អត្ថបទពាណិជ្ជកម្ម

លី ហួរ អេស ប៊ី អាយ អ៊ិនសួរេន ម៉ូបាល អេប (LHSBI Insurance Mobile App) បានដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ ដើម្បីផ្តល់បទពិសោធន៍ធានារ៉ាប់រងកាន់តែងាយស្រួល និងទំនើបសម្រាប់អតិថិជន


ភ្នំពេញ, កម្ពុជា ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ — ក្រុមហ៊ុន លី ហួរ អេស ប៊ី អាយ អ៊ិនសួរេន ម.ក មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសពីការដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវ លី ហួរ អេស ប៊ី អាយ អ៊ិនសួរេន ម៉ូបាល អេប (LHSBI Insurance Mobile App) ដែលត្រូវបានអភិវឌ្ឍឡើង ដើម្បីផ្តល់ជូនអតិថិជននូវបទពិសោធន៍ធានារ៉ាប់រងដែលកាន់តែងាយស្រួល រហ័ស និងសមស្របនឹងរបៀបរស់នៅបែបឌីជីថលនាពេលបច្ចុប្បន្ន។
លី ហួរ អេស ប៊ី អាយ អ៊ិនសួរេន ម៉ូបាល អេប (LHSBI Insurance Mobile App) បានដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ ដើម្បីផ្តល់បទពិសោធន៍ធានារ៉ាប់រងកាន់តែងាយស្រួល និងទំនើបសម្រាប់អតិថិជន
ដោយ
អំពី LHSBI Insurance

កម្មវិធីទូរស័ព្ទថ្មីនេះ គឺជាការបន្តកែលម្អលើសេវាកម្មឌីជីថលរបស់ក្រុមហ៊ុន បន្ទាប់ពីធ្លាប់មានកម្មវិធីទូរស័ព្ទពីមុន។ ក្រុមហ៊ុនបានរៀបចំ និងអភិវឌ្ឍឡើងវិញ ទាំងផ្នែករូបរាង ការរចនា និងបទពិសោធន៍ប្រើប្រាស់ ដើម្បីឲ្យកម្មវិធីមានភាពទំនើប ស្អាត ងាយយល់ និងងាយស្រួលប្រើប្រាស់ជាងមុន។

តាមរយៈ លី ហួរ អេស ប៊ី អាយ អ៊ិនសួរេន ម៉ូបាល អេប (LHSBI Insurance Mobile App) អតិថិជនអាចចូលប្រើមុខងារសំខាន់ៗរបស់ក្រុមហ៊ុនបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ដោយគ្រាន់តែប្រើទូរស័ព្ទដៃ។ មុខងារសំខាន់ៗរួមមាន៖

-ការទិញធានារ៉ាប់រងការធ្វើដំណើរបានរហ័ស ជាមួយទំនុកចិត្ត និងងាយស្រួល តាមរយៈទូរស័ព្ទដៃ
-មើលព័ត៌មានបណ្ណសន្យារ៉ាប់រងឌីជីថល និងកាតអេឡិចត្រូនិករបស់អតិថិជន

-ការស្វែងរកយានដ្ឋានដៃគូ មន្ទីរពេទ្យដៃគូ និងដៃគូអាជីវកម្មដែលផ្តល់ការបណ្ចុះតម្លៃពិសេសជាច្រើនទីតាំងទូរទាំង ២៥ រាជធានី-ខេត្ត ជាមួយការអនុញ្ញាតឲ្យភ្ជាប់ទៅទីតាំងតាម Google Maps ដើម្បីជួយឲ្យការធ្វើដំណើរទៅកាន់ទីតាំងគោលដៅកាន់តែងាយស្រួល។

-ទទួលបានព័ត៌មានសំខាន់ៗ និងសេវាកម្មពាក់ព័ន្ធនឹងធានារ៉ាប់រងបានកាន់តែលឿន

ការដាក់ឲ្យប្រើប្រាស់កម្មវិធីថ្មីនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្នុងការនាំយកដំណោះស្រាយធានារ៉ាប់រងបែបឌីជីថលមកកាន់អតិថិជន ដោយផ្តោតលើភាពងាយស្រួល ប្រសិទ្ធភាព និងការឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់នៅសម័យបច្ចុប្បន្ន។

តំណាងក្រុមហ៊ុន លី ហួរ អេស ប៊ី អាយ អ៊ិនសួរេន ម.ក បានមានប្រសាសន៍ថា៖

“ការដាក់ឲ្យប្រើប្រាស់ លី ហួរ អេស ប៊ី អាយ អ៊ិនសួរេន ម៉ូបាល អេប (LHSBI Insurance Mobile App) ថ្មីនេះ គឺជាជំហានសំខាន់មួយក្នុងការបន្តអភិវឌ្ឍសេវាកម្មធានារ៉ាប់រងរបស់យើងឲ្យកាន់តែមានភាពទំនើប និងងាយស្រួលសម្រាប់អតិថិជន។ កម្មវិធីនេះត្រូវបានកែលម្អទាំងរូបរាង និងមុខងារប្រើប្រាស់ ដើម្បីជួយឲ្យអតិថិជនអាចចូលប្រើសេវាកម្មសំខាន់ៗបានកាន់តែសាមញ្ញ រហ័ស និងមានប្រសិទ្ធភាព។”

ក្រុមហ៊ុន លី ហួរ អេស ប៊ី អាយ អ៊ិនសួរេន ម.ក សូមអញ្ជើញអតិថិជន និងសាធារណជនទាំងអស់ ទាញយក និងប្រើប្រាស់ លី ហួរ អេស ប៊ី អាយ អ៊ិនសួរេន ម៉ូបាល អេប (LHSBI Insurance Mobile App) តាមរយៈ Play Store និង App Store ចាប់ពីថ្ងៃនេះតទៅ ដើម្បីទទួលបានបទពិសោធន៍ធានារ៉ាប់រងកាន់តែងាយស្រួល នៅលើទូរស័ព្ទដៃរបស់អ្នក។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
Ly Hour SBI Insurance Plc.
Website: http://lyhoursbiinsurance.com.kh/
Facebook: https://www.facebook.com/lyhoursbiinsurance
Phone: 081 330 000 | 023 999 999
Email: [email protected]

Address: #230F-232F, Street 342, Phum 4 Sangkat Chrang Chomras I, Khan Russey Keo, Phnom Penh, Cambodia.




អត្ថបទបន្ទាប់


​តើឱកាសវិនិយោគ និងពាណិជ្ជកម្មសក្ដានុពលអ្វីខ្លះ ដែលកម្ពុជា អាចច្បាមយកពីបារាំង?

ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ​ដ៏ជិតស្និទ្ធ​រវាងកម្ពុជា និងបារាំង ដែលមានប្រវត្តិយូរអង្វែង បានរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរកា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ