អត្ថបទពាណិជ្ជកម្ម

អាជ្ញាធរសម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូមួយកន្លែងទៀត នៅប៉ោយប៉ែត ក្រោយរកឃើញមានករណីឆបោកតាមអនឡាញ ការធ្វើទារុណកម្ម និងរក្សាទុកអាវុធខុសច្បាប់


អគ្គលេខាធិការដ្ឋានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) នៅថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២៦ បានសហការជាមួយនឹងកម្លាំងមានសមត្ថកិច្ច ចុះត្រួតពិនិត្យទីតាំងកាស៊ីណូ ខេអឹមអេច ផារាដាយ ថៅវឺ កាស៊ីណូ និងសណ្ឋាគារ និងបានសម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូនេះ ក្រោយរកឃើញថា ទីតាំងនោះ មានពាក់ព័ន្ធនឹងករណីឆបោកតាមអនឡាញ ការធ្វើទារុណកម្ម និងរក្សាទុកអាវុធខុសច្បាប់។
អាជ្ញាធរសម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូមួយកន្លែងទៀត នៅប៉ោយប៉ែត
ដោយ
អំពី ONLINE SCAMS

កាស៊ីណូដែលត្រូវបានដកហូតអាជ្ញាបណ្ណខាងលើនេះ មានទីតាំងស្ថិតនៅ ភូមិក្បាលស្ពាន១ សង្កាត់អូជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ប្រតិបត្តិការចុះបង្ក្រាបទីតាំងកាស៊ីណូ ខេអឹមអេច ផារាដាយ ថៅវឺ កាស៊ីណូ និងសណ្ឋាគារនេះ កម្លាំងសមត្ថកិច្ចបានរកឃើញ និងឃាត់ខ្លួន​មនុស្សសរុបចំនួន ៧នាក់ (ស្រី១នាក់) ព្រមទាំងសម្ភារមួយចំនួន រួមមាន ទូរស័ព្ទដៃចំនួន ១៧៦ គ្រឿង, កុំព្យូទ័រលើតុ (all in one) ចំនួន ៩២ គ្រឿង, Monitor ចំនួន ៤៨ គ្រឿង, CPU ចំនួន ៤៩ គ្រឿង, Laptop ចំនួន ៣៩ គ្រឿង និងឧបករណ៍មួយចំនួនទៀត។ ឧបករណ៍ និងសម្ភារពាក់ព័ន្ធទាំងអស់​ត្រូវបានប្រមូលយកទៅពិនិត្យ និងស្រាវជ្រាវបន្ថែម ខណៈដែលជនសង្ស័យត្រូវបានស៊ើបសួរ និងបញ្ជូនទៅកាន់​អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីបន្តនីតិវិធី។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកការប្រយុទ្ធប្រឆាំងនឹងការបោកប្រាស់​តាមប្រព័ន្ធ​បច្ចេកវិទ្យា (ONLINE SCAMS) ជាអាទិភាពខ្ពស់មួយ ពាក់ព័ន្ធដោយផ្ទាល់ទៅនឹងសន្តិសុខសង្គម សុវត្ថិភាពប្រជាពលរដ្ឋ និងកិត្តិយសជាតិលើឆាកអន្តរជាតិ។
ក្នុងស្មារតីនេះ គ.ល.ក. នឹងប្ដេជ្ញាអនុវត្តយ៉ាងម៉ឺងម៉ាត់ និងម៉ត់ចត់បំផុត តាមបទបញ្ជារាជរដ្ឋាភិបាល ដែលបានដាក់ចេញនាពេលកន្លងមក ដើម្បីបន្ដប្រតិបត្តិការត្រួតពិនិត្យ និងឆែកឆេរ ដោយគ្មានការលើកលែង ចំពោះទីតាំងដែលមានសង្ស័យពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធអនឡាញ នោះឡើយ។




អត្ថបទបន្ទាប់


អ្នកជំនាញបារម្ភសេដ្ឋកិច្ចចិន ធ្លាក់ចុះកំណើន ក្រោយរដ្ឋាភិបាលចិន កាត់បន្ថយការចំណាយ

សម្ទុះកំណើនសេដ្ឋកិច្ចរបស់ចិន កំពុងរងការចោទជាសំណួរ និងក្តីបារម្ភថា នឹងអាចជួបហានិភ័យរង្គោះរង្គើ បន្ទាប់ពីរដ្ឋាភិបាលទីក្រុងប៉េកាំង បានសម្រ…

អង្គការ NATO និងមន្ទីរបញ្ចកោណស្រឡាំងកាំងយ៉ាងខ្លាំង ក្រោយលោក ត្រាំ ប្រកាសបញ្ជូនទ័ព៥,០០០នាក់ទៅប្រទេសប៉ូឡូញ

ប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃទី២១ ខែឧសភា បានប្រកាសគួរឱ្យភ្ញាក់ផ្អើលថា សហរដ្ឋអាម៉េរិកនឹងបញ្ជូនកងទ័ពចំនួន៥,០០០នាក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ