វិស័យការងារ

ចិន កំពុងប្រឈមវិបត្តិការងារ ខណៈអត្រាយុវជនអត់ការងារធ្វើអាចកើនដល់២០%


ប្រទេសចិន កំពុងប្រឈមមុខនឹងវិបត្តិការងារយុវជនជាថ្មី ដោយ​ក្រុមអ្នក​ជំនាញ​សេដ្ឋកិច្ចព្រមានថា អត្រាគ្មានការងារធ្វើក្នុងចំណោមយុវជនអាចកើនឡើងខ្លាំងរហូតដល់ទៅ២០% នៅប៉ុន្មានខែខាងមុខ។ ស្របពេលនិស្សិតបញ្ចប់ការសិក្សាជិត១៣លាននាក់កំពុងហក់ចូលទីផ្សារការងារ សេដ្ឋកិច្ចទន់ខ្សោយ និងការរីកចម្រើនយ៉ាងឆាប់រហ័ស នៃ​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI កំពុង​កាត់បន្ថយឱកាសការងារ​សម្រាប់អ្នកចាប់ផ្តើមអាជីព​ការងារ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg។
វិស័យការងារ
ដោយ

ទិន្នន័យផ្លូវការបានបង្ហាញថា អត្រាគ្មានការងារធ្វើរបស់យុវជនចិន អាយុចន្លោះពី១៦ឆ្នាំដល់ ២៤ឆ្នាំ នៅតំបន់ទីក្រុងមានជិត១៥% កាលពីអំឡុងខែមិថុនា ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីរដ្ឋាភិបាលចិន បានកែប្រែវិធីសាស្ត្រគណនាអត្រាគ្មានការងារធ្វើនៅឆ្នាំ២០២៣។ អ្នកជំនាញសេដ្ឋកិច្ចរំពឹងថា អត្រាអត់ការងារធ្វើនៅប្រទេសចិន ដែលមានប្រជាជនជាង១,៤ពាន់លាននាក់នឹងបន្តកើនឡើង ខណៈនិស្សិតបញ្ចប់ការសិក្សាថ្មីៗរាប់លាននាក់កំពុងស្វែងរកការងារធ្វើ។
ក្រុមអ្នកវិភាគបានលើកឡើងថា កំណើនសេដ្ឋកិច្ចយឺត តម្រូវការប្រើប្រាស់ទន់ខ្សោយ និងការប្រើប្រាស់បច្ចេកវិទ្យា AI កាន់តែទូលំទូលាយ កំពុងបង្កសម្ពាធកាន់តែខ្លាំងលើទីផ្សារការងារ។ ធនាគារអាម៉េរិក Citigroup បានប៉ាន់ប្រមាណថា បច្ចេកវិទ្យា AI អាចជំនួសការងាររហូតដល់ទៅ៧០លានកន្លែងនៅក្នុងប្រទេសចិន ខណៈធនាគារអង់គ្លេស HSBC បញ្ជាក់ថា ចិន កំពុងទទួលយកបច្ចេកវិទ្យា AI លឿនជាងប្រទេសភាគច្រើននៅអាស៊ី និងសូម្បីតែសហរដ្ឋអាម៉េរិក។
ទីផ្សារការងារដែលកាន់តែតានតឹងបានក្លាយជាបញ្ហានយោបាយដ៏រសើបសម្រាប់ទីក្រុងប៉េកាំង ដោយសារការរក្សាស្ថិរភាពសង្គមនៅតែជាបញ្ហាអាទិភាព។ ទន្ទឹមនេះការចំណាយរបស់រដ្ឋាភិបាលលើមូលនិធិគាំទ្រអ្នកអត់ការងារធ្វើបានកើនឡើងដល់កម្រិតស្មើនឹងអំឡុងវិបត្តិកូវីដ-១៩ ទៅហើយ។ ទោះជាសម្ពាធកាន់តែកើនឡើងយ៉ាងណាក៏ដោយ ក៏មេដឹកនាំចិនមិនទាន់ប្រកាសវិធានការជំរុញសេដ្ឋកិច្ចថ្មីៗនៅឡើយទេ ដោយផ្តោតលើការប្រើប្រាស់ថវិកា ដែលមានស្រាប់ឱ្យមានប្រសិទ្ធភាព និងរក្សាគោលដៅកំណើនសេដ្ឋកិច្ចក្នុងរង្វង់៤,៥% ទៅ ៥% សម្រាប់ឆ្នាំ២០២៦ នេះ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ធនាគារ ហត្ថា ចូលរួមសម្ពោធអគារសិក្សាថ្មី និងដាំកូនឈើនៅខេត្តកំពង់ធំ ដើម្បីលើកកម្ពស់វិស័យអប់រំ និងបរិស្ថាន

លោក មិន សុផា ប្រធាននាយកប្រតិបត្តិ ធនាគារ ហត្ថា រួមជាមួយគណៈគ្រប់គ្រងរបស់ធនាគារ បានអញ្ជើញចូលរួមអមដំណើរក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្ល…

ថ្នាក់ដឹកនាំធុរកិច្ចវៀតណាម លោកស្រី ង្ង្វៀន ធីភឿង ថាវ បើកការជួញដូរនៅផ្សារហ៊ុនឡុងដ៍ ក្នុងអំឡុងពេលទស្សនកិច្ចនៅចក្រភពអង់គ្លេស

ភ្នំពេញ ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៦ – ថ្នាក់ដឹកនាំធុរកិច្ចវៀតណាម លោកស្រីវេជ្ជបណ្ឌិត ង្វៀន ធីភឿង ថាវ (Nguyen Thi Phuong Thao) ដែលត្រូវ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ