វិស័យបដិសណ្ឋារកិច្ច

តើវិស័យបដិសណ្ឋារកិច្ចកម្ពុជាត្រូវបត់បែន និងពង្រឹងខ្លួនបែបណា ​ដើម្បីទប់ទល់នឹងបញ្ហាប្រឈមនានា?


វិស័យបដិសណ្ឋារកិច្ច គឺជាឆ្អឹងខ្នងដ៏សំខាន់មួយ នៃវិស័យទេសចរណ៍កម្ពុជា ដែលត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាវិស័យអាទិភាពក្នុងការបង្កើតការងារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។ វិស័យនេះគ្របដណ្តប់លើសេវាកម្មសំខាន់ៗជាច្រើនរាប់តាំងពីសណ្ឋាគារ រមណីយដ្ឋាន ផ្ទះសំណាក់ ភោជនីយដ្ឋាន សេវាកម្មម្ហូបអាហារ រហូតដល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ។ យ៉ាងណាក៏ដោយ វិស័យនេះកំពុងប្រឈមមុខនឹងបញ្ហាមួយចំនួន ដែលទាមទារឱ្យមានការសម្របខ្លួន និងកែទម្រង់ជាបន្ទាន់។
តើវិស័យបដិសណ្ឋារកិច្ចកម្ពុជាត្រូវបត់បែន និងពង្រឹងខ្លួនបែបណា ​ដើម្បីទប់ទល់នឹងបញ្ហាប្រឈមនានា?
ដោយ

លោកស្រី សិរីវឌ្ឍនា អ៊ីវ៉ា ស្ថាបនិក និងជាអគ្គនាយិកាក្រុមហ៊ុន IM Capital Holding យល់ឃើញថា ស្ថិតក្នុងកាលៈទេសៈដ៏លំបាកនាពេលបច្ចុប្បន្ន ភាគីពាក់ព័ន្ធទាំងអស់ត្រូវតែរួមសហការគ្នាជាធ្លុងមួយ និងហ៊ានផ្លាស់ប្តូរយុទ្ធសាស្ត្រឱ្យទាន់ការប្រែប្រួលនៃទីផ្សារ ទើបអាចនាំវិស័យបដិសណ្ឋារកិច្ចឆ្ពោះទៅរកភាពជោគជ័យ​។ អ្នកជំនួញជនជាតិប៉ូឡូញរូបនេះបានគូសបញ្ជាក់ថា កម្ពុជាគឺជាគោលដៅទេសចរណ៍ដ៏មានសក្តានុពល ដោយសារទីតាំងភូមិសាស្ត្រស្ថិតនៅចំណុចកណ្តាលនៃតំបន់អាស៊ី ដែលអំណោយផលខ្ពស់ក្នុងការស្រូបទាញភ្ញៀវទេសចរពីគ្រប់ទិសទីជុំវិញពិភពលោក។ សម្រាប់លោកស្រីអគ្គនាយិកា កម្ពុជាមិនត្រឹមតែជាដែនដីដ៏ស្រស់ស្អាតដែលស័ក្តិសមបំផុតសម្រាប់ការវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែក៏ជាជម្រើសដ៏ល្អឯកសម្រាប់ការសម្រាកលំហែកាយផងដែរ។

ជាមួយគ្នានេះលោកស្រី សិរីវឌ្ឍនា អ៊ីវ៉ា បានគូសបញ្ជាក់ថា មុននឹងសម្រេចចិត្តបោះទុនវិនិយោគនៅតំបន់កោះរ៉ុង លោកស្រី បានសិក្សាស្រាវជ្រាវយ៉ាងល្អិតល្អន់អំពីប្រទេសកម្ពុជា ហើយបានរកឃើញថា ច្បាប់ជាតិ និងគោលនយោបាយលើកទឹកចិត្តវិនិយោគរបស់រាជរដ្ឋាភិបាលបានផ្តល់នូវទំនុកចិត្តខ្ពស់ និងភាពកក់ក្តៅយ៉ាងខ្លាំងដល់វិនិយោគិន។

ទន្ទឹមនឹងនេះ អគ្គនាយិកាក្រុមហ៊ុន IM Capital Holding ក៏បានឱ្យដឹងដែរថា ថ្មីៗនេះប្រតិបត្តិករ និងអ្នកពាក់ព័ន្ធក្នុងវិស័យទេសចរណ៍កម្ពុជាបានចុះបេសកកម្មផ្សព្វផ្សាយទេសចរណ៍នៅប្រទេសប៉ូឡូញ ព្រមទាំងកំពុងរៀបចំកញ្ចប់ទស្សនកិច្ចដ៏ទូលំទូលាយដែលគ្របដណ្តប់នៅទូទាំងប្រទេសកម្ពុជា។ លើសពីនេះ កម្ពុជា​ ក៏គ្រោងនឹងធ្វើជាម្ចាស់ផ្ទះរៀបចំកម្មវិធីស្វែងយល់ពីសក្តានុពលទេសចរណ៍ដោយអញ្ជើញតំណាងក្រុមហ៊ុនទេសចរណ៍ប៉ូឡូញមកទស្សនកិច្ចសិក្សាដោយផ្ទាល់នៅកម្ពុជាផងដែរ៕

អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ




អត្ថបទបន្ទាប់


មហាសេដ្ឋីអចលនទ្រព្យវៀតណាមម្នាក់ប្រឈមនឹងការផ្តន្ទាទោសជាប់ពន្ធនាគារ ករណីលក់លំនៅឋានគ្មានប្លង់កម្មសិទ្ធិជូនអតិថិជនរាប់រយនាក់

មហាសេដ្ឋីអចលនទ្រព្យដ៏ល្បីឈ្មោះរបស់វៀតណាមលោក ឡេ ថាញ់ ថាន់ (Le Thanh Than) អតីតប្រធានក្រុមហ៊ុនអចលនទ្រព្យដ៏ធំសម្បើមមួយ កំពុងប្រឈមមុខនឹងការ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ