងដោយសារវិបត្តិសេដ្ឋកិច្ច។ ទន្ទឹមនេះ ទីក្រុងប៉េកាំង ក៏កំពុងរឹតបន្តឹងការហូរចេញនៃមូលធនទៅក្រៅប្រទេស និងបង្កើនការត្រួតពិនិត្យលើទ្រព្យសម្បត្តិរបស់ក្រុមអ្នកមានផងដែរ។
ទោះជាយ៉ាងណា ក្រុមអ្នកជំនាញបានបញ្ជាក់ថា បរធនបាលកិច្ចក្រៅប្រទេសនៅតែអាចប្រើប្រាស់សម្រាប់ការការពារទ្រព្យសម្បត្តិ និងការផ្ទេរមរតកបានដដែល ប៉ុន្តែវាលែងជាឧបករណ៍សម្រាប់ការកាត់បន្ថយបន្ទុកពន្ធ ឬគេចពន្ធដូចដែលមហាសេដ្ឋីចិនជាច្រើនធ្លាប់ប្រើប្រាស់កន្លងមកទៀតហើយ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ជម្លោះពាក្យសម្តីរវាងមន្ត្រីទូតថៃ និងចិន ឡើងកម្ដៅដូចបាយពុះ ជុំវិញជម្លោះនៅព្រលានយន្តហោះសុវណ្ណភូមិ

សង្គ្រាមពាក្យសម្តីផ្នែកការទូតរវាងថៃ និងចិន កំពុងតែផ្ទុះឡើងយ៉ាងក្តៅគគុក។ លោក ស៊ីហាសាក់ ភួងកេតកែវ រដ្ឋមន្ត្រីការបរទេសថៃ បានចេញមុខផ្លែផ្កា …

អាម៉េរិក រឹតបន្តឹងការនាំចេញកាកសំណល់អេឡិចត្រូនិក ដើម្បីទប់ស្កាត់ការបាត់បង់រ៉ែយុទ្ធសាស្ត្រ

កាក​សំណល់​អេឡិច​ត្រូនិកដែល​ពីមុនធ្លាប់​ត្រូវបានចាត់ទុកថាជាសំរាម និងនាំចេញទៅកែច្នៃនៅបរទេស​នោះ ពេលនេះកំពុងប្រែក្លាយជាធនធានយុទ្ធសាស្ត្រដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ