ជំនន់ទឹក

ជំនន់ទឹកភ្លៀងកំពុងវាយប្រហារទីក្រុងបាងកកយ៉ាងធ្ងន់ធ្ងរ ធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធ រថយន្ត រហូតដល់ព្រលានយន្តហោះរងការជន់លិច


ក្រោយរងភ្លៀងធ្លាក់ជាបន្តបន្ទាប់នៅប៉ុន្មានជាប់ៗគ្នាបានធ្វើឱ្យទីក្រុងបាងកក ដែលធ្លាប់តែស្រស់ស្អាតបានគ្របដណ្តប់ដោយទឹក ខណៈផ្ទះ ផ្លូវថ្នល់ និងយានយន្តរងការជន់លិចនៅគ្រប់ខណ្ឌទាំង៥០នៅក្នុងទីក្រុងនេះ។ សារព័ត៌មានអន្តរជាតិធំៗបានរាយការណ៍ថា អាជ្ញាធរថៃបានសម្រេចប្រកាសអាសន្ន និងប្រកាសតំបន់គ្រោះមហន្តរាយនៅទូទាំងរាជធានីបាងកកភ្លាមៗ។
ជំនន់ទឹក
ដោយ

សារព័ត៌មានសិង្ហបុរី CNA បានរាយការណ៍ថា សភាពការណ៍នៅក្នុងទីក្រុងបាងកក ដែលជាបេះដូងសេដ្ឋកិច្ច និងជាជម្រករបស់ប្រជាពលរដ្ឋ អ្នកទេសចរ រួមទាំងជនអន្តោប្រវេសន៍ប្រមាណ១០លាននាក់កំពុងស្ថិតក្នុងស្ថានភាពអាសន្នយ៉ាងធ្ងន់ធ្ងរ ដោយខណ្ឌទាំង៥០ នៃរាជធានីនេះ ត្រូវបានជំនន់ទឹកភ្លៀងវាយប្រហារ និងលិចលង់យ៉ាងដំណំ។

អាជ្ញាធរក្រុងបាងកកបានឱ្យដឹងថា ភ្លៀងបានធ្លាក់យ៉ាងច្រើនចាប់តាំងពីរសៀលថ្ងៃព្រហស្បតិ៍ រហូតមកដល់ព្រឹកថ្ងៃអាទិត្យ ដែលបានបង្កើតជាគ្រោះមហន្តរាយជំនន់ទឹកភ្លៀងយ៉ាងធ្ងន់ធ្ងរគ្របដណ្តប់ពេញផ្ទៃដីនៃទីក្រុងបាងកកទាំងមូល។ គិតមកទល់ពេលនេះជំនន់ទឹកភ្លៀងបានជន់លិចបណ្តាញផ្លូវថ្នល់ ហេដ្ឋារចនាសម្ព័ន្ធ និងលំនៅឋានរបស់ពលរដ្ឋរាប់ពាន់ខ្នង។ ជាមួយគ្នានេះបណ្តាញសង្គមផ្លូវការ និងប្រភពព័ត៌មាននានាបានរាយការណ៍ថា សូម្បីតែអាកាសយានដ្ឋានអន្តរជាតិនៅក្នុងរាជធានីបាងកក ក៏រងការគំរាមកំហែងពីគ្រោះមហន្តរាយធម្មជាតិនេះផងដែរ។

ទោះបីជាទំហំនៃការខូចខាតសេដ្ឋកិច្ចមិនទាន់អាចវាយតម្លៃបានក៏ដោយ ប៉ុន្តែលោក ឆាត់ឆាត ស៊ីតធីពុន (Chadchart Sittipunt) អភិបាលរាជធានីបាងកក បានគូសបញ្ជាក់ថា តំបន់ភាគខាងកើតនៃទីក្រុងជាទីតាំង ដែលរងការវាយប្រហារធ្ងន់ធ្ងរជាងគេ។ លោកបានចេញសារព្រមានជាបន្ទាន់អំពីការព្យាករអាកាសធាតុ ដែលអាចនឹងមានភ្លៀងធ្លាក់បន្ថែមទៀត។

លោកអភិបាលក្រុងបាងកក បានសារនៅលើបណ្តាញសង្គមថា ភ្លៀងនៅតែបន្តធ្លាក់ ខណៈអាជ្ញាធរកំពុងខិតខំប្រឹងប្រែងជួយរំដោះទឹកជំនន់​ និងជួយសង្គ្រោះប្រជាពលរដ្ឋ និងកំពុងបង្កើនការបូមទឹកចេញ ប៉ុន្តែប្រព័ន្ធប្រឡាយ និងលូទាំងអស់នៅក្នុងក្រុងបានហូរហៀរពេញប្រៀបអស់ទៅហើយ។ ទន្ទឹមនឹងនេះ អភិបាលក្រុងបាងកក បានអំពាវនាវយ៉ាងទទូចដល់គ្រប់មន្ទីរពេទ្យទាំងអស់ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ការពារក្រែងទឹកជំនន់បន្តកើនឡើងបន្ថែមទៀត ដែលអាចបង្កគ្រោះថ្នាក់ និងប៉ះពាល់ធ្ងន់ធ្ងរដល់ជីវិតរបស់អ្នកជំងឺ ដែលកំពុងសម្រាកព្យាបាល៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើនាយករដ្ឋមន្ត្រីថៃបាននិយាយអ្វីខ្លះពីកម្ពុជាក្នុងមហាសន្និបាតអង្គការសហប្រជាជាតិនៅអាម៉េរិក?

​នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ (UN) នាទីក្រុងញូវយ៉កសហរដ្ឋអាមេរិក នាយករដ្ឋមន្ត្រីថៃលោក អានុទីន ឆានវីរៈគុល បានឡើងថ្លែងសារនយោបាយកា…

កម្មវិធី «វិរៈ ប៊ុនថាំ មាតិកាទេសចរណ៍ឆ្នើម» ត្រឡប់មកវិញហើយ ដើម្បីលើកកម្ពស់សក្តានុពលទេសចរណ៍ខេត្តកោះកុង

កម្មវិធី «វិរៈ ប៊ុនថាំ មាតិកាទេសចរណ៍ឆ្នើម» បានត្រឡប់មកវិញហើយ ដោយចាប់ផ្តើមរដូវកាលទី១ ក្នុងគោលបំណងលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា និងបង្ហ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ