ម៉ូតូអគ្គិសនី

ម៉ូតូអគ្គិសនីចិន កំពុងវាយលុយទីផ្សារអាស៊ីអាគ្នេយ៍រួមទាំងកម្ពុជាក្រោយតម្លៃប្រេងហក់ឡើងខ្ពស់


ស្របពេលសង្គ្រាមនៅអ៊ីរ៉ង់ បានរុញច្រានតម្លៃប្រេងឆៅពិភពលោកឱ្យហក់ឡើងលើសពី១០០ដុល្លារក្នុង១បារ៉ែល ហើយបានបង្កឱ្យមានវិបត្តិសេដ្ឋកិច្ច និងការកើនឡើងការចំណាយលើការធ្វើដំណើរនោះមធ្យោបាយធ្វើដំណើរ ដែលសន្សំសំចៃបំផុតបានក្លាយជាជម្រើសដំបូងរបស់ពលរដ្ឋអាស៊ីអាគ្នេយ៍។ យោងតាមការចុះផ្សាយរបស់សារព័ត៌មានBusiness Times នៅត្រីមាសទី១ឆ្នាំ២០២៦ ម៉ូតូអគ្គិសនីផលិតនៅប្រទេសចិន កំពុងសម្រុកនាំចេញយ៉ាងខ្លាំងមកកាន់ទីផ្សារមីយ៉ាន់ម៉ា ឡាវនិងកម្ពុជា ដើម្បីឆ្លើយតបនឹងតម្រូវការ ដែលកំពុងកើនឡើងយ៉ាងគំហុក។
ម៉ូតូអគ្គិសនី
ដោយ

វិបត្តិប្រេងឥន្ធនៈដែលបង្កឡើងដោយសង្គ្រាមនៅអ៊ីរ៉ង់ បានជំរុញឱ្យការនាំចេញម៉ូតូអគ្គិសនីរបស់ចិន មកកាន់តំបន់អាស៊ីអាគ្នេយ៍កើនឡើងយ៉ាងគំហុក ជាពិសេសនៅក្នុងប្រទេសមីយ៉ាន់ម៉ា ឡាវ និងកម្ពុជា។ជាក់ស្តែងនៅត្រីមាសទី១ឆ្នាំនេះ តម្លៃនៃការនាំចេញម៉ូតូអគ្គិសនីរបស់ចិនមកកាន់ប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់ជាង១០លានដុល្លារ មានការកើនឡើងជាង៦១៧%ឯណោះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ជាមួយគ្នានេះការនាំចេញមកកាន់ប្រទេសឡាវ មានតម្លៃជាង៦លានដុល្លារកើនឡើងជិត២៦% ខណៈការនាំចេញកាន់ប្រទេសកម្ពុជា មានតម្លៃជាង៥លានដុល្លារមានការកើនឡើងជាង៣៤%។

តំណាងក្រុមហ៊ុនផលិតម៉ូតូអគ្គិសនីចិន នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានបង្ហើបថា អ្នកចែកចាយក្នុងស្រុកបានបញ្ជាទិញបន្ថែមនូវម៉ូតូថ្មីជាង២០០គ្រឿងភ្លាមៗ ខណៈដែលស្តុកចាស់ត្រូវបានលក់ដាច់សឹងតែគ្មានសល់កាលពីខែមេសា កន្លងទៅ។ ស្ថានភាពស្រដៀងគ្នានេះ ក៏កំពុងកើតមាននៅក្នុងប្រទេសឡាវ និងកម្ពុជាផងដែរ ក្រោយពេលតម្លៃប្រេងឥន្ធនៈស្ទុះឡើងខ្លាំងចាប់តាំងពីផ្ទុះសង្រ្គាមនៅអ៊ឺរ៉ង់។

កាលពីឆ្នាំ២០២៥ ទីផ្សារម៉ូតូអគ្គីសនីរបស់ចិន នៅអាស៊ីអាគ្នេយ៍មានទំហំប្រមាណ១៥លានគ្រឿង ហើយនៅឆ្នាំនេះរំពឹងថា នឹងមានកំណើនកើនឡើងខ្លាំង ស្របពេលដែលទីផ្សារឥឡូវបានពង្រីកចេញពីមីយ៉ាន់ម៉ាឡាវ កម្ពុជា ទៅឥណ្ឌូនេស៊ី ថៃ ម៉ាឡេស៊ី និងហ្វីលីពីន៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


អាម៉េរិក ដាក់ទណ្ឌកម្មលើរោងចក្រចម្រាញ់ប្រេងធំៗ៥របស់ចិនពាក់ព័ន្ធការទិញប្រេងអ៊ីរ៉ង់ ខណៈចិន ចាត់ទុកជាអំពើខុសច្បាប់

ទីក្រុងប៉េកាំង បានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង និងបានចេញវិធានការតបតចំពោះទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិក ដែលបានដាក់លើរោងចក្រចម្រាញ់ប្រេងរប…

អាជ្ញាធរថៃ បើកការស៊ើបអង្កេតទ្រង់ទ្រាយធំលើក្រុមហ៊ុនចំនួន៩ជុំវិញករណីបាត់ប្រេង៦០លានលីត្រនៅកណ្តាលសមុទ្រ

នាយកដ្ឋានស៊ើបអង្កេតពិសេសរបស់ប្រទេសថៃ (DSI) បានចាប់ផ្តើមបើកការស៊ើបអង្កេតយ៉ាងស៊ីជម្រៅលើក្រុមហ៊ុនក្នុងស្រុកចំនួន៩ ដែលជាប់ពាក់ព័ន្ធនឹងអាជី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ