ទីផ្សារមាស

តើមហាយក្សចិន សម្រុកទិញមាសស្តុកទុក ដើម្បីបញ្ចប់អានុភាពនៃប្រាក់ដុល្លារអាម៉េរិក ជារូបិយប័ណ្ណបម្រុងរបស់ពិភពលោកមែនឬយ៉ាងណា?


តើមហាយក្សចិន សម្រុកទិញមាសស្តុកទុកយ៉ាងច្រើន គឺដើម្បីបញ្ចប់អានុភាពឬឥទ្ធិពល នៃប្រាក់ដុល្លារអាម៉េរិក ជារូបិយប័ណ្ណបម្រុងរបស់ពិភពលោកមែនឬយ៉ាងណា? មហាយក្សចិន ដែលជាសមាជិកស្ថាបនិកមួយ នៃប្លុកប្រទេស BRICS ដែលមាន ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និង អាហ្រ្វិកខាងត្បូង ឃើញថា ពេលនេះ បានសម្រុកទិញមាសច្រើនជាងប្រទេសណាៗទាំងអស់នៅទូទាំងពិភពលោកចាប់តាំងពីឆ្នាំ២០២២ មកម្ល៉េះ ហើយបច្ចុប្បន្ននេះ កំពុងបន្តប្រមូលទិញមាសរាប់តោនជារៀងរាល់ខែ។
ទីផ្សារមាស
ដោយ

បើតាមស្ថាប័នក្រុមប្រឹក្សាមាសពិភពលោក (World Gold Council) ជាអង្គការឃ្លាំមើលការវិវត្តនៃទីផ្សារសម្រាប់ឧស្សាហកម្មមាស ដែលមានការិយាល័យកណ្ដាលនៅចក្រភពអង់គ្លេស បានរាយការណ៍ថា ប្រទេសចិន កំពុងជំរុញឱ្យប្រទេសជាសមាជិក BRICS ផ្សេងទៀត ទិញមាសទុកជាទុនបម្រុងអន្តរជាតិ ជំនួសឱ្យប្រាក់ដុល្លារអាម៉េរិក។ ប្រទេសចិន បានប្រមូលទិញមាសច្រើនជាង ៣០០តោន ដែលមានតម្លៃរហូតដល់ទៅ ៥៦១ពាន់លានដុល្លារ គ្រាន់តែក្នុងរយៈពេល ១៨ខែ ចុងក្រោយនេះ។

ក្រុមអ្នកវិភាគផ្នែកហិរញ្ញវត្ថុបានលើកឡើងថា ប្រទេសចិន រួមជាមួយប្លុកប្រទេស BRICS កំពុងសម្រុកទិញមាសស្តុកទុកក្នុងបរិមាណយ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីផ្តួលរំលំប្រាក់ដុល្លារអាម៉េរិក ក្នុងនាមជារូបិយប័ណ្ណបម្រុងរបស់ពិភពលោកនោះ។ នេះបើយោងតាមគេហទំព័រសារព័ត៌មានGuru Watcher។

អ្នកវិភាគផ្នែកហិរញ្ញវត្ថុទាំងអស់នោះ បានឲ្យដឹងទៀតថា ប្លុកប្រទេស BRICS និងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀតកំពុងរង់ចាំឱ្យសហរដ្ឋអាម៉េរិក ធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច ដែលជាឱកាសល្អសម្រាប់ពួកគេ។ គំនិតសម្រុកទិញមាសទុករបស់ចិននេះ គឺដើម្បីដកប្រាក់ដុល្លារអាម៉េរិក ចេញពីទុនបម្រុងរបស់ពួកគេ (ក្រុមប្លុកប្រទេស Brics) និងដើម្បីការពារសុវត្ថិភាពប្រឆាំងនឹងវិបត្តិសេដ្ឋកិច្ច។

ប្រសិនបើមាសគ្របដណ្ដប់លើទុនបម្រុងរបស់ពួកគេជំនួសឱ្យប្រាក់ដុល្លារអាម៉េរិក សេដ្ឋកិច្ចរបស់ពួកគេនឹងមិនរងផលប៉ះពាល់ដោយសារវិបត្តិសេដ្ឋកិច្ចនោះឡើយ។ តាមរយៈការរក្សាទុនបម្រុងជាមាស សេដ្ឋកិច្ចរបស់ពួកគេ ប្រទេសក្នុងប្លុក BRICS នឹងត្រូវរួចផុតពីហានិភ័យ ខណៈដែលបំណុលជាប្រាក់ដុល្លារអាម៉េរិក កើនឡើងយ៉ាងរហ័សពិបាក មិនអាចគ្រប់គ្រងបាន។

ដើម្បីការពារសេដ្ឋកិច្ច និងរូបិយប័ណ្ណរបស់ពួកគេ ពីការខូចខាតណាមួយដែលបង្កឡើងដោយប្រាក់ដុល្លារអាម៉េរិក អំឡុងពេលមានវិបត្តិសេដ្ឋកិច្ចកើតឡើង បណ្ដាប្រទេសក្នុងប្លុក BRICS អាចនឹងប្រើប្រាស់មាស។

សូមបញ្ជាក់ថា តំណាងភាគីរុស្ស៊ី នៅមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានទម្លាយឱ្យដឹងថា ប្លុកប្រទេស BRICS បានត្រៀមខ្លួនរួចជាស្រេចដើម្បីផ្តល់ជម្រើសផ្សេងជំនួសឱ្យប្រាក់ដុល្លារអាម៉េរិក ក្នុងករណីរូបិយប័ណ្ណនេះដួលរលំ៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ហេតុអ្វីសេដ្ឋីពាន់លានដុល្លារនៅអាម៉េរិក ព្រួយបារម្ភខ្លាចធនាគារនៅអាម៉េរិក បន្តក្ស័យធន ដោយសារកម្ចីក្នុងវិស័យអចលនទ្រព្យ?

ព័ត៌មាន
មានមហាសេដ្ឋីប្រាក់ពាន់លានដុល្លារនៅអាម៉េរិកមួយចំនួន ព្រួយបារម្ភខ្លាចធនាគារនៅអាម៉េរិក បន្តក្ស័យធន ដោយសារកម្ចីក្នុងវិស័យអចលនទ្រព្យ។ ជាក់ស្តែ…

ការស្ទង់មតិជាសកលបង្ហាញថា ឥណ្ឌា និងបណ្ដាប្រទេសអាស៊ាននឹងបង្កើនអាទិភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់រៀងៗខ្លួន

ព័ត៌មាន
ការស្ទង់មតិរបស់ក្រុមហ៊ុន PWC ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានបង្ហាញថា ថ្នាក់ដឹកនាំក្រុមហ៊ុនធំៗនៅលើពិភពលោកកំពុងសម្លឹងមើលប្រទេសឥណ្ឌា …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ