វិស័យសេដ្ឋកិច្ច

តើមានកត្តាចម្បងអ្វីបានជាកោះតៃវ៉ាន់រារាំងមិនឱ្យ Grab ទិញភាគហ៊ុន Footpanda តម្លៃ៦០០លានដុល្លារ?


អាជ្ញាធរកោះតៃវ៉ាន់បានសម្រេចរារាំងកិច្ចព្រមព្រៀងដ៏ធំមួយរបស់ក្រុមហ៊ុន Grab ក្នុងបំណងទិញយកអាជីវកម្ម Foodpanda នៅលើកោះតៃវ៉ាន់ក្នុងតម្លៃរហូតដល់៦០០លានដុល្លារអាម៉េរិក។ សារព័ត៌មាន Bloomberg បានរាយការណ៍ថា ការបដិសេធភ្លាមៗនេះធ្វើឡើងបន្ទាប់ពីអាជ្ញាធរត្រួតពិនិត្យបារម្ភថា ការរួមបញ្ចូលគ្នានេះនឹងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ការប្រកួតប្រជែងដោយស្មើភាពនៅក្នុងទីផ្សារនាពេលអនាគត។
អាជ្ញាធរតៃវ៉ាន់រារាំងក្រុមហ៊ុន_Grab_មិនឱ្យទិញភាគហ៊ុនក្រុមហ៊ុន
ដោយ

គណៈកម្មការពាណិជ្ជកម្មយុត្តិធម៌របស់កោះតៃវ៉ាន់ បានប្រកាសបដិសេធកិច្ចព្រមព្រៀងទិញដូរអាជីវកម្មសេវាកម្មដឹកជញ្ជូនតម្លៃ៦០០លានដុល្លាររវាងក្រុមហ៊ុន Grab និង Foodpanda បន្ទាប់ពីបានពិនិត្យយ៉ាងល្អិតល្អន់លើច្បាប់ប្រឆាំងការផ្តាច់មុខ។ អាជ្ញាធរតៃវ៉ាន់បានគូសបញ្ជាក់ថា ទោះបីជាមានការពិភាក្សាស្វែងរកដំណោះស្រាយរួមគ្នាក៏ដោយ ប៉ុន្តែដំណោះស្រាយ និងការសន្យា ដែលភាគី Grab បានស្នើឡើងមិនទាន់គ្រប់គ្រាន់ ដើម្បីលុបបំបាត់ក្តីបារម្ភអំពីការលុបបំបាត់គូប្រជែង និងការក្តោបក្តាប់ទីផ្សារ នៅពេលអនាគតនោះឡើយ។

 

ការសម្រេចចិត្តនេះបានក្លាយរលករាំងស្ទះយ៉ាងខ្លាំងដល់យុទ្ធសាស្ត្រពង្រីកដែនដីរបស់ Grab ទៅក្រៅតំបន់អាស៊ីអាគ្នេយ៍ ដើម្បីស្វែងរកប្រភពចំណូលថ្មី ខណៈទីផ្សារដើមរបស់ខ្លួនកំពុងប្រឈមនឹងការប្រកួតប្រជែងយ៉ាងស្រួចស្រាល់ និងកំណើនលក់មានភាពស៊ាំ។

 

ទោះជាយ៉ាងណាក្រុមអ្នកវិភាគសេដ្ឋកិច្ចបានវាយតម្លៃថា ការបរាជ័យ នៃកិច្ចព្រមព្រៀងនេះ នឹងមិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ប្រតិបត្តិការរួមរបស់ Grab នោះទេ ដោយសារក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ កំពុងបង្វែរទិសដៅពង្រឹងកម្លាំងលើវិស័យសេវាកម្មហិរញ្ញវត្ថុ និងសេវាកម្មឌីជីថលផ្សេងទៀត ដើម្បីធានាបាននូវប្រាក់ចំណេញប្រកបដោយចីរភាព។

 

គួររំលឹកថា Grab ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មហៅយានជំនិះ និងដឹកជញ្ជូនអាហារដ៏ធំនៅអាស៊ីអាគ្នេយ៍បានព្យាយាមវាយលុកចូលទីផ្សារតៃវ៉ាន់ ដែលមានប្រជាជនប្រមាណ២៣លាននាក់ ដើម្បីប៉ះប៉ូវការថយចុះ នៃអត្រាកំណើនលក់ និងដើម្បីឆ្លើយតបទៅនឹងផែនការបង្កើនប្រាក់ចំណេញរបស់ខ្លួន៕




អត្ថបទបន្ទាប់


វៀតណាមអាចប្រឈមនឹងព្យុះទីហ្វុងដ៏អាក្រក់ដូចព្យុះ យ៉ាជី ដែលបានបំផ្លាញសេដ្ឋកិច្ចវៀតណាមជាង៣ពាន់លានដុល្លារ

បម្រែបម្រួលអាកាសធាតុ និងទីតាំងភូមិសាស្ត្រកំពុងក្លាយជាការគំរាមកំហែង និងជាហានិភ័យដ៏ធំមួយសម្រាប់ប្រទេសវៀតណាម។

វិនិយោគិនចិនសម្រុកផ្ទេរប្រាក់ទៅអាម៉េរិក ក្រោយទីក្រុងប៉េកាំងរឹតបន្តឹងពន្ធលើទ្រព្យសម្បត្តិនៅក្រៅប្រទេស

ខណៈដែល​ទីក្រុងប៉េកាំងកំពុងរឹតបន្តឹងការគ្រប់គ្រងពន្ធលើទ្រព្យសម្បត្តិរបស់ជនជាតិចិននៅក្រៅប្រទេស សេដ្ឋីៗចិនកាន់តែច្រើនកំពុងសម្រុក​ផ្ទេរប្រាក់ចេញ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ