ព័ត៌មាន

all news articles here

វៀតណាម នាំចូលពេជ្រជាង ១២០ លានដុល្លារ ក្នុងរយៈពេល ៦ ខែដើមឆ្នាំនេះ ខណៈឥណ្ឌា ជាអ្នកផ្គត់ផ្គង់ធំបំផុត

ដោយ​ ​ ខេមបូណូមីស
ត្រឹមរយៈពេល ៦​ខែដើមឆ្នាំ២០២៦ នេះ​ ប្រទេសវៀតណាម បាននាំចូលត្បូងពេជ្រ​ក្នុងទំហំជាង ១២០ លានដុល្លារ ដោយជាងពាក់កណ្តាលនាំចូលពីប្រទេសឥណ្ឌា។ ទិន្នន័យនេះកំពុងទាក់ទាញ​ការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីអាជ្ញាធរវៀតណាម ទើបតែបង្ក្រាបបណ្តាញរត់ពន្ធ​ត្បូងពេជ្រឆ្លងដែន​ដ៏ធំមួយដែលលួចនាំ​ត្បូង​ពេជ្រជាង ២៨,០០០ គ្រាប់ កាលពីពេលថ្មីៗនេះ។ នេះបើយោង​តាម​ការចុះផ្សាយរបស់សារព័ត៌មាន VN Express កាលពីសប្ដាហ៍មុន។