ព័ត៌មាន

all news articles here

ផ្ទុះការជជែកដេញដោល! អ្នកជំនាញស្នើឱ្យរដ្ឋាភិបាលពន្លឿនធ្វើស្ពានឆ្លងទៅតំបន់ជីផាត ដើម្បីសម្រួលការធ្វើដំណើរ និងបញ្ចប់ការកកស្ទះ

ដោយ​ ​ ខេមបូណូមីស
សហគមន៍អេកូទេសចរណ៍ជីផាត នៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង កំពុងក្លាយជាឋានសួគ៌បៃតងដ៏ទាក់ទាញបំផុតសម្រាប់ភ្ញៀវទេសចរដែលស្រឡាញ់ធម្មជាតិ ជាពិសេសគឺនៅក្នុងរដូវវស្សាដែលមានព្រៃព្រឹក្សាខៀវស្រងាត់ និងទឹកធ្លាក់យ៉ាងស្រស់ស្អាត។ ទោះជាយ៉ាងណាភាពស្រស់ស្អាតនេះកំពុងតែជួបនូវឧបសគ្គធំមួយ ពោលគឺរាល់ពេលមានបុណ្យទាន ឬរដូវកាលដែលមានភ្ញៀវទេសចរបុកទៅលេងកម្សាន្តម្តងៗ គឺតែងតែផ្ទុះការវែកញែក និងរអ៊ូរទាំមិនដាច់ពីបញ្ហាទូកចម្លង ដែលមានល្បឿនយឺត និងបង្កឱ្យមានការកកស្ទះយ៉ាងខ្លាំង។