វិស័យការងារ

តើប្រព័ន្ធស្វ័យប្រវត្តិកម្ម និង AI កំពុងធ្វើឱ្យទីផ្សារការងារនៅអឺរ៉ុប រង្គោះរង្គើកម្រិតណា?


រលកថ្មីនៃការកាត់បន្ថយបុគ្គលិកកំពុងវាយប្រហារទីផ្សារការងារនៅទ្វីបអឺរ៉ុបយ៉ាងដំណំ ខណៈដែលសម្ពាធពាណិជ្ជកម្ម និងការជ្រៀតចូល នៃប្រព័ន្ធស្វ័យប្រវត្តិកម្ម ជាពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កំពុងផ្លាស់ប្ដូរមុខមាត់ឧស្សាហកម្ម និងបរិយាកាសការងារនៅក្នុងតំបន់នេះ។ ទីភ្នាក់ងារព័ត៌មានតួកគីយេ Anadolu បានរាយការណ៍ថា ពលករអឺរ៉ុបរាប់ម៉ឺននាក់កំពុងប្រឈមនឹងហានិភ័យបាត់បង់ការងារធ្វើនាពេលខាងមុខ។
តើប្រព័ន្ធស្វ័យប្រវត្តិកម្ម_និង_AI_កំពុងធ្វើឱ្យទីផ្សារការងារនៅ
ដោយ

កត្តាជំរុញដ៏សំខាន់ដែលបង្ខំឱ្យក្រុមហ៊ុនធំៗនៅទ្វីបអឺរ៉ុប សម្រេចចិត្តកាត់បន្ថយកម្លាំងពលកម្មទ្រង់ទ្រាយធំ គឺបណ្ដាលមកពីការកើនឡើង នៃការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម និងបញ្ញាសិប្បនិម្មិត (AI) គួបផ្សំនឹងសម្ពាធពាណិជ្ជកម្មពីសហរដ្ឋអាម៉េរិក ការប្រកួតប្រជែងដ៏ស្រួចស្រាល់ជាមួយប្រទេសចិន ព្រមទាំងវិបត្តិសង្គមនៅក្នុងប្រទេសជាច្រើន។ ការកាត់បន្ថយបុគ្គលិកនេះបានរីករាលដាលចាប់ពីក្រុមហ៊ុនផលិតរថយន្ត ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបន្លាស់ និងវិស័យធនាគារ រហូតដល់វិស័យផលិតកម្ម សេវាកម្ម ដឹកជញ្ជូន ទូរគមនាគមន៍ និងវិស័យបដិសណ្ឋារកិច្ចថែមទៀតផង។

ជាក់ស្ដែងមកដល់ពេលនេះ ក្រុមហ៊ុនផលិតរថយន្តយក្ស Volkswagen បានដាក់ចេញផែនការកែទម្រង់រចនាសម្ព័ន្ធការងារឡើងវិញ ដោយគ្រោងកាត់បន្ថយបុគ្គលិកប្រមាណ១០ម៉ឺននាក់ ចាប់ពីពេលនេះរហូតដល់ឆ្នាំ២០៣០ ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្ដូរតម្រូវការទីផ្សារ និងសម្ពាធប្រកួតប្រជែងដ៏ខ្លាំងក្លា។ ដោយឡែក ក្រុមហ៊ុនផ្លូវដែកដ៏ធំរបស់អាល្លឺម៉ង់ Deutsche Bahn ក៏មានគម្រោងកាត់បន្ថយការងារចំនួន ៣ម៉ឺនកន្លែងផងដែរ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបន្លាស់យក្សរបស់អាល្លឺម៉ង់ Bosch បានប្រកាសកាត់បន្ថយការងារជាង១ម៉ឺន៣ពាន់កន្លែង ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែង។ រីឯក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបន្លាស់ ZF Friedrichshafen គ្រោងកាត់បន្ថយបុគ្គលិកចំនួន១ម៉ឺន៤ពាន់នាក់ ក្នុងគោលដៅកាត់បន្ថយចំណាយ ខណៈដែលក្រុមហ៊ុន Schaeffler ក៏បានប្រកាសកាត់បន្ថយការងារជាង៣ពាន់៤រយកន្លែងដូចគ្នា៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


របាំងទិដ្ឋាការជំរុញឱ្យនិស្សិតបរទេសងាកចេញពីអាម៉េរិក និងអង់គ្លេស ឆ្ពោះទៅរកអាស៊ី និងអឺរ៉ុប

របាយការណ៍ស្ទង់មតិជាសកលថ្មីមួយចេញផ្សាយកាលពីថ្ងៃទី១២ ខែវិច្ឆិកា បានបង្ហាញថា និស្សិតអន្តរជាតិ កំពុងផ្លាស់ប្ដូរទិសដៅសិក្សា ដោយងាកចេញពីសហរដ្ឋ…

ហេតុអ្វីហុងកុង ចាញ់​ប្រៀបសិង្ហបុរី និងម៉ាឡេស៊ី ក្នុងការប្រជែងក្លាយជាមជ្ឈមណ្ឌលទិន្នន័យ AI?

ហុងកុង ធ្លាប់ត្រូវបានចាត់ទុកជាទីតាំងដ៏សំខាន់មួយរបស់ពិភពលោកសម្រាប់ការវិនិយោគលើមជ្ឈមណ្ឌលរក្សាទុកទិន្នន័យ។ ប៉ុន្តែពេលនេះ ហុងកុង កំពុងចា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ