កិច្ចព្រមព្រៀងពាណិជ្ជកម្ម

អាស៊ានដាក់ឱ្យអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មកែសម្រួលថ្មី ដើម្បីទប់ទល់នឹងវិបត្តិនៅមជ្ឈិមបូព៌ា


បណ្តាប្រទេសសមាជិកអាស៊ាន បានប្រកាសដាក់ឱ្យអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មកែសម្រួលថ្មីជាបណ្តោះអាសន្ន មុនដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅឆ្នាំក្រោយ។ កិច្ចព្រមព្រៀងនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីពង្រឹង និងពង្រីកទំហំពាណិជ្ជកម្មក្នុងតំបន់ឱ្យកាន់តែស៊ីជម្រៅសំដៅបង្កើតជញ្ជាំងការពារ និងទប់ទល់នឹងផលប៉ះពាល់ធ្ងន់ធ្ងរ ដែលបណ្តាលមកពីវិបត្តិជម្លោះនៅមជ្ឈិមបូព៌ា ដែលកំពុងបន្តរីករាលដាល និងអូសបន្លាយ។
កិច្ចព្រមព្រៀងពាណិជ្ជកម្ម
ដោយ

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Asia News នៅថ្ងៃទី២១ ខែកញ្ញា ខ្លឹមសារស្នូលនៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលទើបកែសម្រួលថ្មីនេះ គឺការអនុញ្ញាតឱ្យរដ្ឋសមាជិកអាស៊ាន អនុវត្តពិធីសារទី២ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន ដែលបានចុះហត្ថលេខានៅទីក្រុងកួឡាឡាំពួរ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ។ ការដាក់ឱ្យអនុវត្តមុនកាលកំណត់នេះ ធ្វើឡើងលើគោលការណ៍ស្ម័គ្រចិត្ត និងការអធ្យាស្រ័យគ្នានៅក្នុងចំណោមប្រទេស ដែលបានត្រៀមខ្លួនរួចរាល់។
ការដាក់ឱ្យអនុវត្តបណ្តោះអាសន្ននេះ នឹងចាប់ផ្តើមភ្លាមៗទៅតាមកាលបរិច្ឆេទ ដែលប្រទេសសមាជិកនីមួយៗបានព្រមព្រៀងគ្នា ដោយគ្រាន់តែជូនដំណឹងទៅកាន់អគ្គលេខាធិការដ្ឋានអាស៊ាន រហូតដល់កិច្ចព្រមព្រៀងនេះចូលជាធរមានពេញលេញនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៧។ សេចក្តីប្រកាសប្រវត្តិសាស្ត្រនេះ ត្រូវបានអនុម័តដោយរដ្ឋសមាជិកអាស៊ានទាំង១០ មិនរាប់បញ្ចូលទីម័រខាងកើត នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន លើកទី៥៨ ដែលបានរៀបចំឡើងនៅប្រទេសហ្វីលីពីន កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។
លោក ហ្គាន គីម យង់ (Gan Kim Yong) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី បានគូសបញ្ជាក់ថា តាមផែនការដើមកិច្ចព្រមព្រៀងដែលបានធ្វើបច្ចុប្បន្នភាពនេះ ត្រូវចូលជាធរមាននៅពាក់កណ្តាលឆ្នាំ២០២៧ ប៉ុន្តែអាស៊ាន បានសម្រេចចិត្តដាក់អនុវត្តឱ្យបានមុនដំណាច់ឆ្នាំ២០២៦។ លោកបានសង្កត់ធ្ងន់ថា ការពន្លឿនកាលបរិច្ឆេទនេះ នឹងជួយសម្រួលដល់ការចរាចរទំនិញឆ្លងកាត់ព្រំដែនឱ្យកាន់តែរលូន និងបើកទ្វារចំហយ៉ាងទូលំទូលាយសម្រាប់អាជីវកម្មក្នុងតំបន់ ក្នុងការចាប់យកឱកាសទីផ្សារអាស៊ាន៕

អត្ថបទៈ សួន ឡង់ទី




អត្ថបទបន្ទាប់


អាម៉េរិក កំពុងរៀបចំកញ្ចប់ទណ្ឌកម្មថ្មី ដើម្បីប្រឆាំងនឹងតុលាការព្រហ្មទណ្ឌអន្តរជាតិ

សហរដ្ឋអាម៉េរិក ក្រោមការដឹកនាំរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ត្រូវបានគេទម្លាយថា កំពុងរៀបចំកញ្ចប់ទណ្ឌកម្មថ្មីបន្ថែមទៀត ដើម្បីប្រឆាំងនឹងស្ថាប័…

BYD ប្រមូលរថយន្តម៉ូឌែល Shark 6 ជាង៣២,០០០គ្រឿង នៅអូស្ត្រាលី ដោយសារកង់សាគួអាចធ្លាក់ជ្រុះ

កង់​​​សាគួដែលត្រូវបានចងភ្ជាប់យ៉ាងរឹងមាំជាមួយរថយន្តបែរជាអាច​ធ្លាក់ជ្រុះយ៉ាងងាយនៅពេលកំពុងបើកបរ ហើយបញ្ហានេះបានបង្ខំឱ្យក្រុមហ៊ុនផលិតរថយន្ត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ