វិស័យការពារជាតិ

ឧស្សាហកម្មការពារជាតិ របស់ជប៉ុន អាចនឹងពង្រីកខ្លួនយ៉ាងគំហុកទូទាំងពិភពលោក


ប្រទេសជប៉ុន កំពុងបោះជំហានយ៉ាងលឿនក្នុងការដណ្តើមចំណែកទីផ្សារអាវុធពិភពលោក បន្ទាប់ពីមានការបន្ធូរបន្ថយការរឹតបន្តឹងលើការនាំចេញគ្រឿងយុទ្ធោបករណ៍ ដែលមានជាច្រើនទសវត្សរ៍មកហើយ។ ក្នុងបរិបទដែលភូមិសាស្ត្រនយោបាយពិភពលោកកំពុងមានភាពតានតឹង និងតម្រូវការអាវុធកើនឡើងខ្ពស់ ជប៉ុន ត្រូវបានគេរំពឹងថា នឹងក្លាយជាអ្នកផ្គត់ផ្គង់បច្ចេកវិទ្យាយោធាដ៏សំខាន់សម្រាប់បណ្តាប្រទេសសម្ពន្ធមិត្ត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦។
វិស័យការពារជាតិ
ដោយ

ប្រទេសជប៉ុន កំពុងត្រៀមខ្លួន ដើម្បីពង្រីកការនាំចេញសព្វាអាវុធរបស់ខ្លួនបន្ទាប់ពីបន្ធូរបន្ថយការរឹតបន្តឹងរាប់ទសវត្សរ៍មកហើយលើការលក់អាវុធនៅក្រៅប្រទេស។ ក្រុមអ្នកជំនាញបានវាយតម្លៃថា ជប៉ុន អាចក្លាយជាអ្នកផ្គត់ផ្គង់អាវុធការពារជាតិ ដ៏សំខាន់មួយរបស់ពិភពលោក ខណៈដែលការចំណាយរបស់ប្រទេសនានាលើវិស័យយោធាទូទាំងពិភពលោកបន្តកើនឡើងខ្លាំងឥតឈប់ឈរ ហើយប្រទេសជាច្រើនកំពុងស្វែងរកដៃគូផ្គត់ផ្គង់អាវុធថ្មីៗក្រៅពីសហរដ្ឋអាម៉េរិក។
ជប៉ុន ត្រូវបានរំពឹងថា នឹងផ្តោតជាចម្បងលើវិស័យដែលខ្លួនមានភាពរឹងមាំរួចទៅហើយ រួមទាំងប្រព័ន្ធការពារដែនអាកាស បច្ចេកវិទ្យារ៉ាដា នាវាចម្បាំង នាវាល្បាត និងយន្តហោះចម្បាំងទំនើបៗជាដើម។ បណ្ដាក្រុមហ៊ុនជប៉ុន ដូចជា ក្រុមហ៊ុន Mitsubishi Heavy Industries ជាដើមបានសម្រេចបានកិច្ចព្រមព្រៀងការពារជាតិ អន្តរជាតិមួយចំនួនរួចទៅហើយ រួមទាំងកិច្ចសន្យាលក់នាវាចម្បាំងថ្មីៗជាមួយប្រទេសអូស្ត្រាលីផងដែរ។
ទោះជាយ៉ាងណាក្រុមអ្នកវិភាគមើលឃើញថា ប្រទេសជប៉ុន នៅតែប្រឈមមុខនឹងបញ្ហាប្រឈមដូចជា សមត្ថភាពផលិតកម្មមានកម្រិត ថ្លៃដើមខ្ពស់ និងបទពិសោធតិចតួចនៅក្នុងទីផ្សារនាំចេញអាវុធរបស់ពិភពលោក៕
ដោយ: តែម សុខុម




អត្ថបទបន្ទាប់


SDF បានចូលរួមចែករំលែកបទពិសោធ និងស្វែងយល់ការអនុវត្តល្អៗពីប្រទេសក្នុងតំបន់អាស៊ាន និងអឺរ៉ុប

ឯកឧត្តម គី សុខគីម នាយកប្រតិបត្តិ SDF បានដឹកនាំក្រុមការងារចូលរួមក្នុងសិក្ខាសាលា “Closing the Gap Workshop 2026” ដែលបានប្រារព្ធឡើងនៅទី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ