អង្គការសហប្រជាជាតិ

ថៃ ដឹងច្បាស់ពីផែនទីស្របច្បាប់អន្តរជាតិ ប៉ុន្តែនៅតែគឃ្លើនប្រើផែនទីគូសដោយខ្លួនឯង ដើម្បីបិទបាំងអំពើឈ្លានពានរបស់ខ្លួន


ការអះអាងដោយគ្មានខ្មាសអៀនរបស់ប្រមុខការទូតថៃ លោក ស៊ីហាសាក់ ភួងកេតកែវ បានស្តែងឱ្យឃើញយ៉ាងច្បាស់ពីចេតនារបស់រដ្ឋាភិបាលថៃ ដែលដឹងយ៉ាងច្បាស់អំពីភាពស្របច្បាប់ និងការទទួលស្គាល់ជាសាកល នៃឯកសារព្រំដែន និងផែនទីខ្នាត១/២០០.០០០ ដែលកម្ពុជា ប្រើប្រាស់ ដើម្បីកំណត់ព្រំដែនរវាងប្រទេសទាំងពីរ។ ប៉ុន្តែទោះបីជាថៃ ដឹងខ្លួនថា ខុសច្បាប់អន្តរជាតិ យ៉ាងណាក្តី ថៃ នៅតែបន្តព្យាយាមនិយាយគេសវេះយកត្រូវតែខ្លួនឯង និង មានចរិតរឹងទទឹងចង់ប្រើប្រាស់ផែនទីគូសដោយឯកតោភាគី ធ្វើជាខែលការពារ និងបិទបាំងទង្វើឈ្លានពាន និងការរំលោភបំពានលើដែនអធិបតេយ្យភាពកម្
អង្គការសហប្រជាជាតិ
ដោយ

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅវិមានរដ្ឋាភិបាល កាលពីថ្ងៃទី៥ ខែសីហា ប្រមុខការទូតថៃ លោក ស៊ីហាសាក់ ភួងកេតកែវ បានសម្តែងឥរិយាបថធ្វើមិនដឹង មិនឮ ដោយបញ្ជាក់ថា ផែនការរបស់កម្ពុជា ក្នុងការស្នើសុំឱ្យអង្គការសហប្រជាជាតិ ទទួលស្គាល់អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ និងផែនទីខ្នាត១/២០០.០០០ គឺគ្មានអ្វីថ្មី និងមិនប៉ះពាល់ដល់ថៃ នោះឡើយ។ តែយ៉ាងណា រដ្ឋមន្ត្រីការបរទេសថៃ រូបនេះ បានទទួលស្គាល់ដោយផ្ទាល់មាត់ថា អនុស្សរណៈ និងផែនទីស្របច្បាប់ទាំងនេះត្រូវបាន UN ចុះបញ្ជី និងទទួលស្គាល់រួចរាល់ហើយ។
ទោះជាយ៉ាងណាការទទួលស្គាល់បែបក្រឡិចក្រឡុចរបស់លោក ស៊ីហាសាក់ បានស្តែងឱ្យឃើញពីការប្រើប្រាស់នយោបាយបែបឌឺដង និងគ្មានភាពស្មោះត្រង់ផ្នែកការទូត ព្រោះលោកបានព្យាយាមបង្វែរដានថា MOU ឆ្នាំ២០០០ មិនបានកម្រិតត្រឹមផែនទីខ្នាត១/២០០.០០០ នោះទេ ហើយថៃនៅតែរក្សាជំហររឹងរូសប្រើប្រាស់ផែនទីខ្នាត១/៥០.០០០ ដែលខ្លួនគូសវាសឡើងដោយឯកតោភាគី ដើម្បីកេងចំណេញលើការកំណត់ខ្សែបន្ទាត់ព្រំដែនគោក។
ពាក់ព័ន្ធនឹងយន្តការផ្សះផ្សារដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) លោក ស៊ីហាសាក់ បានសម្តែងភាពជឿជាក់ថា ថៃនឹងអាចការពារផលប្រយោជន៍របស់ខ្លួនបាន ហើយបានអះអាងថា បញ្ហានេះមិនទាន់ឈានដល់ដំណាក់កាលផ្សះផ្សារដោយបង្ខំនោះទេ ហើយត្រូវតែឆ្លងកាត់ការចរចាទ្វេភាគីជាមុនសិន។
លើសពីនេះប្រមុខការទូតថៃរូបនេះ ថែមទាំងបានប្រើវោហាសព្ទវាយប្រហារទៅកាន់អ្នករាយការណ៍ពិសេសរបស់ UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាលោក ថម អ៊ែនឌ្រូ (Tom Andrews) ដោយអះអាងថា ការរាយការណ៍ ឬការកំណត់ថា ភាគីណាជាអ្នករំលោភបំពាន គឺមិនស្ថិតក្នុងដែនសមត្ថកិច្ចរបស់អង្គការសហប្រជាជាតិនោះទេ។
ទង្វើ និង សម្តី បន្លាប់ សភាពការណ៍របស់រដ្ឋមន្ត្រីការបរទេសថៃ នាពេលនេះ កាន់តែគូសបញ្ជាក់ឱ្យពិភពលោកឃើញកាន់តែច្បាស់ថា ថៃដឹងខ្លួនឯងច្បាស់ណាស់ថា កំពុងប្រើប្រាស់ផែនទីខុសច្បាប់ ប៉ុន្តែនៅតែព្យាយាមប្រព្រឹត្តអំពើរំលោភបំពានមកលើកម្ពុជា ដោយប្រើប្រាស់យុទ្ធសាស្ត្រពន្យារពេល និងទាញយកប្រយោជន៍ពីផែនទីឯកតោភាគីរបស់ខ្លួន៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើកម្ពុជា អាចប្រើរូបភាពពីផ្កាយរណបធ្វើជាអាវុធផ្លូវច្បាប់បង្ខំឱ្យថៃ សងសំណងការខូចខាតតាមព្រំដែនបានដែរឬទេ?​

ទិន្នន័យផ្អែកលើរូបភាពផ្កាយរណបរបស់ក្រុមហ៊ុន Apple ដែលត្រូវបានបង្ហោះដោយអង្គការសិទ្ធិមនុស្សលីកាដូ ដែលបានបង្ហាញពីការឈូសឆាយបំផ្លាញផ្ទះសំបែងរប…

UN ព្រមានថា បាតុភូតអែលនីណូ អាចរុញច្រានមនុស្សជិត ៥០លាននាក់បន្ថែមទៀតឱ្យធ្លាក់ក្នុងវិបត្តិ​ភាពអត់ឃ្លានធ្ងន់ធ្ងរនៅត្រឹមចុងឆ្នាំ ២០២៧

កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ ព្រមាន​កាលពីថ្ងៃទី៥ ខែសីហានេះថា បាតុភូតអាកាសធាតុអែលនីណូ ដ៏កំណាចខ្លាំងក្លាអាចនឹងរុញច្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ