តម្លៃជីថ្នាំកសិកម្មហក់ឡើង៣០%

តម្លៃជីថ្នាំកសិកម្មហក់ឡើង៣០% តាមអំណាចថ្លៃប្រេង ខណៈថ្លៃដើមផលិតខ្ពស់កំពុងក្លាយជាបន្ទុករបស់កសិករ


តម្លៃជីថ្នាំកសិកម្មនៅលើទីផ្សារកម្ពុជា បានហក់ឡើងថ្លៃយ៉ាងគំហុកចន្លោះពី២៥% ទៅ ៣០% ដែលត្រូវបានជំរុញជាចម្បងដោយសារការកើនឡើងតម្លៃប្រេងឥន្ធនៈបង្កឡើងដោយសង្គ្រាមនៅមជ្ឈិមបូព៌ា។ ការឡើងថ្លៃនេះបានក្លាយជាឧបសគ្គរារាំងដល់ខ្សែច្រវាក់ផលិតកម្ម និងធ្វើឱ្យកសិករត្រូវចំណាយថ្លៃដើមខ្ពស់ជាងមុន ដែលទាមទារឱ្យមានវិធានការអន្តរាគមន៍ជាបន្ទាន់ពីរាជរដ្ឋាភិបាល ដើម្បីរក្សាភាពប្រកួតប្រជែង និងធានាសន្តិសុខស្បៀងក្នុងស្រុក។
តម្លៃជីថ្នាំកសិកម្មហក់ឡើង៣០%
ដោយ

លោក សុខ សុថា ស្ថាបនិក និងជានាយកប្រតិបត្តិសមាគមសហព័ន្ធកសិករកម្ពុជា នៃអ្នកផលិតកសិកម្មបានលើកឡើងថា បច្ចុប្បន្នជីថ្នាំកសិកម្មបានហក់ឡើងថ្លៃខ្លាំង បើធៀបនឹង៣ខែមុនបានប្រែប្រួលប្រមាណ២៥% ទៅ៣០% ដែលអាចប៉ះពាល់ដល់វិស័យកសិកម្មយ៉ាងខ្លាំង។ លោកជឿជាក់ថា ស្របពេលដែលធាតុចូលក្នុងវិស័យកសិកម្មហក់ឡើងថ្លៃ តែប្រាក់ចំណូលរបស់កសិករបានពីវិស័យនេះនៅទាបនោះ ចង់ឬមិនចង់កសិករនឹងជួបបញ្ហាប្រឈមក្នុងការបន្តដាំដុះ។ ជាមួយគ្នានេះ លោក ស្នើឱ្យរដ្ឋាភិបាលជួយគិតគូរផ្ដល់ប្រាក់ឧបត្តមធន ក៏ដូចជាបន្ទាបអាត្រាការប្រាក់ ដើម្បីរក្សាភាពប្រកួតប្រជែងរបស់កសិករ។

មិនខុសគ្នានោះទេ លោក ហួ ធីនាង ប្រធានគ្រប់គ្រងទូទៅផ្នែកជីថ្នាំកសិកម្ម នៃក្រុមហ៊ុន អង្គរហ្គ្រីន បានលើកឡើងថា តម្លៃជីថ្នាំកសិកម្មកំពុងឡើងថ្លៃ ខណៈជីកសិកម្មកម្រិតល្អក្នុងក្រុមហ៊ុនរបស់លោកបានឡើងដល់១៥ម៉ឺនរៀលក្នុងមួយប៉ាវ ដោយកាលពីខែមុនលក់ក្នុងតម្លៃត្រឹមតែ១៣ម៉ឺនរៀលក្នុងមួយប៉ាវតែប៉ុណ្ណោះ។ បើតាមអ្នកជំនាញរូបនេះ មូលហេតុដែលនាំឱ្យតម្លៃជីថ្នាំឡើងថ្លៃដោយសារតែថ្លៃប្រេងឥន្ធនៈហក់ឡើងខ្ពស់នាំឱ្យថ្លៃដឹកជញ្ជូនឡើងខ្ពស់ទៅតាមនោះដែរ។ ជាមួយគ្នានេះ លោក សំណូមពរដល់រដ្ឋាភិបាលជួយសម្រួលនីតិវិធីនាំចូលជីកសិកម្ម ដើម្បីជួយកាត់បន្ថយតម្លៃជីថ្នាំនៅកម្ពុជា។

ដោយឡែក លោក វង់ វិ កសិករធ្វើស្រែនៅខេត្តព្រៃវែងម្នាក់បានអះអាងថា នាថ្មីនេះតម្លៃជី ដែលលោកធ្លាប់ប្រើប្រាស់កាលពីមុនបានឡើងថ្លៃដល់១៨ម៉ឺនរៀលក្នុងមួយប៉ាវ ខណៈកាលពីប៉ុន្មានខែមុនមានតម្លៃត្រឹមតែ១៥ម៉ឺនរៀលក្នុងមួយប៉ាវតែប៉ុណ្ណោះ។

បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ចាប់ពីថ្ងៃទី២៤ ខែមេសា រហូតដល់ថ្ងៃជូនដំណឹងបន្ទាប់ តម្លៃសាំងធម្មតានៅតាមស្ថានីយប្រេងឥន្ធនៈទូទាំងប្រទេសត្រូវលក់ចេញ៥,០០០រៀលក្នុង១លីត្រ និងប្រេងម៉ាស៊ូត៥,៤០០រៀលក្នុង១លីត្រ។ គួរបញ្ជាក់ថា កាលពីពេលថ្មីៗរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការអន្តរាគមន៍ជាបន្ទាន់ ដោយសម្រេចចាត់ទុកអាករលើតម្លៃបន្ថែម (VAT) ១០% លើការផ្គត់ផ្គង់ប្រេងម៉ាស៊ូត និងឧស្ម័ន LPG ជាបន្ទុករបស់រដ្ឋទាំងស្រុង។ ការដាក់ចេញវិធានការនេះធ្វើឡើងក្នុងគោលបំណងកាត់បន្ថយបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ និងជួយសម្រួលដល់ថ្លៃដើមផលិតកម្មក្នុងស្រុក៕

អត្ថបទ ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


តើកម្ពុជា គួរមានយន្តការអ្វីខ្លះ ដើម្បីធានាថា ការអនុវត្តកាតព្វកិច្ចយោធាមានប្រសិទ្ធភាព និងតម្លាភាព?

គណៈរដ្ឋមន្ត្រីបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា ដោយកំណត់ឱ្យប្រជាពលរដ្ឋខ្មែរគ្រប់រូបអាយុចាប់ពី១៨ ដល់២៥ឆ្នាំ ត្រូវបំពេញកាតព្វកិ…

អាម៉េរិក អាល្លឺម៉ង់ និងបារាំង ជ្រុះចេញពីបញ្ជីប្រទេសអ្នកមានបំផុតទាំង១០ ខណៈសិង្ហបុរី ជាខ្លាអាស៊ីតែមួយគត់ដែលគ្រងតំណែងនេះ

លោកអ្នកប្រហែលជាមានការភ្ញាក់ផ្អើល បន្ទាប់ពីរបាយការណ៍សេដ្ឋកិច្ចឆ្នាំ២០២៦ បានបង្ហាញថា មហាអំណាចសេដ្ឋកិច្ចធំៗរួមមាន សហរដ្ឋអាម៉េរិក អាល្លឺម៉ង់ …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ