ផលិតករ

អាជ្ញាធរចិន រឹតបន្តឹងការផលិត និងចាក់ផ្សាយរឿងភាគចិន ខ្នាតតូចដែលកំពុងល្បីខ្លាំងនៅតំបន់អាស៊ាន រួមទាំងកម្ពុជា


រឿងភាគចិន ខ្នាតតូច (Micro-dramas) ដែលកំពុងវាយលុកខ្លាំងលើបណ្តាញសង្គមក្នុងតំបន់អាស៊ីអាគ្នេយ៍រួមទាំងកម្ពុជា ផងនោះ កំពុងស្ថិតក្នុងរ៉ាដា នៃការរឹតបន្តឹងយ៉ាងតឹងរ៉ឹងពីសំណាក់អាជ្ញាធរទីក្រុងប៉េកាំង។ទោះបីជាឧស្សាហកម្មនេះបានបង្កើតចំណូលមហិមារហូតដល់ជាង៧ពាន់លានដុល្លារក្នុងឆ្នាំ២០២៥ ក៏ដោយ ប៉ុន្តែខ្លឹមសារដែលបង្កប់នូវរូបភាពមិនពិតពីសង្គមកំពុងក្លាយជាមូលហេតុ ដែលនាំឱ្យមានការកែទម្រង់ទ្រង់ទ្រាយធំ។
ផលិតករ
ដោយ

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Laotian Times កាលពីថ្ងៃទី២ខែឧសភា អាជ្ញាធរចិន បានដាក់ចេញនូវបទប្បញ្ញត្តិថ្មីៗ ដើម្បីគ្រប់គ្រងខ្លឹមសាររឿងភាគចិន ខ្នាតតូច ដែលកំពុងវាយលុកខ្លាំងលើបណ្តា្កញសង្គមនៅតំបន់អាស៊ាន រួមទាំងកម្ពុជា។ វិធានការនេះផ្តោតសំខាន់លើការលុបបំបាត់សាច់រឿងដែលផ្តល់រូបភាពមិនពិតដល់សង្គម ជាពិសេសសាច់រឿង ដែលជួបប្រទះញឹកញាប់ដូចជាស្នេហារវាងអ្នកមាន និងអ្នកក្រខ្លាំងពេក ឬចលនាសង្គមដែលខុសពីការពិតដែលអាជ្ញាធរចាត់ទុកថា ជាខ្លឹមសារមិនសមរម្យ។

អ្វីដែលគួរឱ្យកត់សម្គាល់ ឧស្សាហកម្មវីដេអូខ្លីនេះទទួលបានការពេញនិយម និងរីកចម្រើនយ៉ាងឆាប់រហ័ស។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន People’s Daily កាលពីឆ្នាំ២០២៥ កន្លងទៅ ក្នុងប្រទេសចិនមានអ្នកទស្សនារឿងភាគប្រភេទនេះរហូតដល់៦៦២លាននាក់និងបង្កើតប្រាក់ចំណូលបានរហូតដល់ជាង៧ពាន់លានដុល្លារ។ ដោយសារចំណាយដើមទុនតិច ផលិតលឿន ប៉ុន្តែអាចរកប្រាក់បានច្រើន ធ្វើឱ្យផលិតករជាច្រើនសម្រុកផលិតដោយខ្វះការត្រួតពិនិត្យ និងខ្វះក្រមសីលធម៌វិជ្ជាជីវៈ។

អាជ្ញាធរទីក្រុងប៉េកាំង បានកត់សម្គាល់ថា រឿងភាគទាំងនេះច្រើនតែសង្កត់ធ្ងន់ខ្លាំងលើរបៀបរស់នៅបែបប្រណីតហួសហេតុ ជម្លោះគ្រួសារដ៏ស្មុគស្មាញ និងការលើកកម្ពស់គំនិតមិនប្រាកដនិយមអំពីទ្រព្យសម្បត្តិ។និន្នាការនេះកំពុងជះឥទ្ធិពលដល់ផ្នត់គំនិតយុវជនមិនត្រឹមតែក្នុងប្រទេសចិន ប៉ុណ្ណោះទេ ប៉ុន្តែក៏កំពុងរីករាលដាលដល់បណ្តាប្រទេសក្នុងតំបន់អាស៊ាន ដូចជាឡាវ និងកម្ពុជា ផងដែរ ដែលតម្រូវឱ្យមានការត្រួតពិនិត្យឱ្យបានហ្មត់ចត់ជាងមុន៕ដោយៈ សរ សុជាតិ

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


នាយករដ្ឋមន្ត្រីជប៉ុន ចង់កែរដ្ឋធម្មនុញ្ញសន្តិភាព ដើម្បីពង្រឹងយោធា តែពលរដ្ឋរាប់ម៉ឺននាក់នាំគ្នាធ្វើបាតុកម្មប្រឆាំង

នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអិ តាការអ៊ិឈិ (Sanae Takaichi) បានជំរុញឱ្យមានការពិភាក្សាកម្រិតខ្ពស់ជុំវិញការកែប្រែរដ្ឋធម្មនុញ្ញសន្តិភាពន…

បទឈប់បាញ់នៅរ៉ង់ ស្ថិតក្នុងភាពមិនច្បាស់លាស់ ក្រោយអាម៉េរិកនិងអ៊ីរ៉ង់ ប៉ះទង្គិចគ្នានៅច្រកសមុទ្រហ័រម៉ូស

បទឈប់បាញ់ដ៏ផុយស្រួយនៅមជ្ឈិមបូព៌ាដែលមានរយៈពេលត្រឹមតែ៤សប្តាហ៍ បានរលាយរលត់ទៅវិញនៅដើមសប្តាហ៍នេះ បន្ទាប់ពីអាម៉េរិក និងអ៊ីរ៉ង់ បានបើកឆាក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ