Scott Bessent

អាម៉េរិក អះអាងថា ការបិទខ្ទប់វិស័យប្រេងរបស់អ៊ីរ៉ង់ កំពុងធ្វើឱ្យអ៊ីរ៉ង់ជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ រកលុយបើកប្រាក់ខែឱ្យកងទ័ពសឹងមិនបាន


លោក ស្កុត បេសសេន (Scott Bessent) រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាម៉េរិក បានថ្លែងប្រាប់សារព័ត៌មាន Fox News កាលពីថ្ងៃទី៣ ខែសឧភា ថា ការបិទខ្ទប់របស់អាម៉េរិកលើវិស័យប្រេងរបស់អ៊ីរ៉ង់ កំពុងធ្វើឱ្យទីក្រុងតេអេរ៉ង់ ជួបវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរដល់ថ្នាក់រកលុយបើកប្រាក់ខែឱ្យកងទ័ពសឹងមិនបាន ព្រោះប្រេង គឺជាដង្ហើមសេដ្ឋកិច្ចស្លាប់រស់របស់ប្រទេសនេះ។
Scott Bessent
ដោយ

សារព័ត៌មាន Bloomberg បានរាយការណ៍នៅថ្ងៃទី៤ ខែឧសភា ថារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាម៉េរិកលោក ស្កុត បេសសេន (Scott Bessent) បានអះអាងថា សហរដ្ឋអាម៉េរិក កំពុងដាក់សម្ពាធយ៉ាងខ្លាំងទៅលើសេដ្ឋកិច្ចរបស់អ៊ីរ៉ង់ ដើម្បីបង្ខំឱ្យមេដឹកនាំក្រុងតេអេរ៉ង់ចុះចាញ់ ហើយជាលទ្ធផលអ៊ីរ៉ង់ កំពុងជួបការលំបាកផ្នែកហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ ស្ទើរតែរកលុយបើកប្រាក់ខែឱ្យទាហានសឹងមិនបានដោយសារតែផ្លូវដង្ហើមសេដ្ឋកិច្ចរបស់អ៊ីរ៉ង់ត្រូវបានបិទខ្ទប់។ រដ្ឋមន្ត្រីរូបនេះបានគូសបញ្ចាក់ថាទន្ទឹមនឹងផ្អាកការវាយប្រហារតាមអាកាសអាម៉េរិក កំពុងផ្តោតលើការកាត់បន្ថយការនាំចេញប្រេងរបស់អ៊ីរ៉ង់ ដែលជាប្រភពចំណូលដ៏សំខាន់របស់ប្រទេសនេះ។

សហរដ្ឋអាម៉េរិក ជឿជាក់ថា ឧស្សាហកម្មប្រេងរបស់អ៊ីរ៉ង់ កំពុងស្ថិតនៅក្រោមភាពតានតឹងធ្ងន់ធ្ងរ ដោយកន្លែងស្តុកប្រេងស្ទើរតែពេញ ហើយអណ្តូងប្រេងអាចនឹងត្រូវបិទក្នុងពេលឆាប់ៗនេះ។ ទណ្ឌកម្មជាច្រើនឆ្នាំមកនេះ ក៏បានធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ីរ៉ង់ចុះខ្សោយផងដែរ ។ ទីក្រុងវ៉ាស៊ីនតោន កំពុងរារាំងកប៉ាល់នានាមិនឱ្យដឹកជញ្ជូនប្រេងចេញពីប្រទេសអ៊ីរ៉ង់ ហើយក៏កំពុងកំណត់គោលដៅបង្កករំហូរប្រាក់ដែលមានទំនាក់ទំនងជាមួយកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ផងដែរ។

ទន្ទឹមនឹងនេះ អ៊ីរ៉ង់បានចាប់ផ្តើមកាត់បន្ថយផលិតកម្មប្រេង ដើម្បីគ្រប់គ្រងសមត្ថភាពមានដែនកំណត់ក្នុងការស្តុកប្រេងរបស់ខ្លួន។ ទោះបីជាមានសម្ពាធយ៉ាងណាក៏ដោយ ក៏ភាពតានតឹងនៅតែខ្ពស់ ខណៈដែលប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានលើកឡើងថា សំណើចុងក្រោយរបស់អ៊ីរ៉ង់នៅតែគ្មានលក្ខណសម្បត្តិគ្រប់គ្រាន់សម្រាប់ឈានដល់កិច្ចព្រមព្រៀង ព្រោះសំណើនោះមិនបានរួមបញ្ចូលការបញ្ចប់កម្មវិធីអាវុធនុយក្លេអ៊ែរបស់អ៊ីរ៉ង់ ជាអ្វីដែលអាម៉េរិកទទូចចង់បាន៕




អត្ថបទបន្ទាប់


សេវាកម្មគាំទ្ររបស់ Vietjet កំពុងពង្រីកសេវាគ្រប់ដណ្តប់ក្រុមហ៊ុនអាកាសចរណ៍សកល ហើយកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនក៏កំពុងតែល្បីល្បាញទូទាំងពិភពលោក

ក្រុមហ៊ុន Airport NEO Ground Service — ដែលវិវត្តចេញពីមជ្ឈមណ្ឌលសេវាកម្មផ្ទាល់ (VJGS) របស់ក្រុមហ៊ុន Vietjet — បានគ្រប់គ្រងជើងហោះហើរអន្តរ…

រដ្ឋមន្ត្រីហិរញ្ញវត្ថុអាម៉េរិក ជំរុញឱ្យពលរដ្ឋបោះបង់ផ្នត់គំនិតចង់មានផ្លូវកាត់

ដើម្បីក្លាយជាអ្នកមានឆាប់មនុស្សជាច្រើននាសម័យបច្ចុប្បន្ន រួមទាំងពលរដ្ឋអាម៉េរិកផងដែរ កំពុងធ្លាក់ក្នុងអន្ទាក់នៃផ្នត់គំនិតចង់មានតាមផ្លូវកាត់។ ប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ