លោក ស៊ី

លោក ស៊ី ប្រាប់មេក្រុមហ៊ុនបច្ចេកវិទ្យាយក្សៗរបស់អាម៉េរិកថា ចិនបើកទ្វារអាជីវកម្មកាន់តែធំសម្រាប់ក្រុមហ៊ុនអាម៉េរិក


ប្រធានាធិបតីចិនលោក ស៊ី ជីនពីង (Xi Jinping) បានបញ្ជាក់ទៅកាន់ក្រុមនាយកប្រតិបត្តិក្រុមហ៊ុនយក្សរបស់អាម៉េរិក ដែលអមដំណើរប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងទស្សនកិច្ចផ្លូវរដ្ឋថា ទ្វារអាជីវកម្មរបស់ប្រទេសចិននឹងបើកចំហកាន់តែធំ សម្រាប់សហរដ្ឋអាម៉េរិក។ យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ិនហួ (Xinhua) លោក ស៊ី បានសង្កត់ធ្ងន់ថា ក្រុមហ៊ុនអាម៉េរិកបានដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការកែទម្រង់ និងការបើកចំហសេដ្ឋកិច្ចរបស់ចិន ដែលនាំឱ្យភាគីទាំងពីរទទួលបានផលប្រយោជន៍ទៅវិញទៅមកយ៉ាងច្រើនសន្ធឹកសន្ធាប់។
លោក ស៊ី
ដោយ

ចំពោះមុខលោក ដូណាល់ ត្រាំ និងមេដឹកនាំក្រុមហ៊ុនបច្ចេកវិទ្យាយក្សៗរបស់អាម៉េរិក ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានគូសបញ្ជាក់ថា ប្រទេសចិនរីករាយស្វាគមន៍ជានិច្ចចំពោះការបង្កើនកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ លោកបានសម្តែងនូវជំនឿចិត្តថា ក្រុមហ៊ុនអាម៉េរិកនឹងទទួលបានឱកាសវិនិយោគកាន់តែទូលំទូលាយ និងស៊ីជម្រៅជាងមុននៅក្នុងទីផ្សារចិន។
មហាសេដ្ឋីបច្ចេកវិទ្យាកំពូលៗរួមមានលោក អេឡិន ម៉ាស (Elon Musk) នាយកប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX, លោក ជេនសិន ហួង (Jensen Huang) នាយកប្រតិបត្តិក្រុមហ៊ុន Nvidia និងលោក ធីម ឃុក (Tim Cook) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Apple សុទ្ធតែបានអមដំណើរលោក ដូណាល់ ត្រាំ ទៅកាន់ប្រទេសចិនក្នុងឱកាសនេះ។ ជាមួយគ្នានេះ លោក ត្រាំ ក៏បានណែនាំមេដឹកនាំធុរកិច្ចទាំងនោះដោយផ្ទាល់ជូនដល់លោក ស៊ី ជីនពីង ផងដែរ។ នៅចំពោះមុខលោក ស៊ី ក្រុមនាយកប្រតិបត្តិទាំងនោះបានអះអាងថា ពួកគេបានផ្តល់តម្លៃខ្ពស់ចំពោះទីផ្សារចិន ហើយមានបំណងចង់ពង្រីកប្រតិបត្តិការអាជីវកម្មរបស់ខ្លួនឱ្យកាន់តែខ្លាំងក្លាថែមទៀត។
មួយគ្នានេះ សេតវិមាន បានបញ្ជាក់តាមរយៈបណ្តាញសង្គម X ថា ភាគីទាំងពីរបានពិភាក្សាអំពីយុទ្ធសាស្ត្រពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអន្តរជាតិ រួមទាំងការផ្តល់ភាពងាយស្រួលដល់អាជីវកម្មអាម៉េរិកក្នុងការចូលទៅកាន់ទីផ្សារចិន និងការជំរុញការវិនិយោគរួមគ្នាជាមួយវិនិយោគិនចិន។
គួរកត់សម្គាល់ថា នៅថ្ងៃដំបូងនៃជំនួបកំពូលរវាងមេដឹកនាំមហាអំណាចផុតលេខទាំងពីរលើពិភពលោក ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានសម្រេចបើកភ្លើងខៀវឱ្យក្រុមហ៊ុន Nvidia ផ្គត់ផ្គង់បន្ទះឈីបប្រភេទ H200 ដែលជាបច្ចេកវិទ្យាកម្រិតខ្ពស់ទៅឱ្យក្រុមហ៊ុនបច្ចេកវិទ្យាមួយចំនួននៅក្នុងប្រទេសចិន។
ទោះបីជាកន្លងមក សហរដ្ឋអាម៉េរិកធ្លាប់ព្យាយាមរឹតត្បិតការនាំចេញបច្ចេកវិទ្យាសំខាន់ៗ ដើម្បីទប់ស្កាត់ការរីកចម្រើនផ្នែកបញ្ញាសិប្បនិម្មិត (AI) របស់ចិនក៏ដោយ ប៉ុន្តែបច្ចុប្បន្នប្រទេសចិនបាន និងកំពុងពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់បច្ចេកវិទ្យាក្នុងស្រុកយ៉ាងសកម្ម ដោយមានក្រុមហ៊ុនផលិតបន្ទះឈីបក្នុងស្រុកជាច្រើនបានចូលមកបំពេញចន្លោះប្រហោងនៃតម្រូវការទីផ្សារ៕

អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស




អត្ថបទបន្ទាប់


ថៃទទូចចង់ចរចាទ្វេភាគីមុនឈានទៅប្រើយន្តការ UNCLOS តែកម្ពុជាបដិសេធថាមិនអាចដើរត្រឡប់ថយក្រោយនោះទេ

ក្រោយភាគី​ថៃ​បានលុបចោលជាឯកតោភាគីនូវអនុស្សរណៈនៃការយោគយល់គ្នា ឬ MoU ឆ្នាំ២០០១ ជាក្របខណ្ឌចរចាមានស្រាប់ដ៏សំខាន់ដែលកម្ពុជា-ថៃបានចុះជាមួយគ្…

ក្រោយលោក ត្រាំ ចាកចេញ លោក ពូទីន ត្រៀមហោះទៅក្រុងប៉េកាំង ដើម្បីពង្រឹងសម្ព័ន្ធភាពដែកថែប

មេដឹកនាំរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន គ្រោងនឹងធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំងនៅថ្ងៃទី២០ ខែឧសភា ខាងមុខនេះ ពោលគឺត្រឹមតែ៥ថ្ងៃប៉ុណ្ណោះ បន្ទាប់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ