វិស័យការទូត

កម្ពុជាបកអាក្រាតទង្វើឈ្លានពានរបស់ថៃ នៅចំពោះមុខមហាសន្និបាតអង្គការសហប្រជាជាតិ


នៅចំពោះមុខប្រមុខរដ្ឋ និងថ្នាក់ដឹកនាំពិភពលោកក្នុងមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក កម្ពុជាបានបើកប្រតិបត្តិការការទូតយ៉ាងក្តៅគគុក ដោយបានបកអាក្រាតពីអំពើឈ្លានពានរបស់ប្រទេសថៃមកលើអធិបតេយ្យភាព និងបូរណភាពដែនដីកម្ពុជា។ នៅក្នុងសន្និបាតជាប្រវត្តិសាស្ត្រនេះ ប្រមុខការទូតកម្ពុជាបានទម្លាយពីការខូចខាតបេតិកភណ្ឌវប្បធម៌ ហានិភ័យ នៃយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងវិបត្តិមនុស្សធម៌របស់ជនភៀសសឹកកម្ពុជាជាង២ម៉ឺននាក់ ដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះសំបែងវិញបាន។
វិស័យការទូត
ដោយ

លោកបណ្ឌិត ​គិន ភា អ្នកជំនាញវិទ្យាសាស្រ្តនយោបាយយល់ឃើញថា កម្ពុជាកំពុងខិតខំប្រឹងប្រឹងលើផ្នែកការទូតពហុភាគីក្នុងការលាតត្រដាង និងបកអាក្រាតមុខមាត់ថៃ ដែលបានធ្វើសកម្មភាពឈ្លានពានមកលើអធិបតេយ្យភាពកម្ពុជា។ អ្នកជំនាញរូបនេះបានលើកឡើងថា ការលាតត្រដាងការពិតនៅលើឆាកអន្តរជាតិ គឺជាឱកាសដ៏ចាំបាច់របស់កម្ពុជាក្នុងការបង្ហាញដល់ពិភពលោក ខណៈភាគីថៃមិនមានឆន្ទៈក្នុងការអនុវត្តកិច្ចព្រមព្រៀង​បទឈប់បាញ់ និង​យន្តការ JBC ដើម្បីឈានទៅបញ្ចប់ជម្លោះរវាងប្រទេសទាំងពីរនោះទេ។

សម្រាប់អ្នកជំនាញរូបនេះ ទង្វើរបស់ភាគីថៃជាសកម្មភាពឈ្លានពានបង្កសង្រ្គាម និងជាអំពើហិង្សាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
សូមបញ្ជាក់ថា នៅក្នុងអង្គមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨១ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានគូសរំលេចយ៉ាងច្បាស់ៗពីផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃការខូចខាតបេតិកភណ្ឌវប្បធម៌ ការគំរាមកំហែងពីយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងសុខទុក្ខរបស់ប្រជាពលរដ្ឋស៊ីវិលកម្ពុជាជាង២ម៉ឺននាក់ ដែលត្រូវផ្លាស់ទីលំនៅដោយសារសង្គ្រាម និងមិនទាន់អាចត្រឡប់ទៅកាន់ផ្ទះសំបែងវិញបាន។

ពាក់ព័ន្ធនឹងវិវាទដែនសមុទ្រ ប្រមុខការទូតកម្ពុជាបានបញ្ជាក់ថា ការសម្រេចចិត្តដើរតាមនីតិវិធីផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) គឺជាជំហានស្របច្បាប់ដ៏ចាំបាច់ បន្ទាប់ពីភាគីថៃបានលុបចោលអនុស្សរណៈ នៃការយោគយល់គ្នាឆ្នាំ២០០១ ដោយឯកតោភាគី។ ជំហាននេះធ្វើឡើងក្នុងគោលបំណងការពារសិទ្ធិដែនសមុទ្រ និងអធិបតេយ្យភាពជាតិឱ្យបានម៉ឺងម៉ាត់បំផុត ស្របតាមច្បាប់អន្តរជាតិ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានតាំងចិត្តយ៉ាងមុតមាំចំពោះមុខសហគមន៍អន្តរជាតិថា កម្ពុជានឹងបន្តការពារធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ និងបូរណភាពដែនដីរបស់ខ្លួនដោយមិនរាថយឡើយ។ ប្រមុខការទូតរូបនេះ ក៏បានទទូចឱ្យភាគីថៃអនុវត្តឱ្យបានពេញលេញនូវកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ រួមមានសេចក្តីប្រកាសរួមទីក្រុងកូឡាឡាំពួរ, កិច្ចព្រមព្រៀងកុងសង់ស៊ីសហ៊ូសៀន, សេចក្តីថ្លែងការណ៍រួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងបានតម្រូវឱ្យបន្តសកម្មភាពខណ្ឌសីមា និងវាស់វែងព្រំដែន នៃគណៈកម្មការ JBC ជាប្រញាប់ ដើម្បីស្ដារសន្តិភាព និងសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើវិធានច្បាប់ឡើងវិញ៕

អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ




អត្ថបទបន្ទាប់


កម្មវិធី «វិរៈ ប៊ុនថាំ មាតិកាទេសចរណ៍ឆ្នើម» ត្រឡប់មកវិញហើយ ដើម្បីលើកកម្ពស់សក្តានុពលទេសចរណ៍ខេត្តកោះកុង

កម្មវិធី «វិរៈ ប៊ុនថាំ មាតិកាទេសចរណ៍ឆ្នើម» បានត្រឡប់មកវិញហើយ ដោយចាប់ផ្តើមរដូវកាលទី១ ក្នុងគោលបំណងលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា និងបង្ហ…

រដ្ឋដាក់ឱ្យអនុវត្តកម្មវិធីផ្តល់ប្រាក់ដល់ពលរដ្ឋជាង៤,៦លាននាក់ ខណៈអ្នកជំនាញរំពឹងជួយលើកកម្ពស់អំណាចទិញ និងសេដ្ឋកិច្ចមូលដ្ឋានឱ្យប្រសើរឡើងមួយកម្រិត

ដើម្បីឆ្លើយតបនឹងរលកនៃការកើនឡើងថ្លៃប្រេងឥន្ធនៈ និងឧស្ម័ន ដែលកំពុងវាយប្រហារលើជីវភាពប្រជាជន រាជរដ្ឋាភិបាលបានសម្រេចទម្លាក់កញ្ចប់ថវិកាឧបត្ថម្ភប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ