វិស័យបច្ចេកវិទ្យា

ថៃ ដាក់គោលដៅទាក់ទាញការវិនិយោគលើ​បន្ទះឈីបឱ្យបាន៨០ពាន់លានដុល្លារនៅត្រឹមឆ្នាំ២០៥០


ប្រទេសថៃ កំពុងដាក់គោលដៅធំមួយ ដើម្បីក្លាយខ្លួនទៅជាមជ្ឈមណ្ឌលឧស្សាហកម្មបន្ទះឈីបដ៏សំខាន់នៅអាស៊ីអាគ្នេយ៍ ដោយមានផែនការទាក់ទាញការវិនិយោគក្នុងវិស័យនេះឱ្យឈានរហូតដល់ទៅ៨០ពាន់លានដុល្លារនៅត្រឹមឆ្នាំ២០៥០ ខណៈដែល​វិស័យបច្ចេកវិទ្យា ជាពិសសេស AI មានសម្ទុះរីកចម្រើនខ្លាំង។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ Indian Chemical News កាលពីថ្ងៃទី២៥ ខែកញ្ញា។ តើថៃ ពិតជាអាចសម្រេចមហិច្ឆតានេះ​បានឬយ៉ាងណា?
វិស័យបច្ចេកវិទ្យា
ដោយ

ប្រទេសថៃ កំពុងដាក់គោលដៅទាក់ទាញការវិនិយោគក្នុងវិស័យបន្ទះឈីប និងឧស្សាហកម្មអេឡិចត្រូនិកឱ្យបានរហូតដល់ទៅ៨០ពាន់លានដុល្លារនៅត្រឹមឆ្នាំ២០៥០ ដើម្បីពង្រឹងតួនាទីរបស់ខ្លួនក្នុងខ្សែច្រវាក់ផ្គត់ផ្គង់បច្ចេកវិទ្យាពិភពលោក។ ក្រោមផែនការរយៈពេលវែងនេះ ថៃ មានគោលដៅទាក់ទាញការវិនិយោគឱ្យបានប្រមាណ១០ពាន់លានដុល្លារនៅឆ្នាំ២០៣០ ដោយផ្តោតលើការរចនាបន្ទះឈីប គ្រឿងអេឡិចត្រូនិកទំនើប ការធ្វើតេស្ត និងឧស្សាហកម្មពាក់ព័ន្ធ។
រដ្ឋាភិបាលថៃ ក៏មានផែនការអភិវឌ្ឍធនធានមនុស្សក្នុងស្រុក និងទាក់ទាញក្រុមហ៊ុនអន្តរជាតិ ឱ្យមក
វិនិយោគលើការផលិតបន្ទះឈីប និងឧស្សាហកម្មគាំទ្រផងដែរ។ ថៃ មើលឃើញវិស័យនេះថា អាចក្លាយជាកម្លាំងជំរុញកំណើនសេដ្ឋកិច្ចនាពេលអនាគត ខណៈតម្រូវការបន្ទះឈីបកំពុងកើនឡើងដោយសារការរីកចម្រើននៃបច្ចេកវិទ្យា AI រថយន្តអគ្គិសនី ទូរសព្ទស្មាតហ្វូន និងមជ្ឈមណ្ឌលផ្ទុកទិន្នន័យ។
ផែនការដ៏មហិច្ឆតានេះ ក៏កើតឡើង ខណៈដែលប្រទេសជាច្រើននៅអាស៊ីអាគ្នេយ៍ កំពុងប្រកួតប្រជែងគ្នាទាក់ទាញការវិនិយោគក្នុងវិស័យបន្ទះឈីប ដើម្បីពង្រឹងតួនាទីរបស់ខ្លួនក្នុងឧស្សាហកម្មបច្ចេកវិទ្យាពិភពលោក។ ប្រសិនបើអាចសម្រេចបានតាមគោលដៅមហិច្ឆតានេះ ថៃ រំពឹងថា វិស័យនេះនឹងបង្កើតការងារថ្មីៗ អភិវឌ្ឍកម្លាំងពលកម្មជំនាញខ្ពស់ និងពង្រឹងតួនាទីរបស់ខ្លួនក្នុងខ្សែច្រវាក់ផ្គត់ផ្គង់បច្ចេកវិទ្យាក្នុងតំបន់៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើកម្ពុជា គួរពង្រឹងខ្លួនបែបណា​ដើម្បីទាក់ទាញការវិនិយោគក្នុងវិស័យបច្ចេកវិទ្យាកម្រិតខ្ពស់​ ជាពិសេស AI?

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអះអាងថា វិនិយោគិនសកលកំពុងសម្លឹងមើលមកតំបន់អាស៊ីអាគ្នេយ៍ក្នុងរូបភាពថ្មី ដោយសារតម្រូវការដ៏ច្រើនសន្ធឹកសន្ធា…

ចិន និងអាម៉េរិក ព្រមព្រៀងបញ្ចុះពន្ធលើទំនិញ​តម្លៃ៣០ពាន់លានដុល្លារ និងចាប់ផ្តើមចរចាលើ AI

បន្ទាប់ពីមានភាពតានតឹងផ្នែកពាណិជ្ជកម្មជាមួយគ្នាអស់រយៈពេលជាច្រើនឆ្នាំ តើចិន និងអាម៉េរិក កំពុងបើក​ផ្លូវទៅរកការសម្របសម្រួលថ្មីមែនទេ? បន្ទាប់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ