កម្ពុជា-អាស៊ែបៃហ្សង់

កម្ពុជា-អាស៊ែបៃហ្សង់ ប្ដេជ្ញាបន្តពូនជ្រំ និងជំរុញទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំ


កម្ពុជា-អាស៊ែបៃហ្សង់ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ព្រមទាំងបានបង្ហាញអំពីការប្ដេជ្ញាបន្តពូនជ្រំ និងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ និងរីកចម្រើន។ ក្នុងឱកាសនោះ ប្រទេសទាំងពីរក៏បានផ្លាស់ប្តូរឯកសារចំនួន៣​ ផងដែរ។
កម្ពុជា-អាស៊ែបៃហ្សង់
ដោយ

។ ការឯកភាពនេះធ្វើឡើងនៅក្នុងជំនួបពិភាក្សាទ្វេភាគីរវាង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកឧត្តម Ilham Aliyev ប្រធានាធិបតីនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ក្នុងឱកាសសម្តេចធិបតីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូលនៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) លើកទី៧ នៅរដ្ឋធានីបាគូ នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ពីថ្ងៃទី១១ ដល់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។
នៅក្នុងជំនួបនោះ ឯកឧត្តម Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់ បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់សម្ដេចធិបតី ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសអាស៊ែបៃហ្សង់ ព្រមទាំងថ្លែងអំណរគុណដល់សម្ដេចធិបតី ដែលបានទទួលការអញ្ជើញចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧ នាពេលនេះ ក៏ដូចជាការផ្ដល់ការគាំទ្ររបស់កម្ពុជាចំពោះបេសកកម្មរបស់ CICA នាពេលកន្លងមក។ ឯកឧត្តមប្រធានាធិបតីបានបន្ថែមថា វត្តមានរបស់សម្ដេចធិបតីបានគូសបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចប្រជុំកំពូលនេះ ក៏ដូចជាការពង្រឹង និងពង្រីកទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ឯកឧត្តមក៏បានវាយតម្លៃខ្ពស់អំពីលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ នាពេលកន្លងមក។
ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះ នឹងជំរុញបន្ថែមនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត។ សម្តេចធិបតីបានគូសរំលេចអំពីការកសាងនូវមូលដ្ឋានគ្រឹះដ៏រឹងមាំនៃការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការជាប្រវត្តិសាស្រ្ត របស់សម្តេចតេជោ អតីតនាយករដ្ឋមន្រ្តី កាលពីឆ្នាំ ២០១៤។ សម្ដេចធិបតីក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ និងមានជំនឿយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការទ្វេភាគី នឹងបន្តទទួលបានលទ្ធផលកាន់តែល្អប្រសើរ។
ថ្នាក់ដឹកនាំ កម្ពុជា-អាស៊ែបៃហ្សង់ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ព្រមទាំងបានបង្ហាញអំពីការប្ដេជ្ញាបន្តពូនជ្រំ និងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ និងរីកចម្រើន។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាស៊ីជម្រៅក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសំខាន់ៗ ដូចជា វិស័យពាណិជ្ជកម្ម និងវិនិយោគ, នយោបាយ និងការទូត, សន្តិសុខ និងការពារជាតិ, អប់រំ, ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។ បន្ថែមលើនេះ ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការលើការបោសសម្អាតមីន និងអំពីការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យឌីជីថលផងដែរ។
ក្នុងឱកាសនោះដែរ ថ្នាក់ដឹកនាំកម្ពុជា និងអាស៊ែបៃហ្សង់ ក៏បានចូលរួមជាអធិបតីក្នុងពិធីផ្លាស់ប្តូរឯកសារចំនួន៣ ដែលរួមមាន៖ អនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអាស៊ែបៃហ្សង់, អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ រវាង វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និង សាកលវិទ្យាល័យ ADA ដែល ចំណុះឱ្យក្រសួងការបរទេសនៃអាស៊ែបៃហ្សង់ និងកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃអាស៊ែបៃហ្សង់ ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេសពន្ធនិងការចៀសវាងពន្ធ៕




អត្ថបទបន្ទាប់


បំណុលរបស់ប្រទេសកំពុងអភិវឌ្ឈន៍បានហក់ឡើងដល់៤០០ពាន់លានដុល្លារ

កាតព្វកិច្ចសងបំណុលបរទេស ដែលបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ត្រូវប្រឈមមុខក្នុងឆ្នាំ២០២៦ ត្រូវបានគេប៉ាន់ប្រមាណថា មានទំហំរហូតដល់ទៅ៤០០ពាន់លានដុល្លា…

ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាកើនដល់ជាង៥៧ពាន់លានដុល្លារនៅ៩ខែឆ្នាំនេះ

ការដោះដូរពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជានៅតែបន្តរក្សាបានកំណើនខ្ពស់ពីរខ្ទង់បើទោះបីជាស្ថានភាពសេដ្ឋកិច្ចសកលរងការរង្គោះរង្គើ ដោយសារភាពតានតឹងផ្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ