អេឡិន ម៉ាស់

មហាសេដ្ឋី អេឡិន ម៉ាស់ បន្ទោសខ្លួនឯងថា ល្ងង់ ក្រោយជះលុយជិតកន្លះពាន់លានដុល្លារជួយបក្សលោក ត្រាំ ដែលចាញ់ឆ្នោតយ៉ាង​អាម៉ាស់


កំពូលមហាសេដ្ឋី Elon Musk បានចំណាយប្រាក់ជិតកន្លះពាន់លានដុល្លារ ដើម្បីជួយបេក្ខជនគណ​បក្សសាធារណរដ្ឋរបស់​លោក ត្រាំ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅអាម៉េរិក។ ប៉ុន្តែផ្ទុយពីការរំពឹងទុក បក្សប្រជាធិបតេយ្យបែរជាទទួលបានជ័យជម្នះយ៉ាងធំធេង។ ក្រោយមើលឃើញលទ្ធផលបែបនេះ មហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅលើពិភពលោករូបនេះបានសារភាពថា លោក​មានអារម្មណ៍ថា ខ្លួនឯងល្ងង់ណាស់ ដែលបានចំណាយប្រាក់ច្រើនបែបនេះ ដោយមិនទទួលបាន​លទ្ធផលគួរឱ្យកត់សម្គាល់។
អេឡិន ម៉ាស់
ដោយ

លោក ក៏ទទួលស្គាល់ដែរថា លុយតែមួយមុខមិនអាចធានាជ័យជម្នះក្នុងសមរភូមិនយោបាយបានឡើយ។ នេះបើយោងតាមការចុះផ្សាយរបស់ Reuters នៅថ្ងៃទី១៩ ខែវិច្ឆិកា។
ថ្លែងតាមប្រព័ន្ធអនឡាញក្នុងសន្និសីទធុរកិច្ច DealBook Summit រៀបចំដោយកាសែត The New York Times កាលពីថ្ងៃទី១៨ ខែវិច្ឆិកា លោក Elon Musk និយាយថា ប្រសិនបើអាចត្រឡប់ពេលវេលាទៅក្រោយបាន លោកប្រហែលជាមិនជួយលុយបក្សសាធារណរដ្ឋច្រើនដល់ម៉្លឹងនោះទេ។ ការចំណាយប្រាក់ដ៏សម្បើមរបស់កំពូលមហាសេដ្ឋីរូបនេះ គឺដើម្បីគាំទ្របេក្ខជនគណបក្សសាធារណរដ្ឋ រក្សាការគ្រប់គ្រងរបស់គណបក្សនេះនៅរដ្ឋតិចសាស់ និងជួយសម្ព័ន្ធមិត្តនយោបាយរបស់ប្រធានាធិបតី ដូណាល់ ត្រាំ។ ប៉ុន្តែជាលទ្ធផល គណបក្សប្រជាធិបតេយ្យបានដណ្តើមគ្រប់គ្រងសភាទាំងពីរ ខណៈលោកស្រី Gina Hinojosa មកពីបក្សប្រជាធិបតេយ្យបានយកឈ្នះលោក Greg Abbott មកពីបក្សសាធារណរដ្ឋក្នុងការប្រកួតប្រជែងតំណែងអភិបាលរដ្ឋតិចសាស់។
លទ្ធផលនេះបានក្លាយជាការបរាជ័យដ៏ធ្ងន់ធ្ងរសម្រាប់លោក ត្រាំ និងលោក Elon Musk ដែលជាសម្ព័ន្ធមិត្តនយោបាយដ៏ជិតស្និទ្ធ។ ទោះជាយ៉ាងណាលោក Elon Musk លើកឡើងថា បេក្ខជនបក្សសាធារណរដ្ឋប្រហែលជានឹងទទួលបានលទ្ធផលកាន់តែអាក្រក់ ប្រសិនបើគ្មានការគាំទ្រផ្នែកហិរញ្ញវត្ថុពីលោក។ ប៉ុន្តែលោកក៏បានទទួលស្គាល់ដែរថា ការចំណាយប្រាក់ច្រើនមិនមែនជាកត្តាធានាថា នឹងឈ្នះការបោះឆ្នោតនោះទេ។
ទន្ទឹមនេះ ដោយងាកមកនិយាយអំពីអាជីវកម្មវិញលោក Elon Musk បញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត Anthropic ទំនងជានឹងបន្តជួលថាមពលសម្រាប់ដំណើរការប្រព័ន្ធ AI ពីក្រុមហ៊ុន SpaceX ហើយប្រហែលជាអាចស្នើថាមពលសម្រាប់ដំណើរការប្រព័ន្ធ AI ចំនួន១០ជីហ្គាវ៉ាត់បន្ថែមទៀត៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ក្រុមហ៊ុន Carrefour ពង្រីកវត្តមានមកកាន់ទីផ្សារកម្ពុជា តាមរយៈភាពជាដៃគូផ្តាច់មុខជាមួយផ្សារទំនើប ឡាក់គី (Lucky Supermarket)

ផ្សារទំនើប ឡាក់គី ដែលជាបណ្ដាញផ្សារទំនើបធំជាងគេប្រចាំកម្ពុជា និងក្រុមហ៊ុន Carrefour ជាក្រុមហ៊ុនឈានមុខគេលំដាប់ពិភពលោកក្នុងវិស័យពាណិជ្ជក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ