វិស័​យពាណិជ្ជកម្ម

​​តើមានកត្តាអ្វីជំរុញឱ្យប្រាក់ចំណូលកំពង់ផែស្វយ័តក្រុងព្រះសីហនុហក់ឡើងជាង៥១%នៅត្រីមាសទី១ឆ្នាំនេះ?


​​ទោះបីជាខ្សែច្រវាក់ដឹកជញ្ជូនសកលកំពុងរងការគំរាមកំហែងខ្លាំងពីបញ្ហាសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ា តែប្រតិបត្តិការដឹកជញ្ជូនទំនិញតាមផ្លូវទឹករបស់កម្ពុជាវិញហាក់មានកំណើនខ្ពស់គួរឱ្យកត់សម្គាល់​។ តួយ៉ាងនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៦ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ទទួលបានបរិមាណទូកុងតឺន័រចេញចូលសរុបជាង៣៧ម៉ឺន TEUs កើនឡើងជាង៣៨% និងរកចំណូលបានជាង៤៣លានដុល្លារកើនឡើងជាង៥១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
វិស័​យពាណិជ្ជកម្ម
ដោយ

ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុនឡាញហល អិចប្រេស បានចាត់ទុកការកើនឡើងយ៉ាងគំហុកនៃប្រាក់ចំណូល និងបរិមាណទូកុងតឺន័រ ដែលកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទទួលបាននៅត្រីមាសទី១ ឆ្នាំនេះ គឺបានឆ្លុះបញ្ចាំងពីកំណើន និងការរីកចម្រើននៃការដោះដូរពាណិជ្ជកម្មរបស់កម្ពុជា ទោះរងការគំរាមកំហែងពីវិបត្តិសកល។ បន្ថែមលើនេះ វាក៏បានបង្ហាញថា កម្ពុជា កំពុងក្លាយជាមូលដ្ឋានដ៏សំខាន់ក្នុងការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ ដែលជាសញ្ញាវិជ្ជមានសម្រាប់ការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសចូលមកកម្ពុជា ផងដែរ។ បើតាមអ្នកជំនាញរូបនេះ លទ្ធផលនេះ ក៏បានបង្ហាញពីប្រសិទ្ធភាព នៃការអភិវឌ្ឍរបស់កំពង់ផែ ដែលបានជួយបង្កើនសមត្ថភាព និងកាត់បន្ថយពេលវេលាដឹកជញ្ជូន និងកំណើននៃការតភ្ជាប់ផ្លូវដឹកជញ្ជូនត្រង់របស់កំពង់ផែនេះ។
បើយោងតាមរបាយការណ៍របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅត្រីមាសទី១ ឆ្នាំ២០២៦ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ទទួលបានបរិមាណទូកុងតឺន័រចេញចូលសរុបជាង៣៧ម៉ឺន TEUs កើនឡើងជាង៣៨% និងរកចំណូលបានជាង៤៣លានដុល្លារ កើនឡើងដល់ជាង៥១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កំណើនប្រាក់ចំណូលនេះ ត្រូវបានជំរុញដោយការកើនឡើងនៃចំណូលសេវាកម្មលើកដាក់ ផ្ទេរ-ផ្ទុក ពីនាវាទៅទីលាន, ចំណូលសេវាកម្មលើកដាក់កុងតឺន័រនៅទីលាន, ចំណូលពីសេវាកម្មនាវាចរ និងចំណូលថ្លៃឈ្នួលស្តុកទំនិញ ឬកុងតីន័រនៅឃ្លាំង និងទីលាន៕




អត្ថបទបន្ទាប់


​​តើការអូសបន្លាយពេលក្នុងការបង្ក្រាបការឆបោកតាមអនឡាញ​អាចជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចពាណិជ្ជកម្មកម្ពុជា យ៉ាងណាខ្លះ ?

ទោះបីជាអាជ្ញាធរកម្ពុជា បានបើកប្រតិបត្តិការបំបែកសំបុកក្រុមឧក្រិដ្ឋជនអនឡាញជាបន្តបន្ទាប់យ៉ាងណាក្ដី ក៏គេសង្កេតឃើញថា ក្រុមឧក្រិដ្ឋជនខ្លះបានរត់គេ…

ចលនាពហិការផលិតផលថៃ កំពុងពុះកញ្ជ្រោល! តើអ្វីនៅតែជាបញ្ហាប្រឈមសម្រាប់អ្នកផលិតក្នុងស្រុក?

ថ្នាក់ដឹកនាំក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម (SME) កម្ពុជា កំពុងរៀបចំឯកសារស្នើសុំអន្តរាគមន៍ទៅកាន់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីស្វែងរកយន្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ