បញ្ញាសិប្បនិម្មិត

ទីបំផុត! សហភាពអឺរ៉ុបអនុម័តច្បាប់ AI ដំបូងបង្អស់របស់ពិភពលោក ដើម្បីគ្រប់គ្រងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត


នៅទីបំផុត សហភាពអឺរ៉ុប បានអនុម័តច្បាប់ដ៏មានសារសំខាន់ដំបូងបង្អស់របស់ពិភពលោកសម្រាប់គ្រប់គ្រងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ខណៈដែលស្ថាប័ននានាជុំវិញពិភពលោកប្រឹងប្រែងដាក់ចេញវិធានការរឹតបន្តឹងលើបច្ចេកវិទ្យាដ៏ពេញនិយមមួយនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC។
បញ្ញាសិប្បនិម្មិត
ដោយ

ក្រុមប្រឹក្សាសហភាពអឺរ៉ុបបានបញ្ជាក់ថា ខ្លួនបានអនុម័តហើយនូវច្បាប់ស្ដីពីការគ្រប់គ្រង​បច្ចេកវិទ្យា​បញ្ញា​​សិប្បនិម្មិត AI ដែលជាច្បាប់ដ៏មានសារសំខាន់មួយដែលកំណត់វិធានយ៉ាង​ទូលំទូលាយជុំវិញ​បច្ចេក​វិទ្យា​បញ្ញាសិប្បនិម្មិត AI។

លោក ម៉ាត់ស៊ីវ មីឆែល (Mathieu Michel) រដ្ឋមន្ត្រីក្រសួងឌីជីថលនីយកម្មនៃប្រទេសបែលហ្ស៊ិក បាន​ចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ ទី២១ ខែឧសភា ថា ការអនុម័តច្បាប់ AI នេះ គឺជា​​ព្រឹត្តិការណ៍​​ដ៏សំខាន់មួយសម្រាប់សហភាពអឺរ៉ុប។ ជាមួយនឹងច្បាប់ AI នេះ អឺរ៉ុបផ្ដោតការយកចិត្តទុក​ដាក់​លើ​សារសំខាន់នៃការជឿទុកចិត្ត តម្លាភាព និងគណនេយ្យភាពទាក់ទិននឹងបច្ចេកវិទ្យាថ្មីៗ ដើម្បី​ធានាថា បច្ចេកវិទ្យាដែលមានការប្រែប្រួលយ៉ាងឆាប់រហ័សនេះអាចរីក​ចម្រើនទៅមុខ​ដោយមិន​បង្ក​ហានិភ័យធ្ងន់ធ្ងរ និងជួយជំរុញនវានុវត្តន៍ថ្មីរបស់អឺរ៉ុប។

កម្មវិធី ឬ AI App ត្រូវបានគ្រប់គ្រងផ្សេងៗពីគ្នាក្រោមច្បាប់ AI នេះដោយផ្អែកលើភាពគ្រោះថ្នាក់ ឬ ហានិភ័យដែល App ទាំងនោះបង្កឡើងដល់សង្គមមនុស្ស។ សូមបញ្ជាក់ថា ច្បាប់ AI នេះហាមឃាត់ AI App ណាដែលត្រូវបានចាត់ទុកថា មិនអាចទទួលយកបាន ទាក់ទិននឹងកម្រិតហានិភ័យ​ដែលវាបង្ក​ឡើង​​មកលើសង្គមមនុស្ស៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ទីផ្សារលក់រថយន្តរបស់ក្រុមហ៊ុន RMA ធ្លាក់ចុះជាង៣០% នៅត្រីមាសទី១ឆ្នាំនេះ

ព័ត៌មាន
កត្តាវិបត្តិសេដ្ឋកិច្ច បានទាញទម្លាក់ទីផ្សារលក់រថយន្តរបស់ក្រុមហ៊ុន RMA Cambodia ឱ្យធ្លាក់ចុះប្រមាណជាង៣០% នៅត្រីមាសទី១ឆ្នាំ២០២៤នេះ បើធៀបនឹង…

តើមានកត្តាអ្វីជំរុញឱ្យលោក ក្លូស ស្វេប ស្ថាបនិកវេទិកាសេដ្ឋកិច្ចពិភពលោកនឹងលាលែងពីតួនាទីប្រតិបត្តិ?

ព័ត៌មាន
លោក ក្លូស ស្វេប (Klaus Schwab) ស្ថាបនិក នៃវេទិកាសេដ្ឋកិច្ចពិភពលោក ដែលជាធនាគារខួរក្បាលផ្នែកសេដ្ឋកិច្ច នឹងលាលែងចេញពីតួនាទីប្រតិបត្តិរបស់ស្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ