វៀតណាម កំពុងជំរុញការផ្លាស់ប្តូរទីផ្សារលំនៅឋាន តាមរយៈការលើកកម្ពស់គោលគំនិតជួលសម្រាប់រស់នៅ ខណៈតម្លៃអាផាតមិនកើនឡើងធ្វើឱ្យ លទ្ធភាពទិញ ផ្ទះ ឃ្លាតកាន់តែឆ្ងាយសម្រាប់យុវជន និងគ្រួសារជាច្រើន។ ថ្នាក់ដឹកនាំកំពូលរបស់វៀតណាម រួមទាំងប្រធានបក្សកុម្មុយនីស្ត និងប្រធានាធិបតី លោក តូ ឡឹម ផង បានកំណត់លំនៅឋានជួលជាសសរស្តម្ភយុទ្ធសាស្ត្រដល់ឆ្នាំ២០៣០ ខណៈនាយករដ្ឋមន្ត្រីវៀតណាម បានអំពាវនាវឱ្យផ្លាស់ប្តូរផ្នត់គំនិតពីការផ្តោតលើភាពជាម្ចាស់កម្មសិទ្ធិផ្ទះទៅជាការធានាសិទ្ធិទទួល បានលំនៅឋានសមរម្យសម្រាប់ប្រជាពលរដ្ឋទាំងអស់។ ក្រុមហ៊ុនអភិវឌ្ឍធំៗដូចជា Vingroup, CT Group និង Novaland ជាដើម កំពុងគ្រោងអភិវឌ្ឍលំនៅឋានជួលជិត១០០,០០០យូនីត នៅទីក្រុងហូជីមិញ ខណៈ ក្រុងហាណូយ ក៏កំពុងដាក់ឱ្យដំណើរការគម្រោងថ្មីៗជាច្រើននៅជិតកណ្តាលទីក្រុង។ រដ្ឋាភិបាលវៀតណាម ក៏កំពុងពិចារណាដាក់ចេញវិធានការគាំទ្របន្ថែមដូចជាមូលនិធិលំនៅឋាន កម្ចីការប្រាក់ទាប និងការលើកទឹកចិត្តផ្នែកដីធ្លី ដើម្បីជំរុញគម្រោង សង់សម្រាប់ ជួលឱ្យរីកចម្រើន។ ក្រុមអ្នកជំនាញលើកឡើងថា ការផ្លាស់ប្តូរ យុទ្ធសាស្ត្រ ទីផ្សារ លំនៅឋាន នេះកើតឡើងដោយសារគម្លាតកាន់តែធំរវាងចំណូលប្រជាជន និងតម្លៃលំនៅឋាន ខណៈដែលការផ្គត់ផ្គង់ថ្មីៗភាគច្រើននៅតែផ្តោតលើអាផាតម៉ិនតម្លៃខ្ពស់។ ការណ៍នេះបានបង្ហាញពីការ ផ្លាស់ ប្ដូរដ៏ធំ នូវផ្នត់គំនិត ក្នុងសង្គមវៀតណាម ពីការចាត់ទុកផ្ទះជាទ្រព្យសម្បត្តិទៅជាការចាត់ទុក ផ្ទះទៅជាតម្រូវការរស់នៅមូលដ្ឋាន៕
ដោយ: តែម សុខុម