ផលិតផលនេះ បង្កើតឡើងដើម្បីឆ្លើយតបនឹងតម្រូវការសាច់ប្រាក់បន្ទាន់របស់អតិថិជន ដោយអនុញ្ញាតឱ្យអតិថិជនអាច “រក្សាទុកទ្រព្យសម្បត្តិដោយមិនចាំបាច់លក់ តែទទួលបានប្រាក់យកទៅប្រើប្រាស់” តាមរយៈការតម្កល់គ្រឿងមាស និងផ្លាកទីនជាទ្រព្យធានា។ អ្វីដែលធ្វើឱ្យផលិតផលនេះមានភាពខុសប្លែក គឺភាពលឿនរហ័ស និងភាពងាយស្រួល ដោយអតិថិជនអាចទទួលបានសាច់ប្រាក់ក្នុងរយៈពេលត្រឹមតែ ១៥ នាទីប៉ុណ្ណោះ។
ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនេះ បានប្រព្រឹត្តទៅដោយមានការចូលរួមពីគណៈគ្រប់គ្រង និងបុគ្គលិករបស់ អិលអូអិលស៊ី រួមទាំងវត្តមានរបស់អតិថិជនក្នុងតំបន់យ៉ាងកុះករ ដែលបានអញ្ជើញចូលរួម ដើម្បីស្វែងយល់ពីផលិតផលមួយនេះ យកមកដោះស្រាយបញ្ហាហិរញ្ញវត្ថុប្រចាំថ្ងៃរបស់ពួកគាត់បានយ៉ាងមានប្រសិទ្ធភាព។
គួរបញ្ជាក់ផងដែរថា អិលអូអិលស៊ី ផ្តល់អាទិភាពខ្ពស់លើសុវត្ថិភាពទ្រព្យសម្បត្តិរបស់អតិថិជន តាមរយៈប្រព័ន្ធរក្សាទុកដែលមានស្តង់ដារខ្ពស់ និងការគ្រប់គ្រងយ៉ាងតឹងរ៉ឹង ដើម្បីធានាថា គ្រឿងមាសរបស់អតិថិជនត្រូវបានថែរក្សាទុកដោយសុវត្ថិភាព និងមានទំនុកចិត្ត។
លោក Romesh Perera ប្រធាននាយកបណ្ដាញចែកចាយ នៃ អិលអូអិលស៊ី បានមានប្រសាសន៍ថា៖ « គ្រឿងមាស និងផ្លាកទីន មិនមែនជាទ្រព្យសម្រាប់តែលម្អ ឬរក្សាទុកប៉ុណ្ណោះទេ ប៉ុន្តែអាចក្លាយជាដើមទុនសម្រាប់បង្កើតឱកាសថ្មីៗបានផងដែរ។ ដូច្នេះ ផលិតផលនេះត្រូវបានបង្កើតឡើង ដើម្បីជួយអតិថិជនបម្លែងទ្រព្យដែលមានស្រាប់ ទៅជាសាច់ប្រាក់ដែលអាចប្រើប្រាស់បានភ្លាមៗតាមតម្រូវការ»។
លោកក៏បានបន្ថែមថា ឥណទានមាសកើនទ្រព្យ ទទួលបានការគាំទ្រគួរឱ្យកត់សម្គាល់ពីអតិថិជន ដូច្នេះហើយទើប អិលអូអិលស៊ី មានគម្រោងពង្រីកផលិតផលនេះទៅកាន់សាខានានាទូទាំង ២៥ រាជធានី-ខេត្ត ដើម្បីឱ្យអតិថិជននៅគ្រប់តំបន់អាចទទួលបានសេវាកម្មនេះដូចគ្នា។
ចំពោះលក្ខខណ្ឌនៃការស្នើសុំឥណទាននេះ អតិថិជនត្រូវមានអាយុចាប់ពី ១៨ ដល់ ៦៥ ឆ្នាំ និងមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែនដែលមានសុពលភាព។ សម្រាប់ប្រភេទគ្រឿងមាសដែលអាចទទួលបានកម្ចីរួមមាន៖ មាសដុំ កាក់មាស ឬគ្រឿងមាសផ្សេងៗ ដែលមានកម្រិតភាពសុទ្ធនៃមាសចាប់ពីទឹក ៦,៧ រហូតដល់ទឹក១០ (១៦ ការ៉ាត់ ដល់ ២៤ ការ៉ាត់) ហើយមាសត្រូវមានទម្ងន់យ៉ាងតិច ១ជី (៣,៧៥ ក្រាម) ក្នុងមួយគ្រឿងមាស។
អិលអូអិលស៊ី ជាដៃគូហិរញ្ញវត្ថុដ៏ជិតស្និទ្ធ សម្រាប់គាំទ្រអតិថិជនក្នុងការបង្កើនឱកាសរីកចម្រើន តាមរយៈការផ្តល់នូវបរិយាបន្នហិរញ្ញវត្ថុ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះអតិថិជនប្រកបដោយនិរន្តរភាព ព្រមទាំងបង្កើតតម្លៃដល់គ្រប់ភាគីពាក់ព័ន្ធ។
សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ៖ 023 991 991/014 991 991/096 3 991 991/031 3 991 991