ទីផ្សាររថយន្ត

BYD ប្រមូលរថយន្តម៉ូឌែល Shark 6 ជាង៣២,០០០គ្រឿង នៅអូស្ត្រាលី ដោយសារកង់សាគួអាចធ្លាក់ជ្រុះ


កង់​​​សាគួដែលត្រូវបានចងភ្ជាប់យ៉ាងរឹងមាំជាមួយរថយន្តបែរជាអាច​ធ្លាក់ជ្រុះយ៉ាងងាយនៅពេលកំពុងបើកបរ ហើយបញ្ហានេះបានបង្ខំឱ្យក្រុមហ៊ុនផលិតរថយន្ត​ចិន BYD ​​ប្រមូលរថយន្តម៉ូឌែល Shark 6 ជាង៣២,០០០គ្រឿងនៅអូស្ត្រាលី។ នេះជាការប្រមូលរថយន្តទ្រង់ទ្រាយធំលើកដំបូងរបស់ BYD នៅទីផ្សារអូស្ត្រាលី ខណៈក្រុមហ៊ុន​នេះ ​កំពុងពង្រីកការលក់យ៉ាងឆាប់រហ័សនៅ​ទីផ្សារពិភពលោក។ ​នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអូស្ត្រាលី news.com នៅថ្ងៃទី២១ ខែកញ្ញា ​នេះ។
ទីផ្សាររថយន្ត
ដោយ

ក្រុមហ៊ុនផលិតរថយន្តរបស់ចិន BYD បានប្រកាសប្រមូលរថយន្តម៉ូឌែល Shark 6 ចំនួន ជាង៣២,០០០គ្រឿងដែលផលិតចន្លោះខែសីហា ឆ្នាំ២០២៤ និងខែមិថុនា ឆ្នាំ២០២៦ ដោយសាររថយន្តម៉ូឌែលខាងលើនេះមានបញ្ហាកង់សាគួ។ ក្រុមហ៊ុន BYD បាននិយាយថា ការដំឡើងមិនត្រឹមត្រូវ និងការដាក់ថាសកង់មិនត្រឹមត្រូវអាចធ្វើឱ្យប្រព័ន្ធទ្រកង់សាគួខូច។ ប្រសិនបើបញ្ហានេះនៅតែបន្ត កង់សាគួអាចនឹងធ្លាក់ចេញពីរថយន្តបង្កហានិភ័យដល់អ្នកប្រើប្រាស់ផ្លូវផ្សេងទៀត។
ម្ចាស់រថយន្ត BYD មួយចំនួនបានរាយការណ៍ថា កង់សាគួបានរំកិល ឬធ្លាក់ខ្លាំងនៅពេលបើកបរ។ ហើយជាដំណោះស្រាយ ក្រុមហ៊ុន BYD នឹងប្ដូរប្រព័ន្ធទ្រកងសាគួថ្មីដោយឥតគិតថ្លៃ។ គួររំឭកថា កន្លងមកក្រុមហ៊ុន BYD ក៏បានប្រមូលរថយន្តជាង១៨០,០០០គ្រឿងផងដែរ នៅប្រទេសចិន ដោយសារបញ្ហាឈ្នាន់ហ្វ្រាំង។ នៅប្រទេសអូស្ត្រាលី ក្រុមហ៊ុន BYD ក៏ធ្លាប់ប្រមូលម៉ូឌែល Atto 3 ចំនួន ៧០៣គ្រឿងផងដែរក្នុងឆ្នាំ២០២២ ដោយសារបញ្ហាពាក់ព័ន្ធនឹងការដំឡើងកៅអីកុមារ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


អាស៊ានដាក់ឱ្យអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មកែសម្រួលថ្មី ដើម្បីទប់ទល់នឹងវិបត្តិនៅមជ្ឈិមបូព៌ា

បណ្តាប្រទេសសមាជិកអាស៊ាន បានប្រកាសដាក់ឱ្យអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មកែសម្រួលថ្មីជាបណ្តោះអាសន្ន មុនដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅឆ្នាំក្រោយ។ ក…

ការនាំចេញ​ផលិតផល​វាយនភណ្ឌ និងសម្លៀកបំពាក់របស់ឥណ្ឌា កំពុងសម្ពាធ ក្រោមច្បាប់ដាក់ទណ្ឌប្រឆាំងរុស្ស៊ី និងអ៊ីរ៉ង់របស់អាម៉េរិក

សមាគម​​ឧស្សាហកម្ម​​វាយនភណ្ឌឥណ្ឌា បានដាក់សម្ពាធ និងជំរុញឱ្យរដ្ឋាភិបាលទីក្រុងញូវដេលី ចាត់វិធានការការទូតជាបន្ទាន់ជាមួយទីក្រុងវ៉ាស៊ីនតោន ដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ