អាម៉េរិក អាល្លឺម៉ង់ និងបារាំង

អាម៉េរិក អាល្លឺម៉ង់ និងបារាំង ជ្រុះចេញពីបញ្ជីប្រទេសអ្នកមានបំផុតទាំង១០ ខណៈសិង្ហបុរី ជាខ្លាអាស៊ីតែមួយគត់ដែលគ្រងតំណែងនេះ


លោកអ្នកប្រហែលជាមានការភ្ញាក់ផ្អើល បន្ទាប់ពីរបាយការណ៍សេដ្ឋកិច្ចឆ្នាំ២០២៦ បានបង្ហាញថា មហាអំណាចសេដ្ឋកិច្ចធំៗរួមមាន សហរដ្ឋអាម៉េរិក អាល្លឺម៉ង់ និងបារាំង លែងមានឈ្មោះក្នុងបញ្ជីប្រទេសអ្នកមានបំផុតទាំង១០នៅលើពិភពលោក។ នេះបានបង្ហាញពីការផ្លាស់ប្តូររង្វាស់ នៃទ្រព្យសម្បត្តិ និងគុណភាពជីវិត ដែលធ្វើឱ្យបណ្ដាប្រទេសអឺរ៉ុបខាងជើង និងរដ្ឋតូចៗ ដែលមានសេដ្ឋកិច្ចរឹងមាំឡើងមកជំនួសតំណែងមហាអំណាចទាំងនេះ។
អាម៉េរិក អាល្លឺម៉ង់ និងបារាំង
ដោយ

សារព័ត៌មាន Euro News បានចុះផ្សាយដោយដកស្រង់ទិន្នន័យពី HelloSafe ដែលជាបណ្ដាញវិភាគហិរញ្ញវត្ថុដ៏ល្បីល្បាញបានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៦ នេះ សហរដ្ឋអាម៉េរិក អាល្លឺម៉ង់ និងបារាំងដែលសុទ្ធសឹងជាបងធំនៅលើពិភពលោក បានរអិលធ្លាក់ចំណាត់ថ្នាក់យ៉ាងគំហុកពីបញ្ជីប្រទេសដែលសម្បូរទ្រព្យសម្បត្តិបំផុតនៅលើពិភពលោក។

អ្វីដែលគួរឱ្យកត់សម្គាល់បំផុតនោះ គឺសហរដ្ឋអាមេរិក ដែលជាមហាអំណាចសេដ្ឋកិច្ចលេខ១នៅលើពិភពលោកបានធ្លាក់ទៅឈរនៅលេខរៀងទី១៧ រីឯអាល្លឺម៉ង់ ដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏ធំនៅសហភាពអឺរ៉ុបបានធ្លាក់ទៅឈរនៅលេខរៀងទី១២ ខណៈបារាំងដែលជាបងធំនៅតំបន់អឺរ៉ុបមួយដែរនោះបានធ្លាក់ទៅដល់ចំណាត់ថ្នាក់ទី២០។ ការធ្លាក់ចុះនេះមិនមែនមានន័យថា ប្រទេសទាំងនេះក្រីក្រនោះទេ ប៉ុន្តែវាឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរស្តង់ដារ នៃការវាស់វែងថ្មី ដែលផ្ដោតលើវិបុលភាពរួមច្រើនជាងទំហំ GDP សរុប។

នៅក្នុងបញ្ជីកំពូលអ្នកមានទាំង១០នៅឆ្នាំ២០២៦ ភាគច្រើនត្រូវបានគ្របដណ្ដប់ដោយប្រទេសនៅតំបន់អឺរ៉ុប ដែលមានប្រព័ន្ធសុខុមាលភាពសង្គមល្អ ក្នុងនោះប្រទេសន័រវេសឈរកំពូលតារាង បន្ទាប់មកអៀរឡង់, លុចហ្សំប៊ូ, ស្វីស, អាយឡែន, សិង្ហបុរី ដែលជាប្រទេសអាស៊ីតែមួយគត់ដែលស្ថិតនៅក្នុង Top 10,  ដាណឺម៉ាក, ហូឡង់, បែលហ្ស៊ិក និងស៊ុយអែត។

សម្រាប់តំបន់អាស៊ី និងមជ្ឈិមបូព៌ាប្រទេសកាតាឈរនៅលេខ១១ និងអេមីរ៉ាតអារ៉ាប់រួមឈរលេខទី១៣ ខណៈកូរ៉េខាងត្បូង ជប៉ុន និងអ៊ីស្រាអែល ក៏នៅតែបន្តបង្ហាញវត្តមានយ៉ាងលេចធ្លោក្នុងបញ្ជីកំពូលប្រទេសមានជាងគេទាំង២០នៅលើពិភពលោក។

បើតាមអ្នកជំនាញរបស់ស្ថាប័នស្រាវជ្រាវ HelloSafe រង្វាស់ចំណាត់ថ្នាក់ថ្មីនេះមិនត្រឹមតែមើលលើប្រាក់ចំណូលសរុបប៉ុណ្ណោះទេ ប៉ុន្តែបានបូករួមទាំងសន្ទស្សន៍វិបុលភាពសង្គម កម្រិតបំណុលជាតិ គុណភាពជីវិតរបស់ពលរដ្ឋម្នាក់ៗ និងសមភាព នៃការបែងចែកទ្រព្យសម្បត្តិ។ ការផ្លាស់ប្តូរនេះបង្ហាញថា ប្រទេសដែលមានផ្ទៃដីតូចតែមានការគ្រប់គ្រងហិរញ្ញវត្ថុ និងសុខុមាលភាពពលរដ្ឋល្អកំពុងក្លាយជាគំរូថ្មីនៃភាពមានបាននៅក្នុងយុគសម័យទំនើបនេះ៕




អត្ថបទបន្ទាប់


តម្លៃជីថ្នាំកសិកម្មហក់ឡើង៣០% តាមអំណាចថ្លៃប្រេង ខណៈថ្លៃដើមផលិតខ្ពស់កំពុងក្លាយជាបន្ទុករបស់កសិករ

តម្លៃជីថ្នាំកសិកម្មនៅលើទីផ្សារកម្ពុជា បានហក់ឡើងថ្លៃយ៉ាងគំហុកចន្លោះពី២៥% ទៅ ៣០% ដែលត្រូវបានជំរុញជាចម្បងដោយសារការកើនឡើងតម្លៃប្រេងឥន្ធនៈបង្ក…

រដ្ឋបាលលោក ត្រាំ ព្រមានចាត់វិធានការក្រុមហ៊ុនចិនណា ដែលលួចចម្លង និងកេងប្រវ័ញ្ចខួរក្បាល AI របស់អាម៉េរិក

រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ កំពុងបើកការស៊ើបអង្កេតទ្រង់ទ្រាយធំ និងសន្យាថា នឹងចាត់វិធានការបង្ក្រាបយ៉ាងចាស់ដៃទៅលើក្រុមហ៊ុនបច្ចេកវិ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ