វិស័យទេសចរណ៍

ចិន កំពុងឈានឆ្ពោះទៅក្លាយជាមហាអំណាចទេសចរណ៍លេខ១ខណៈចំនួនភ្ញៀវអន្តរជាតិហក់ឡើងខ្ពស់


សេដ្ឋកិច្ចទេសចរណ៍របស់ប្រទេសចិន កំពុងបង្ហាញសម្ទុះកើនឡើងយ៉ាងគំហុក ដោយសម្រេចបានអត្រាកំណើនរហូតដល់ជិត១០% ក្នុងឆ្នាំ២០២៥ដែលជាតួលេខខ្ពស់ជាងអត្រាមធ្យមសកលដល់ទៅ២ដង។ តាមការព្យាករណ៍ពីក្រុមប្រឹក្សាទេសចរណ៍ និងការធ្វើដំណើរពិភពលោក(WTTC) ប្រសិនបើសន្ទុះនេះនៅតែបន្ត ចិននឹងដណ្តើមតំណែងជាប្រទេស ដែលមានសេដ្ឋកិច្ចទេសចរណ៍ធំជាងគេបំផុតនៅលើពិភពលោកនៅត្រឹមចុងទសវត្សរ៍នេះ។
វិស័យទេសចរណ៍
ដោយ

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg លោកស្រី គ្លោរៀ ហ្កេវ៉ារ៉ា (Gloria Guevara) ប្រធាន និងជានាយិកាប្រតិបត្តិរបស់ក្រុមប្រឹក្សាទេសចរណ៍ និងការធ្វើដំណើរពិភពលោក បានគូសបញ្ជាក់ថាការកើនឡើង នៃសេដ្ឋកិច្ចទេសចរណ៍ចិន ភាគច្រើនរុញច្រានដោយការចំណាយរបស់អ្នកទេសចរអន្តរជាតិ ដែលបានកើនឡើងជាង១០%។បច្ចុប្បន្ន វិស័យទេសចរណ៍របស់ចិន បានរួមចំណែកដល់ទៅ១,៨ទ្រីលានដុល្លារក្នុងផលិតផលក្នុងស្រុកសរុបសកល។

ភាពជោគជ័យនេះដោយសារចិន បានដាក់ចេញវិធានការជាបន្តបន្ទាប់ជាពិសេសយន្តការផ្តល់ ទិដ្ឋាការ ដោយគិតត្រឹមចុងឆ្នាំ២០២៥ ចំនួនប្រទេសដែលទទួលបានសិទ្ធិចូលប្រទេសចិនដោយមិនចាំបាច់ស្នើសុំទិដ្ឋាការបានកើនឡើងដល់៤៨ប្រទេស គួបផ្សំកាលពីអំឡុងបុណ្យឆេងម៉េងនាដើមខែមេសា នេះ ការកក់សំបុត្រពីភ្ញៀវបរទេសបានកើនឡើងជិតទ្វេដង ខណៈប្រទេសដែលទទួលបានសិទ្ធិលើកលែងទិដ្ឋាការមានកំណើនភ្ញៀវកើនឡើងដល់ទៅ៣ដង។

ក្រុមប្រឹក្សាទេសចរណ៍ និងការធ្វើដំណើរពិភពលោករំពឹងថា ចំនួនភ្ញៀវទេសចរអន្តរជាតិ មកកាន់ចិនដីគោក នឹងកើនលើសពី ២៥០លាននាក់នៅឆ្នាំ២០៣៥។

អ្នកជំនាញក្នុងឧស្សាហកម្មទេសចរណ៍បានកត់សម្គាល់ថា ទេសចរណ៍ចិនគ្រប់រូបភាពកំពុងមានមន្តស្នេហ៍យ៉ាងខ្លាំង មិនត្រឹមតែតាមរយៈអ្នកបង្កើតមាតិកា ដែលសម្រុកទៅកាន់ទីតាំងអាថ៌កំបាំងនានាប៉ុណ្ណោះទេ ប៉ុន្តែក៏តាមរយៈដំណើរទស្សនកិច្ចកម្រិតខ្ពស់របស់មេដឹកនាំបរទេសផងដែរ។

ទិន្នន័យពី Trip.com បានបង្ហាញថា ក្នុងចំណោមទីផ្សារទេសចរណ៍កំពូលទាំង២០ ដែលហូរចូលទៅកាន់ប្រទេសចិន មានរហូតដល់១៥ប្រទេសគឺជាប្រទេសដែលទទួលបានការលើកលែងទិដ្ឋាការ ដែលនេះគឺជាសក្ខីភាពដ៏រឹងមាំដែលបង្ហាញថា ចិន មិនត្រឹមតែជាគោលដៅទេសចរណ៍ធម្មតានោះទេ ប៉ុន្តែជាម៉ាស៊ីនសេដ្ឋកិច្ចទេសចរណ៍ដ៏មានឥទ្ធិពលបំផុតសម្រាប់អនាគត៕

អត្ថបទៈ សួន ឡង់ទី




អត្ថបទបន្ទាប់


តើលោក ចន ធឺនើស នាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុន Apple ជានរណា?

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាម៉េរិក Apple កាលពីថ្ងៃទី២០ ខែមេសាបានប្រកាសតែងតាំងលោក ចន ធឺនើស (John Ternus) ប្រធានផ្នែកហាតវែរ (Hard W…

ក្រុមហ៊ុនអាកាសចរណ៍ទូទាំងពិភពលោកកំពុងប្រឈមហានិភ័យធំជិតអស់ប្រេងឥន្ធនៈសម្រាប់ចាក់យន្តហោះ

សង្គ្រាមអ៊ីរ៉ង់ ដែលបានផ្ទុះឡើងតាំងពីថ្ងៃទី២៨ ខែកុម្ភៈ កំពុងបណ្តាលឱ្យមានកង្វះប្រេងឥន្ធនៈសម្រាប់ចាក់យន្តហោះទូទាំងពិភពលោក ហើយកត្តានេះបានជំរុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ