ចាប់តាំងពីឆ្នាំ 1999 មក ភាគីទាំងពីរបានធ្វើការជាដៃគូយុទ្ធសាស្ត្រជាបន្តបន្ទាប់ ជាមួយនឹងការវិនិយោគសរុបប្រមាណ 5.6 ពាន់លានដុល្លារ ក្នុងរយៈពេលជាង 3 ទសវត្សរ៍ Cellcard បានចូលរួមយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីទូរគមនាគមន៍ និងឌីជីថលរបស់កម្ពុជា។
cellcard ក៏បានសម្តែងការកោតសរសើរចំពោះការដឹកនាំ និងការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការជំរុញបរិយាកាសវិនិយោគ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងអនាគតឌីជីថលរបស់កម្ពុជា។
អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Royal Group បានលើកឡើងថា ការវិនិយោគលើ Cellcard គឺជាការវិនិយោគលើ អនាគតឌីជីថលរបស់កម្ពុជា។
ការប្តេជ្ញាវិនិយោគបន្ថែម 300 លានដុល្លារ បង្ហាញពីទំនុកចិត្តលើអនាគតរបស់កម្ពុជា និងការប្តេជ្ញាធានាថា ប្រជាជន និងអាជីវកម្មកម្ពុជា អាចទទួលបានហេដ្ឋារចនាសម្ព័ន្ធឌីជីថលកម្រិតពិភពលោក។
ការរួមបញ្ចូលចំណេះដឹងអំពីអ្នកប្រើប្រាស់ក្នុងស្រុករបស់ Cellcard ជាមួយជំនាញបច្ចេកវិទ្យាសកលរបស់ Huawei នឹងជួយបង្កើតឱកាសថ្មីសម្រាប់ការច្នៃប្រឌិត និងកំណើនសេដ្ឋកិច្ចឌីជីថល។
ក្រោមកិច្ចព្រមព្រៀងនេះ ភាគីទាំងពីរនឹងផ្តោតលើការអភិវឌ្ឍសំខាន់ៗជាច្រើន។
ទីមួយ គឺ ការពង្រីក និងធ្វើទំនើបកម្មបណ្តាញ 5G ដើម្បីផ្តល់ការតភ្ជាប់កាន់តែលឿន និងបទពិសោធប្រើប្រាស់កាន់តែប្រសើរ។
ទីពីរ គឺ AI និង Cloud Infrastructure ដើម្បីគាំទ្រអាជីវកម្ម ស្ថាប័នរដ្ឋ ការអប់រំ និងសហគមន៍ឌីជីថល។
ទីបី គឺ ការធ្វើទំនើបកម្មមជ្ឈមណ្ឌលទិន្នន័យ ដើម្បីបង្កើនសុវត្ថិភាព ភាពជឿជាក់ និងសមត្ថភាពសម្រាប់ Cloud និង AI ។
លើសពីនេះ ក៏មានការធ្វើទំនើបកម្មបណ្តាញ Backbone, Fibre Broadband និងការប្រើប្រាស់ AI ដើម្បីកែលម្អបទពិសោធអតិថិជន។
ជាពិសេស កិច្ចសហការនេះក៏ផ្តោតលើបច្ចេកវិទ្យាសន្សំសំចៃថាមពល និងប្រតិបត្តិការប្រកបដោយចីរភាពផងដែរ។
លោក Manu Rajan (ម៉ានូ រ៉ាចាន់), CEO នៃ Cellcard និងក្រុមហ៊ុនក្នុងវិស័យឌីជីថល ទំនាក់ទំនង និងបច្ចេកវិទ្យារបស់ Royal Group បានមានប្រសាសន៍ថា៖
ការវិនិយោគនេះ មិនមែនគ្រាន់តែជាការធ្វើទំនើបកម្មបណ្តាញនោះទេ ប៉ុន្តែជាការកសាង វេទិកាឌីជីថលសម្រាប់អនាគតរបស់កម្ពុជា។
វានឹងជួយធ្វើទំនើបកម្មបណ្តាញ 5G, Fibre Broadband, Data Center, AI និង Cloud ព្រមទាំងប្រព័ន្ធគ្រប់គ្រងបទពិសោធអតិថិជន។
គោលដៅគឺដើម្បីនាំយកបច្ចេកវិទ្យាជឿនលឿនមកកាន់ប្រជាជនកម្ពុជាកាន់តែទូលំទូលាយ និងធ្វើឱ្យការតភ្ជាប់កាន់តែលឿន បទពិសោធកាន់តែប្រសើរ និងហេដ្ឋារចនាសម្ព័ន្ធកាន់តែរឹងមាំ។
លោក Wang Xu (វ៉ាង ស៊ី) , CEO នៃ ក្រុមហ៊ុន Huawei ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ Cellcard។ តាមរយៈបច្ចេកវិទ្យា 5G, Fibre, Cloud, AI, Data Center និងបច្ចេកវិទ្យាបណ្តាញ Huawei មានគោលបំណងចូលរួមក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថលសម្រាប់អនាគតរបស់កម្ពុជា។
នេះគឺជាជំហានថ្មីមួយទៀត ក្នុងការកសាងអនាគតឌីជីថលរបស់កម្ពុជា។
Cellcard × Huawei — រួមគ្នាបង្កើតការតភ្ជាប់កាន់តែលឿន បច្ចេកវិទ្យាកាន់តែឆ្លាតវៃ និងអនាគតឌីជីថលកាន់តែរឹងមាំសម្រាប់កម្ពុជា ។
cellcard — តែងតែនៅក្បែរអ្នក | Proudly Khmer