វិស័យ​បច្ចេកវិទ្យា

ហេតុអ្វីធនាគារពិភពលោកមិនចង់ឱ្យប្រទេសកំពុងអភិវឌ្ឍន៍កសាងមជ្ឈមណ្ឌលទិន្នន័យ?


ស្របពេលដែលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កំពុងរីកចម្រើនយ៉ាងឆាប់រហ័ស និងជ្រាបចូលកាន់តែជ្រៅក្នុងសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយសកល បណ្តាប្រទេសក្នុងតំបន់អាស៊ាន កំពុងប្រជែងគ្នាយ៉ាងសស្រាក់សស្រាំ ដើម្បីសាងសង់មជ្ឈមណ្ឌលទិន្នន័យ ដោយជឿជាក់ថា វានឹងក្លាយជាឆ្អឹងខ្នងមិនអាចខ្វះបានសម្រាប់បច្ចេកវិទ្យា AI។ ទោះជាយ៉ាងណា ធនាគារពិភពលោក បានចេញមកបញ្ជាក់ថា មិនមែនគ្រប់ប្រទេសទាំងអស់សុទ្ធតែស័ក្ដិសមក្នុងការកសាងមជ្ឈមណ្ឌលទិន្នន័យនោះទេ ជាពិសេសក្រុមប្រទេសដែលមានទីផ្សារកំពុងរីកចម្រើន។ តើមានអ្វីនៅក្រោយបញ្ហានេះ?
វិស័យ​បច្ចេកវិទ្យា
ដោយ

ក្រុមប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើនក្នុងតំបន់អាស៊ាន រួមមាន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី ថៃ វៀតណាម និងហ្វីលីពីន កំពុងខ្នះខ្នែងកៀរគរទុនវិនិយោគរហូតដល់ទៅ៣០ពាន់លានដុល្លារអាម៉េរិក ដើម្បីពង្រីក និងបង្កើនចំនួនមជ្ឈមណ្ឌលទិន្នន័យឱ្យបានរហូតដល់២,០០០កន្លែងបន្ថែមទៀត នៅត្រឹមឆ្នាំ២០៣០ ក្នុងគោលបំណងដណ្តើមឧត្តមភាព និងពង្រឹងសក្តានុពលប្រកួតប្រជែងផ្នែកឌីជីថលក្នុងតំបន់។
យ៉ាងណាមិញលោក អាយ៉េ បានហ្គា (Ajay Banga) ប្រធានធនាគារពិភពលោក ហាក់បង្ហាញទស្សនៈផ្ទុយពីមហិច្ឆតារបស់អាស៊ាន។ នៅក្នុងបទសម្ភាសជាមួយបណ្តាញព័ត៌មាន Bloomberg ប្រធានធនាគារពិភពលោករូបនេះបានគូសបញ្ជាក់ថា ការប្រជែងគ្នាកសាងមជ្ឈមណ្ឌលទិន្នន័យខ្នាតយក្សសម្រាប់ AI អាចនឹងបង្កើតជាឧបសគ្គយ៉ាងធ្ងន់ធ្ងរសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ទាំងលើទិដ្ឋភាពទីផ្សារ និងការខ្វះខាតធនធានទ្រទ្រង់ ព្រោះគម្រោង AI ខ្នាតធំទាមទារទុនវិនិយោគដ៏មហាសាល។
លោកបានសង្កត់ធ្ងន់ថា សម្រាប់ទីផ្សារតូចៗក្នុងក្រុមប្រទេសកំពុងរីកចម្រើន ការចំណាយទុនដ៏ច្រើនសន្ធឹកសន្ធាប់លើរចនាសម្ព័ន្ធទិន្នន័យបែបនេះ គឺពុំទាន់ជាតម្រូវការចាំបាច់នៅឡើយទេ ផ្ទុយទៅវិញវាថែមទាំងបង្កើតជាបន្ទុក និងបង្កជាវិបត្តិលើកម្លាំងផ្គត់ផ្គង់ថាមពលអគ្គិសនីក្នុងស្រុក។ លោកកត់សម្គាល់ឃើញថា ប្រទេសកំពុងរីកចម្រើនមួយចំនួននៅមិនទាន់អាចដោះស្រាយការផ្គត់ផ្គង់ថាមពលអគ្គិសនីសម្រាប់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋបានល្អប្រសើរនៅឡើយនោះទេ។ ដូច្នេះប្រសិនបើត្រូវរែកពុនការផ្គត់ផ្គង់ថាមពលបន្ថែមសម្រាប់មជ្ឈមណ្ឌលទិន្នន័យ AI កម្រិតធំទៀតនោះ បន្ទុកសេដ្ឋកិច្ច និងថាមពលនឹងកាន់តែដុនដាប និងធ្ងន់ធ្ងរខ្លាំងឡើងៗ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ក្រុមហ៊ុនបច្ចេកវិទ្យាយក្សៗស្នើឱ្យអង្គការសហប្រជាជាតិ បង្កើតបទប្បញ្ញត្តិគ្រប់គ្រង AI ខណៈអាម៉េរិកបដិសេធ

មេដឹកនាំក្រុមហ៊ុនបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ជាច្រើនរូប បានចេញមុខទទូចនៅក្នុងកិច្ចប្រជុំកម្រិតខ្ពស់ជាមួយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្…

ឥណ្ឌូនេស៊ី ជាប្រទេសអាស៊ីតែមួយគត់ ដែល UN ​ជំរុញការកែច្នៃរ៉ែសំខាន់ៗក្នុងស្រុកជាជាងនាំចេញតែវត្ថុធាតុដើម

រ៉ែសំខាន់ៗកំពុងក្លាយជាធនធានយុទ្ធសាស្ត្រសម្រាប់ការផ្លាស់ប្តូរថាមពលសកល ហើយអង្គការសហប្រជាជាតិ (UN) កំពុងជំរុញឱ្យ​បណ្ដាប្រទេស ដែលសម្បូរធនធានរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ