ព័ត៌មាន

all news articles here

អាម៉េរិក កំពុងរៀបចំយុទ្ធសាស្ត្រនុយក្លេអ៊ែថ្មី ដើម្បីត្រៀមទប់ទល់នឹងសង្គ្រាម ដែលអាចផ្ទុះឡើងជាមួយចិន ឬរុស្ស៊ី

ដោយ​ ​ ខេមបូណូមីស
មន្ទីរបញ្ចកោណ កំពុងរៀបចំធ្វើបដិវត្តន៍យ៉ាងស៊ីជម្រៅលើយុទ្ធសាស្ត្រនុយក្លេអ៊ែរបស់សហរដ្ឋអាម៉េរិក ដើម្បីផ្លាស់ប្តូរទម្រង់នៃការឆ្លើយតបយោធាជាប្រវត្តិសាស្ត្រ ប្រសិនបើមានជម្លោះប្រដាប់អាវុធផ្ទុះឡើងជាយថាហេតុជាមួយចិន ឬរុស្ស៊ី។ ជំនួសឱ្យការពឹងផ្អែកតែលើគ្រាប់មីស៊ីលនុយក្លេអ៊ែប្រដេញឆ្លងទ្វីប (ICBM) រយៈចម្ងាយឆ្ងាយ យុទ្ធសាស្ត្រថ្មីនេះនឹងងាកទៅផ្តោតខ្លាំងលើអាវុធនុយក្លេអ៊ែយុទ្ធវិធីរយៈចម្ងាយខ្លី ដើម្បីឆ្លើយតបចំពោះការគំរាមកំហែងដល់សម្ពន្ធមិត្តអាម៉េរិក នៅក្នុងតំបន់។