អត្ថបទពាណិជ្ជកម្ម

អាជ្ញាធរមានសមត្ថកិច្ចសម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូ ខ្ញុំ (CASINO KCHOM) នៅខេត្តកំពត


អគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) នៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២៦ បានសម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូ ខ្ញុំ (CASINO KCHOM) របស់ក្រុមហ៊ុន ហ្សូ ចេង ខេ.ភី ហូលថេល ឯ.ក ដែលមានទីតាំងស្ថិតនៅឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត បន្ទាប់ពីអាជ្ញាបណ្ណកាស៊ីណូនេះ ត្រូវបានព្យួរអស់រយៈពេលជាង ៤ខែ។
អាជ្ញាធរមានសមត្ថកិច្ចសម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូ ខ្ញុំ (CASINO KCHOM) នៅខេត្តកំពត
ដោយ
អំពី ONLINE SCAMS

បើតាម​សេចក្ដីប្រកាសព័ត៌មាន​របស់ គ.ល.ក. ការសម្រេចឈានដល់ការដកហូតអាជ្ញាបណ្ណកាស៊ីណូនេះ ដោយផ្អែកលើភស្ដុតាង និងមូលដ្ឋានរឹងមាំ ដែលបានរកឃើញកាលពីអំឡុងឆ្នាំ ២០២៥ ព្រមទាំងបាន​បញ្ជាក់ថា ទីតាំងកាស៊ីណូនេះ ពិតជាបានប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយថែមទាំង​មានបទល្មើសដទៃទៀតផងដែរ។
បច្ចុប្បន្ន ម្ចាស់ទីតាំងកាស៊ីណូ និងគូកន ត្រូវបានតុលាការចោទប្រកាន់ជាច្រើនករណីដូចជា ពីបទការជ្រើសរើសមិនស្របច្បាប់សម្រាប់កេងប្រវ័ញ្ចន៍, បទឆបោកមានស្ថានទម្ងន់ទោស (ជាក្រុមមានការចាត់តាំង) និងបទសម្អាតប្រាក់ តាមមាត្រានៃច្បាប់ជាធរមាន។
អគ្គលេខាធិការដ្ឋាន នៃ គ.ល.ក. បានរំឭកដល់កម្មសិទ្ធិករ និង/ឬ ប្រតិបត្តិករមណ្ឌលល្បែងពាណិជ្ជកម្ម​សមាហរ័ណ និងល្បែងពាណិជ្ជកម្មទាំងអស់ ត្រូវបន្ដអាជីវកម្ម​ស្របតាមច្បាប់ និងបទដ្ឋានគតិយុត្ត​ជាធរមាន ព្រមទាំងត្រូវជៀសវាងដាច់ខាតនូវរាល់សកម្មភាពពាក់ព័ន្ធនឹង ONLINE SCAMS និងអំពើល្មើស​ច្បាប់ផ្សេងៗទៀត។




អត្ថបទបន្ទាប់


អាម៉េរិកចុះកិច្ចព្រមព្រៀងនុយក្លេអ៊ែជាមួយអារ៉ាប៊ីសាអ៊ូឌីត ខណៈអ្នកជំនាញបារម្ភអាចបង្កហានិភ័យដល់ពិភពលោក

សហរដ្ឋអាម៉េរិក និងអារ៉ាប៊ីសាអ៊ូឌីតបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយ ដែលនឹងអនុញ្ញាតឱ្យរាជាណាចក្រនៅតំបន់ឈូងសមុទ្រមួយនេះ អភ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ