លោក ក្លូស ស្វេប

តើមានកត្តាអ្វីជំរុញឱ្យលោក ក្លូស ស្វេប ស្ថាបនិកវេទិកាសេដ្ឋកិច្ចពិភពលោកនឹងលាលែងពីតួនាទីប្រតិបត្តិ?


លោក ក្លូស ស្វេប (Klaus Schwab) ស្ថាបនិក នៃវេទិកាសេដ្ឋកិច្ចពិភពលោក ដែលជាធនាគារខួរក្បាលផ្នែកសេដ្ឋកិច្ច នឹងលាលែងចេញពីតួនាទីប្រតិបត្តិរបស់ស្ថាប័ននេះ ខណៈអ្នកបន្តវេនពីលោកនៅមិនទាន់ត្រូវបានគេដឹងនៅឡើយទេ។ វេទិកាសេដ្ឋកិច្ចពិភពលោកជាច្រកនៃការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឯករាជ្យមួយរបស់ពិភពលោក ដែលទទួលស្គាល់ដោយមេដឹកនាំនានានៅលើពិភពលោកដូចជាចិន រុស្ស៊ី សហរដ្ឋអាម៉េរិក រួមទាំងកម្ពុជាដែរ។ នេះបើយោងតាមការចុះផ្សាយរបស់ CNBC។
លោក ក្លូស ស្វេប
ដោយ

ទោះបីមិនប្រកាសជាចំហរ ក៏វេទិកាសេដ្ឋកិច្ចពិភពលោកបានបញ្ជាក់កាលពីថ្ងៃអង្គារ ថា ស្ថាបនិក​របស់​ស្ថាប័នដែលជាធនាគារខួរក្បាលដ៏សំខាន់នេះ គឺលោក ក្លូស ស្វេប កំពុងចាកចេញពីការគ្រប់គ្រង​ការងារ​ប្រចាំថ្ងៃ​របស់ស្ថាប័ន បន្ទាប់ពីលោកបាននកាន់តំណែងកំពូលនេះអស់​រយៈពេលជាង៥០ឆ្នាំ​មក​នេះ។

វេទិកានេះបាននិយាយថា ព័ត៌មានដែលទទួលបានមួយនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្រ្តជាច្រើនឆ្នាំ ដើម្បីផ្លាស់ប្តូររចនាសម្ព័ន្ធគ្រប់គ្រងរបស់ស្ថាប័ន។ យ៉ាងណាមិញមកទល់ពេលនេះ​គេនៅមិនទាន់ដឹង​នៅឡើយ​ទេ​ថា នរណានឹងមកបន្តតំណែងដឹកនាំស្ថាប័នធនាគារខួរក្បាលមួយនេះ បន្ទាប់ពី​ការ​ចាក​ចេញ​​របស់​បុរសជាអ្នកស្ថាបនិកវ័យ៨៦ឆ្នាំរូបនេះ។

អ្នកខ្លះបានដាក់ការសង្ស័យថា អ្នកអាចបន្តដឹកនាំកិច្ចការនេះបាន គឺអាចមានលោក ប៊ួក ប្រេន (Børge Brende) ដែលកំពុងដឹកនាំ និងកាន់កាប់ការងារជាប្រធានប្រតិបត្តិ ហើយខ្លះទៀតជឿថា អាចជាកូនរបស់លោក ស្វេប។ វេទិកាសេដ្ឋកិច្ចពិភពលោក ត្រូវបានគេដឹងថា ជាស្ថាប័នតភ្ជាប់រវាងស្ថាប័នសាធារណៈ និងឯកជនមួយ ដែលតែងតែបង្កើតនូវឱកាសជួបគ្នាមួយឆ្នាំម្តងនៅទីក្រុងដាវូស ប្រទេសស្វីស ដែលត្រូវបានគ្រប់គ្រង និងចាត់ចែកការងារដោយស្ថាបនិកផ្ទាល់។ តែយ៉ាងណាស្ថាប័ននេះ កំពុងរៀបចំយុទ្ធសាស្រ្តកែប្រែការដឹកនាំឲ្យមានការគ្រប់គ្រងដោយប្រធាន និងក្រុមប្រឹក្សាភិបាល។

តាមការបញ្ជាក់របស់វេទិកាសេដ្ឋកិច្ចពិភពលោកបានឲ្យដឹងថា ការផ្លាស់ប្តូរភាពជាអ្នកដឹកនាំរបស់ខ្លួននឹងបានបញ្ចប់មុនពេលការជួបជុំគ្នានៅទីក្រុងដាវូស នៅខែមករា ឆ្នាំ២០២៥ខាងមុខ ហើយអ្នកដឹកនាំស្ថាប័ននេះថ្មីត្រូវបានរំពឹងថា នឹងបង្ហាញមុខនៅវេទិកាប្រចាំឆ្នាំនេះតែម្តង។គ គួរបញ្ជាក់ថា លោក ស្វេប ដែលជាវិស្វករ និងសេដ្ឋវិទូជនជាតិអាល្លឺម៉ង់បានបង្កើតវេទិកានេះនៅក្នុងឆ្នាំ១៩៧១ និងបានដឹកនាំរហូតដល់បច្ចុប្បន្ន៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទីបំផុត! សហភាពអឺរ៉ុបអនុម័តច្បាប់ AI ដំបូងបង្អស់របស់ពិភពលោក ដើម្បីគ្រប់គ្រងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

ព័ត៌មាន
នៅទីបំផុត សហភាពអឺរ៉ុប បានអនុម័តច្បាប់ដ៏មានសារសំខាន់ដំបូងបង្អស់របស់ពិភពលោកសម្រាប់គ្រប់គ្រងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ខណៈដែលស្ថាប…

អាកាសយានដ្ឋានឌូបៃ រំពឹងទទួលបានអ្នកដំណើរជាង១០០លាននាក់ នៅត្រឹមឆ្នាំ២០២៧

ព័ត៌មាន
នាយកប្រតិបត្តិអាកាសយានដ្ឋានក្រុងឌូបៃ លោក ផូល គ្រីហ្វហ្វ៊ីត (Paul Griffiths) មានសុទិដ្ឋិនិយមខ្ពស់ជាមួយការបង្ហាញក្តីរំពឹងថា ចរាចរអ្នកដំណើរ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ