វៀតណាមវិនិយោគមកកម្ពុជា

៤ខែ​ឆ្នាំនេះ វៀតណាម​បោះទុន​វិនិយោគ​នៅ​កម្ពុជា ២៦​លាន​ដុល្លារ


តាមរបាយការណ៍ដដែល បានឲ្យដឹងទៀតថា ក្នុងរយៈពេល ៤ខែដើមឆ្នាំនេះ ក្រុមហ៊ុនក្នុងស្រុករបស់វៀតណាម បានចាក់បញ្ចូលទុនវិនិយោគជាង ១២៩ លានដុល្លារអាមេរិក ទៅកាន់ ១៩ប្រទេស ដែលគិតជាគម្រោងវិនិយោគសរុបមាន ៣៤គម្រោង។ ក្នុងនោះ វៀតណាមបានវិនិយោគនៅក្នុងប្រទេសឡាវ មានចំនួនទុនវិនិយោគច្រើនជាងគេ ពោលគឺមានជាង ៨០លានដុល្លារអាមេរិក បន្ទាប់មក គឺកម្ពុជាមានប្រមាណ ២៩លានដុល្លារអាមេរិក និងប្រទេសគុយបា មានប្រមាណ ២០លានដុល្លារអាមេរិក។
ក្រុមហ៊ុនទូរស័ព្ទចល័ត Metfone របស់វៀតណាម ដែលកំពុងមានប្រតិបត្ដិការនៅកម្ពុជា (http://vietnamnews.vn)
ដោយ

ការវិនិយោគ​នៅក្រៅប្រទេ​សវៀត​ណាម មានភាគ​ច្រើនវិនិយោគ​លើវិស័យ​ធនាគារ និងហិរញ្ញវត្ថុ ដែលមាន​ដើមទុន​វិនិយោគ​សរុបក្នុង​វិស័យ​នេះ ១០៥ លាន​ដុល្លារ​អាមេរិក ដែលស្មើ​​ជាង ៦៨% នៃការ​វិនិយោគ​ក្រៅប្រទេស​សរុប។ បន្ទាប់​ពីនេះ គឺជា​ការវិនិយោគលើ​វិស័យ​ឧស្សហកម្ម​កែច្នៃ និងផលិត ដែលមាន​ជាង ១៣% នៃការនាំចេញ​សរុប និងក្រៅពីនេះ​ទៀត គឺជា​ការវិនិយោគ​លើវិស័យ​លក់រាយ និងលក់ដុំ។ 

អ្នកជំនាញ​នៅក្នុង​វិស័យពាណិជ្ជកម្ម​របស់វៀត​ណាម បានលើក​ឡើងថា ដើម្បី​លើកទឹកចិត្ត​ឲ្យក្រុមហ៊ុន​វៀតណាម កាន់តែ​ច្រើន​ចេញ​ធ្វើវិនិយោគទុន​ទៅក្រៅ​ប្រទេស រដ្ឋាភិបាល និងវិស័យ​ពាក់​ព័ន្ធនានា គួរតែលើក​កម្ពស់​កិច្ចសហ​ប្រតិប​ត្តិការ ជាមួយ​រដ្ឋាភិបាល​នៃបណ្ដា​ប្រទេសផ្សេង​ទៀត ដែល​មានការវិនិយោគ​ដោយផ្តោត​លើតម្លាភាព និងស្ថិរភាព ព្រមជាមួយ​នឹងបរិយាកាស​ធុរកិច្ចល្អ​ប្រសើរ។

នាប៉ុន្មានឆ្នាំ​ចុងក្រោយ​នេះ ប្រទេស​​វៀតណាម​​បាន​ពង្រីក​​សក្តានុពល​​ក៏​ដូច​ជា ​ឥទ្ធិពល​​របស់​ខ្លួន​​ទៅ​លើ​​​វិនិយោគ​​យ៉ាង​​សម្បើម​ នៅ​ប្រទេស​​ក្នុង​តំបន់​​ឥណ្ឌូចិន គឺ​កម្ពុជា និង​ឡាវ ខណៈដែល​ប្រទេស​ទាំង​ពីរ​​នេះ ​គឺ​ជា​គោលដៅ​​ទីផ្សារ​​វិនិយោគ​​ដ៍​ធំ​ជាង​គេ​​របស់​ប្រទេស​​វៀតណាម។

ជាមួយគ្នា​នេះដែរ បើតាម​របាយការណ៍​ពេញ១ឆ្នាំ​២០១៧ របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បានបង្ហាញ​ដែរថា ក្នុងចំណោម​ប្រទេស​ទាំង១០ ដែលបាន​មកវិនិយោគ​នៅកម្ពុជា វៀតណាម​គឺឈរក្នុង​លំដាប់លេខ​រៀងទី៥ ដែល​បានបោះទុន​វិនិយោគ​នៅកម្ពុជា​ជាង ៥១លាន​ដុល្លារ​អាមេរិក។

សូមជម្រាប​ដែរថា នៅក្នុង​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទកម្ពុជា កាល​ពីពេលថ្មីៗ​នេះ ក្រុមហ៊ុន​ធំមួយ​របស់វៀត​ណាម FLC Group ក៏បាន​បង្ហាញ​ពីឆន្ទៈ​របស់ខ្លួន ក្នុងការចូល​មកបោះទុន​រហូតដល់ ១ពាន់​លានដុល្លារ​អាមេរិក វិនិយោគនៅ​កម្ពុជា​ផងដែរ។ ហើយបើ​តាមការ​អះអាង​ពីតំណាង​ក្រុមហ៊ុន​វៀតណាម​មួយនេះ ការវិនិយោគ នឹងចាប់​ផ្ដើមឡើង​នៅ ឆ្នាំ២០១៩​ខាងមុខ ដោយផ្តោត​លើការ​វិនិយោគ​ដាំដុះ​បន្លែ ម្ទេស និងផ្លែឈើ​មួយចំនួន សម្រាប់​ការនាំចេញ និងផ្គត់ផ្គង់​ក្នុងស្រុក ព្រមជាមួយ​នឹងការ​វិនិយោគ​កែច្នៃ និងវិចខ្ចប់​ផលិតផល​កសិកម្ម​សម្រាប់​នាំចេញ​ជាដើម៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជា វៀតណាម គ្រោង​បង្កើត​ផ្សារ​តាម​ព្រំដែន​បន្ថែម​ទៀត​ដើម្បី​សម្រួល​ដល់​ពាណិជ្ជកម្ម​តាម​ព្រំដែន

ព័ត៌មាន
រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​​មាន​បំណង​បង្កើត​ផ្សារ​តាម​ព្រំដែន​បន្ថែម​ទៀត ដើម្បី​សម្រួល​ដល់​ការ​ដោះដូរ​ពាណិជ្ជកម្ម​តាម​ព្រំដែន​រវាង​ប្រទេ…

ស្ត្រីដែលបង្ខំកុមារកម្ពុជា៧នាក់ឲ្យដើរសុំទានតាមផ្លូវ ត្រូវបានផ្តន្ទាទោស

ព័ត៌មាន
ស្ត្រី​ម្នាក់ឈ្មោះ ភួង ចាន់នី ត្រូវបានតុលាការផ្ដន្ទាទោសដាក់ពន្ធធនាគារ៨ឆ្នាំពីបទបង្ខំកុមារ ៧នាក់ ដែលមានអាយុចន្លោះពី៦ខែដល់១២ឆ្នាំ ឲ្យដើរសុំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ