វិស័យសេដ្ឋកិច្ច

ហេតុអ្វី IMF ព្រមានថា ការកើនឡើងប្រាក់ចំណេញពីបណ្ណបំណុល គំរាមកំហែងដល់ការគ្រប់គ្រងបំណុលរបស់ប្រទេសកំពុងអភិវឌ្ឍន៍?


មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្រមានថា ការកើនឡើងអត្រាចំណេញពីបណ្ណបំណុលក្នុងប្រទេស​មាន​សេដ្ឋកិច្ចធំៗអាចបំផ្លាញវឌ្ឍនភាព ដែលបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ខិតខំសម្រេចបានក្នុងការគ្រប់គ្រងបំណុលរបស់ខ្លួន។ នៅពេលការប្រាក់កើនឡើង ប្រទេសក្រីក្រ និងសេដ្ឋកិច្ចកំពុងរីកចម្រើនឆាប់រហ័សអាចនឹងប្រឈមបន្ទុកសងបំណុលកាន់តែធ្ងន់។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី៣ ខែកញ្ញា។
វិស័យសេដ្ឋកិច្ច
ដោយ

នាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ លោកស្រី គ្រីស្តាលីណា ចចជីវ៉ា (Kristalina Georgieva) បានអះអាងថា បំណុលខ្ពស់នៅក្នុងប្រទេសសេដ្ឋកិច្ចជឿនលឿន អតិផរណាដែលនៅតែមិនស្រកចុះ និងការប្រកួតប្រជែងដណ្ដើមដើមទុនពីវិស័យបច្ចេកវិទ្យា AI កំពុងជំរុញឱ្យអត្រាប្រាក់ចំណេញពីបណ្ណបំណុលកើនឡើង។ ប្រធាន IMF រូបនេះ ក៏បានលើកឡើងផងដែរអំពីការរាំងស្ទះជាបន្តបន្ទាប់នៅជុំវិញច្រកសមុទ្រ Hormuz ដែលកំពុងបន្ថែមសម្ពាធអតិផរណា និងអាចធ្វើឱ្យការប្រាក់ហក់ឡើង។
ការព្រមាននេះកើតឡើង ខណៈបណ្ណបំណុលរដ្ឋាភិបាលអាម៉េរិក ត្រូវបានលក់ចេញយ៉ាងច្រើនក្នុងពេលថ្មីៗនេះ ដែលធ្វើឱ្យអត្រាចំណេញពីបណ្ណបំណុលអាម៉េរិកបានកើនឡើងជិតដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជិត២០ឆ្នាំមកនេះ។ មេ IMF បានព្រមានថា បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍សម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ចាប់តាំងពីឆ្នាំ២០២២។ នៅពេលនោះ IMF ព្យាករថា ប្រមាណ៦០% នៃប្រទេសមានចំណូលទាបកំពុងប្រឈមនឹងវិបត្តិបំណុល ឬមានហានិភ័យខ្ពស់។ ហើយកំណែទម្រង់សារពើពន្ធ និងការគាំទ្រពីស្ថាប័នអន្តរជាតិបានជួយកែលម្អស្ថានភាពនោះ ប៉ុន្តែពេលនេះ វឌ្ឍនភាពទាំងនោះកំពុងប្រឈមហានិភ័យ។
ប្រធាន IMF រូបនេះព្រមានទៀតថា អត្រាចំណេញខ្ពស់ពីបណ្ណបំណុលអាចធ្វើឱ្យអត្រាការប្រាក់កើនឡើង និងជះផលប៉ះពាល់ដល់ភាពជឿជាក់របស់បណ្ដាប្រទេសមានសេដ្ឋកិច្ចកំពុងរីកចម្រើនឆាប់រហ័ស។ ទោះជាយ៉ាងណាលោកស្រី គ្រីស្តាលីណា បានបញ្ជាក់ថា ទីផ្សារបំណុលពិភពលោកនៅតែមានស្ថិរភាព ហើយមេដឹកនាំហិរញ្ញវត្ថុនៃក្រុមប្រទេស G20 កំពុងគាំទ្រការកែលម្អក្របខណ្ឌទូទៅរបស់ G20 ដើម្បីពន្លឿនការរៀបចំឥណទានឡើងវិញសម្រាប់ប្រទេសដែលកំពុងប្រឈមវិបត្តិហិរញ្ញវត្ថុ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


​តើអ្វីជាឧបសគ្គធំៗសម្រាប់កម្ពុជា ក្នុងការឈានទៅសម្រេចគោលដៅក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០?

ស្របពេលកម្ពុជា ត្រៀមចាកចេញពីក្រុមប្រទេសមានការអភិវឌ្ឍតិចតួច (LDC) និងឆ្ពោះទៅកាន់ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ អ្នកតាមដានការអភិ…

ហេតុអ្វីតម្លៃសម្បុកត្រចៀកកាំកម្ពុជា នៅតែទ្រឹង បើទោះជាទ្វារនាំចេញទៅចិន បើកជាផ្លូវការ?

ការនាំចេញសម្បុកត្រចៀកកាំកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន ដែលជាបំណងប្រាថ្នាយ៉ាងមុតមាំរបស់សហគ្រិន និងអ្នកចិញ្ចឹមត្រចៀកកាំនៅកម្ពុជា នៅតែមិនទា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ