Latest

Articles by published date

ភេសជ្ជៈប៉ូវកម្លាំង Monster ​Energy ប្រកាសចូលទីផ្សារកម្ពុជាជាផ្លូវការ ក្រោមភាពជាដៃគូផ្តាច់មុខជាមួយក្រុមហ៊ុន កូកា-កូឡា ខ្មែរ

ដោយ​ អត្ថបទ ពាណិជ្ជកម្ម
រាជធានីភ្នំពេញ ខែកញ្ញា ឆ្នាំ2026៖ ក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី (កូកា-កូឡា ខ្មែរ) បានប្រកាសជាផ្លូវការក្នុងនាមជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវ ភេសជ្ជៈប៉ូវកម្លាំង Monster Energy នៅទីផ្សារកម្ពុជា។ ការមកដល់ជាផ្លូវការនេះ ផ្តល់ជូននូវ 2រសជាតិ រួមមាន៖ Monster Energy Original - រសជាតិដើម និងMonster Energy Ultra Zero Sugar - គ្មានជាតិស្ករ ក្នុងចំណុះ 355 មីលីលីត្រ ជាមួយតម្លៃសមរម្យត្រឹមតែ 1.35ដុល្លារ ឬ 5,500រៀល ក្នុងមួយកំប៉ុង។