ច្រកសមុទ្រហ័រម៉ូស

បទឈប់បាញ់នៅរ៉ង់ ស្ថិតក្នុងភាពមិនច្បាស់លាស់ ក្រោយអាម៉េរិកនិងអ៊ីរ៉ង់ ប៉ះទង្គិចគ្នានៅច្រកសមុទ្រហ័រម៉ូស


បទឈប់បាញ់ដ៏ផុយស្រួយនៅមជ្ឈិមបូព៌ាដែលមានរយៈពេលត្រឹមតែ៤សប្តាហ៍ បានរលាយរលត់ទៅវិញនៅដើមសប្តាហ៍នេះ បន្ទាប់ពីអាម៉េរិក និងអ៊ីរ៉ង់ បានបើកឆាកប្រយុទ្ធគ្នាជាថ្មី ដើម្បីដណ្ដើមការគ្រប់គ្រងច្រកសមុទ្រហ័រម៉ូស (Hormuz)។ ស្ថានការណ៍បានហក់ឡើងកម្ដៅខ្លាំងក្រោយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ប្រកាសប្រើកម្លាំងបាយការពារនាវាពាណិជ្ជកម្ម ខណៈអ៊ីរ៉ង់ តបតដោយការបាញ់ព្រមានលើនាវាចម្បាំងអាម៉េរិក។
ច្រកសមុទ្រហ័រម៉ូស
ដោយ

កាលពីថ្ងៃទី៤ ខែឧសភា ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានផ្ញើសារព្រមានធ្ងន់ៗថា កងទ័ពអាម៉េរិកនឹងវាយកម្ទេចអ៊ីរ៉ង់ ប្រសិនបើហ៊ានវាយប្រហារលើនាវាយោធាអាម៉េរិក ដែលកំពុងប្រតិបត្តិការបើកច្រកសមុទ្រ Hormuz ឡើងវិញ។ ប្រតិបត្តិការនេះត្រូវបានលោក ត្រាំហៅថា គម្រោងសេរីភាព ដើម្បីអមដំណើរការពារនាវាពាណិជ្ជកម្មដែលកំពុងជាប់គាំង។ យោងតាមទីភ្នាក់ងារព័ត៌មាន Reuters យោធាអាម៉េរិកបានអះអាងថា ខ្លួនបានបំផ្លាញនាវាតូច ៗរបស់អ៊ីរ៉ង់ ចំនួន៦គ្រឿង រួមទាំងមីស៊ីល និងយន្តហោះដ្រូនមួយចំនួនទៀត។ ជាការឆ្លើយតប អ៊ីរ៉ង់ បានអះអាងថា ខ្លួនបានបាញ់ព្រមានទៅលើនាវាចម្បាំងអាម៉េរិក១គ្រឿង បង្ខំឱ្យនាវានោះបត់ត្រឡប់ក្រោយវិញ។

ស្ថានការណ៍កាន់តែអាក្រក់ទៅៗ នៅពេលដែលភ្នាក់ងារសន្តិសុខសមុទ្រអង់គ្លេស បានរាយការណ៍ថា នាវាចំនួន២គ្រឿងត្រូវបានវាយប្រហារនៅឆ្នេរសមុទ្រអារ៉ាប់រួម។ ជាមួយគ្នានេះ ក្រុមហ៊ុនប្រេងជាតិ Adnoc របស់អារ៉ាប់រួម បានបញ្ជាក់ថា នាវាដឹកប្រេងទទេចំនួន១ គ្រឿងត្រូវបានវាយប្រហារដោយដ្រូនអ៊ីរ៉ង់ ហើយកំពង់ផែប្រេង និងមូលដ្ឋានទ័ពអាម៉េរិក នៅអារ៉ាប់រួមក៏រងការវាយប្រហារដោយមីស៊ីលផងដែរ។ បច្ចុប្បន្នកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ បានបិទផ្លូវទឹកដ៏តូចចង្អៀតនេះស្ទើរតែទាំងស្រុង ដោយប្រើប្រាស់គ្រាប់មីន យន្តហោះដ្រូន និងមីស៊ីល ខណៈសហរដ្ឋអាម៉េរិកបានតបតវិញដោយការឡោមព័ទ្ធកំពង់ផែរបស់អ៊ីរ៉ង់។

លោក ម៉ូហាម៉េដ បាហ្គឺរ កាលីបាហ្វ (Mohammad Bagher Ghalibaf) ប្រធានសភាអ៊ីរ៉ង់ បានចោទប្រកាន់អាម៉េរិក និងសម្ពន្ធមិត្តថា ជាអ្នក រំលោភ បទ ឈប់ បាញ់ និងធ្វើឱ្យសន្តិសុខថាមពលសកលជួបគ្រោះថ្នាក់។ចំណែករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បានព្រមានថាដំណោះស្រាយយោធាមិនអាចបញ្ចប់វិបត្តិបានឡើយ ហើយលោកបានជំរុញឱ្យអាម៉េរិកកុំធ្លាក់ចូលក្នុងអន្ទាក់សង្គ្រាម ខណៈប៉ាគីស្ថាន កំពុងដើរតួជាអ្នកសម្របសម្រួលសន្តិភាព៕
អត្ថបទៈ សួន ឡង់ទី




អត្ថបទបន្ទាប់


អាជ្ញាធរចិន រឹតបន្តឹងការផលិត និងចាក់ផ្សាយរឿងភាគចិន ខ្នាតតូចដែលកំពុងល្បីខ្លាំងនៅតំបន់អាស៊ាន រួមទាំងកម្ពុជា

រឿងភាគចិន ខ្នាតតូច (Micro-dramas) ដែលកំពុងវាយលុកខ្លាំងលើបណ្តាញសង្គមក្នុងតំបន់អាស៊ីអាគ្នេយ៍រួមទាំងកម្ពុជា ផងនោះ កំពុងស្ថិតក្នុងរ៉ាដា ន…

មេ IMF ព្រមានធ្ងន់ៗថា សេដ្ឋកិច្ចពិភពលោកនឹងកាន់តែដុនដាប បើសង្គ្រាមនៅមជ្ឈិមបូព៌ាអូសបន្លាយដល់ឆ្នាំ២០២៧

ស្របពេលដែលសេដ្ឋកិច្ចពិភពលោកកំពុងស្ថិតក្នុងស្ថានភាពត្រដាបត្រដួសស្រាប់ ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្រមានធ្ងន់ៗថា វិបត្តិនឹងកាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ