វិស័យពាណិជ្ជកម្ម

ក្រុមហ៊ុនជាច្រើនគ្រោងរើផលិតកម្មចេញពីសិង្ហបុរី ទៅម៉ាឡេស៊ី ដោយសារថ្លៃដើមផលិតទាប និងមានការលើកលែងពន្ធខ្ពស់


នៅប៉ុន្មានខែចុងក្រោយនេះ និន្នាការនៃការផ្លាស់ប្តូរទីតាំងអាជីវកម្មពីប្រទេសសិង្ហបុរី ទៅកាន់ប្រទេសម៉ាឡេស៊ី កំពុងមានសម្ទុះកើនឡើងគួរឱ្យកត់សម្គាល់។ សកម្មភាពចល័តទីតាំងរបស់ក្រុមហ៊ុនធំៗទាំងនេះ បានស្តែងឱ្យឃើញពីយុទ្ធសាស្ត្រស្វែងរកតំបន់ដែលមានការចំណាយថ្លៃដើមទាប ការលើកទឹកចិត្តផ្នែកពន្ធដារ និងមានឱកាសបើកទូលាយក្នុងការទាញយកចំណែកទីផ្សារឱ្យកាន់តែធំជាងមុន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC។
វិស័យពាណិជ្ជកម្ម
ដោយ

ក្រុមហ៊ុនសម្លៀកបំពាក់លំដាប់ពិភពលោក H&M បានប្រកាសកាលពីខែឧសភា កន្លងទៅថា ខ្លួននឹងផ្លាស់ប្តូរទីស្នាក់ការកណ្តាលប្រចាំតំបន់អាស៊ីអាគ្នេយ៍ចេញពីប្រទេសសិង្ហបុរី ទៅកាន់ប្រទេសម៉ាឡេស៊ីវិញ ដែលអាចធ្វើឱ្យប៉ះពាល់ដល់មុខតំណែងការងារជាច្រើន។ ជាមួយគ្នានេះ កាលពីខែមីនា កន្លងទៅ ក្រុមហ៊ុនផលិតស្រាបៀរយក្ស Heineken ក៏បានបង្ហើបពីការផ្ទេរខ្សែច្រវាក់ផលិតកម្មទ្រង់ទ្រាយធំប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកពីសិង្ហបុរី ទៅកាន់តំបន់សេដ្ឋកិច្ចពិសេសនៅប្រទេសម៉ាឡេស៊ី ឬវៀតណាម ផងដែរ។

ជាមួយគ្នានេះ ក្រុមហ៊ុនផលិតនំប៉័ងដ៏ល្បីល្បាញ Gardenia ក៏បានប្រកាសកាត់បន្ថយបុគ្គលិកចំនួន ១៤១កន្លែងនៅក្នុងប្រទេសសិង្ហបុរី ដើម្បីផ្ទេរការងារផលិតកម្មទៅកាន់ប្រទេសម៉ាឡេស៊ី។ ក្រុមហ៊ុននេះបានបញ្ជាក់ថា ការផ្លាស់ប្តូរទីតាំងនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងរក្សាភាពប្រកួតប្រជែង ខណៈដែលបរិបទសេដ្ឋកិច្ចសកលលោក កាន់តែមានភាពប្រឈមខ្លាំង។

ទន្ទឹមនឹងនេះក្រុមហ៊ុនផលិតភេសជ្ជៈដ៏ល្បី Yeo’s ក៏បានប្រកាសកាលពីខែមីនា កន្លងទៅដែរថា ខ្លួននឹងកាត់បន្ថយបុគ្គលិកចំនួន២៥នាក់នៅក្នុងសិង្ហបុរី ដោយសារតែខ្សែច្រវាក់ផលិតកម្មសំបកកំប៉ុង ត្រូវផ្ទេរទៅប្រមូលផ្តុំគ្នានៅប្រទេសម៉ាឡេស៊ីវិញ ប៉ុន្តែក្រុមហ៊ុននេះនៅតែរក្សាទុកទីស្នាក់ការកណ្តាលនៅក្នុងប្រទេសសិង្ហបុរីដដែល៕
អត្ថបទៈ សួន ឡង់ទី​




អត្ថបទបន្ទាប់


អ្នកជំនាញដាស់តឿនឈ្មួញដែលបន្តនាំចូលទំនិញពីថៃ ឱ្យគិតពីមនសិការជាតិ​ជាធំ ខណៈអាជ្ញាធររកឃើញឃ្លាំងស្តុកសាច់បង្កករាប់សិបតោននាំចូលពីថៃ

ផ្ទុះការវែកញែក និងភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសំណាក់មហាជន បន្ទាប់ពីសមត្ថកិច្ចចម្រុះបានបើកប្រតិបត្តិការចុះត្រួតពិនិត្យឃ្លាំងស្តុកសាច់បង្កកជាច្រើនក…

មហារីកសកល! ឧក្រិដ្ឋកម្មស្កេមអនឡាញអុកឡុកដល់អឺរ៉ុប បោកលុយបានជិត៥៨ពាន់លានដុល្លារ សូម្បីអាល្លឺម៉ង់ ក៏ទប់មិនជាប់

ពេលនេះឧក្រិដ្ឋកម្មស្កេមអនឡាញ បានក្លាយជាមហារីកស៊ីរូងយាយីដល់សន្តិសុខពិភពលោក បន្ទាប់ពីសេចក្តីរាយការណ៍ចុងក្រោយបានលាតត្រដាងថា សូម្បីតែពលរដ្ឋន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ