ហ្វីលីពីន

ហ្វីលីពីន ចំណាយលុយទិញបន្ទះសូឡាច្រើនជាងគេលើពិភពលោក ចាប់តាំងពីផ្ទុះសង្គ្រាមនៅអ៊ីរ៉ង់


ប្រជាជននៅក្នុងប្រទេសហ្វីលីពីន កំពុងនាំគ្នាសម្រុកដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យនៅលើដំបូលផ្ទះ ដើម្បីរំដោះខ្លួនចេញពីបន្ទុកចំណាយដ៏ធ្ងន់ធ្ងរពីតម្លៃអគ្គិសនី ដែលកំពុងហក់ឡើងខ្ពស់។ សកម្មភាពនេះបានរុញច្រានឱ្យហ្វីលីពីន ក្លាយជាប្រទេសដែលបញ្ជាទិញ និងចំណាយលុយលើទិញផ្ទាំងសូឡាច្រើនជាងគេបំផុតនៅលើពិភពលោក ចាប់តាំងពីសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាបានផ្ទុះឡើង។
ហ្វីលីពីន
ដោយ

ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍នៅថ្ងៃទី២៩ ខែមិថុនា ថា គិតចាប់តាំងពីជម្លោះនៅមជ្ឈិមបូព៌ាបានផ្ទុះឡើងកាលពីចុងខែកុម្ភៈ មក ក្រុមហ៊ុនចែកចាយថាមពលឈានមុខគេរបស់ហ្វីលីពីន មេរ៉ាលកូ បានដំឡើងថ្លៃអគ្គិសនីរហូតដល់ ១០%។ ការដំឡើងថ្លៃនេះបានបង្ខំឱ្យពលរដ្ឋហ្វីលីពីន ដែលមានចំណូលមធ្យម ត្រូវបង្វែរប្រាក់ចំណូលប្រចាំខែរបស់ពួកគេប្រមាណ១២% ទៅបង់ថ្លៃអគ្គិសនី ដែលជាមធ្យមប្រើប្រាស់អស់ប្រមាណ២០០គីឡូវ៉ាត់ម៉ោងក្នុងមួយខែ។ គួរជម្រាបថា ហ្វីលីពីន គឺជាប្រទេសមួយក្នុងចំណោមប្រទេសតិចតួចណាស់នៅអាស៊ីអាគ្នេយ៍ ដែលរដ្ឋាភិបាលសឹងតែគ្មានការជួយឧបត្ថម្ភធនលើថ្លៃថាមពល។ កត្តានេះបានធ្វើឱ្យតម្លៃអគ្គិសនីនៅប្រទេសនេះឈរនៅលំដាប់ខ្ពស់ជាងគេបំផុតនៅក្នុងតំបន់ ដោយមានតែប្រទេសសិង្ហបុរីមួយគត់ ដែលមានតម្លៃប្រហាក់ប្រហែលគ្នា ប៉ុន្តែសមត្ថភាពចំណាយជាមធ្យមរបស់ពលរដ្ឋសិង្ហបុរី គឺខ្ពស់ជាងពលរដ្ឋហ្វ៊ីលីពីន រហូតដល់ទៅជិត១៣ដង។ និន្នាការសម្រុកដំឡើងប្រព័ន្ធសូឡានៅលើដំបូលផ្ទះនៅប្រទេសហ្វីលីពីននេះ បានជំរុញឱ្យ ទំហំនាំចូលបន្ទះសូឡារបស់ប្រទេសនេះ ហក់ឡើងដល់៤០៧លានដុល្លារក្នុងរយៈពេល៣ខែ គិតត្រឹមខែឧសភា មានការកើនឡើងរហូតដល់១៤៥% បើធៀបនឹងឆ្នាំមុន។ យោងតាមទិន្នន័យពាណិជ្ជកម្មពីប្រទេសចិន ដែលជាអ្នកផ្គត់ផ្គង់សកលធំបំផុតបានបង្ហាញថា សូម្បីតែនៅក្នុងខែឧសភា ដែលជាពេលការនាំចេញបន្ទះសូឡារបស់ចិនទៅកាន់ពិភពលោកបានធ្លាក់ចុះ១៣% ដោយសារការលុបចោលការបង្វិលសងពន្ធក៏ដោយ ក៏ការនាំចេញមកកាន់ប្រទេសហ្វីលីពីន នៅតែកើនឡើងជិត១ភាគ៣ដដែល។ ជាមួយគ្នានេះក្រុមហ៊ុន ហ្វ៊ីលើកជី ជើមែន សូឡា (Philergy German Solar) ដែលជាក្រុមហ៊ុនដំឡើងផ្ទាំងសូឡាក្នុងទីក្រុងម៉ានីល បានឱ្យដឹងថា នៅក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំ២០២៦ អតិថិជនបានទាក់ទងមកសាកសួរព័ត៌មានជុំវិញការដំឡើងសូឡាមានការកើនឡើងជាងទ្វេដងបើធៀបនឹងឆ្នាំ២០២៥៕




អត្ថបទបន្ទាប់


អតីតប្រធានាធិបតី ចូ បៃដិន រិះគន់លោក ត្រាំ ថា ជាមនុស្សអាត្មានិយម បរាជ័យ និងអសមត្ថភាព

បន្ទាប់ពីរក្សាភាពស្ងៀមស្ងាត់អស់រយៈពេលជិត២ឆ្នាំ ក្រោយបញ្ចប់អាណត្តិជាប្រធានាធិបតីសហរដ្ឋអាម៉េរិក ទី៤៦ កាលពីដើមឆ្នាំ២០២៥ កន្លងទៅ ពេលនេះស្រាប់…

វៀតណាម ជំរុញឱ្យពង្រីកការអភិវឌ្ឍលំនៅឋានសម្រាប់ជួល ដើម្បីដោះស្រាយវិបត្តិតម្លៃផ្ទះហក់ឡើងខ្ពស់

ប្រទេសវៀតណាម កំពុងផ្លាស់ប្តូរយុទ្ធសាស្ត្រទីផ្សារលំនៅឋានគួរឱ្យ ភ្ញាក់ ផ្អើល ដោយផ្តោតលើការ អភិវឌ្ឍលំនៅឋានជួលរយៈពេលវែង ខណៈតម្លៃ លំនៅឋានក្នុងទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ