យុវជន Gen Z

ការធ្វើបាតុកម្មរបស់យុវជន Gen Z បានបង្ខំឱ្យរដ្ឋមន្ត្រីក្រសួងអប់រំឥណ្ឌា លាលែងពីតំណែង


សម្ពាធ នៃកំហឹង និងការតស៊ូឥតថមថយរបស់ក្រុមយុវជន Gen Z នៅប្រទេសឥណ្ឌា បានបង្ខំឱ្យរដ្ឋមន្ត្រីក្រសួងអប់រំ លោក ដាមេនដ្រា ប្រ៉ាដហាន (Dharmendra Pradhan) ប្រកាសលាលែងពីតំណែងជាផ្លូវការ កាលពីថ្ងៃទី២៥ ខែកក្កដា។ ការសម្រេចដើរចេញពីតំណែងនេះ ធ្វើឡើងបន្ទាប់ពីមានរលកបាតុកម្មយ៉ាងក្តៅគគុក និងការធ្វើកូដកម្មអស់រយៈពេលជាច្រើនសប្តាហ៍ ដើម្បីទាមទារឱ្យរដ្ឋាភិបាលទទួលខុសត្រូវលើករណីរឿងអាស្រូវលេចធ្លាយវិញ្ញាសាប្រឡង ដែលបានសម្លាប់អនាគត និងប៉ះពាល់ដល់សិស្ស-និស្សិតឥណ្ឌារាប់លាននាក់។
យុវជន Gen Z
ដោយ

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Independent ការលាលែងពីតំណែងរបស់រដ្ឋមន្ត្រីក្រសួងអប់រំរូបនេះ គឺជាការលះបង់ដ៏ធំបំផុតមិនធ្លាប់មានរបស់រដ្ឋបាលលោក នារិនដ្រា ម៉ូឌី (Narendra Modi) ដើម្បីសម្របសម្រួលជាមួយចលនាតវ៉ាដ៏ស្រួចស្រាល់ ដែលដឹកនាំដោយក្រុមបាតុករជំនាន់ Gen Z ដែលមានឈ្មោះជាអក្សរកាត់ថា CJP។ ចលនាយុវជននេះបានធ្វើឱ្យកញ្ជ្រោលឡើងនូវរលកបាតុកម្មខ្នាតដ៏ធំ ការអង្គុយតវ៉ាតាមដងផ្លូវ និងការធ្វើកូដកម្មអត់អាហារប្រឡូកប្រឡាក់ដោយទឹកភ្នែក និងឈាម នៅទូទាំងប្រទេសអស់រយៈពេលជាច្រើនសប្តាហ៍។
ភ្លាមៗបន្ទាប់ពីការប្រកាសលាលែងពីតំណែងនេះ ស្រាប់តែអ្នកនាំពាក្យក្រុម CJP គឺលោក អាស៊ូតូស រ៉ាន់កា (Ashutosh Ranka) និងលោក សូរ៉ាវ ដាស (Saurav Das) បានចេញមុខធ្វើសន្និសីទសារព័ត៌មានរួមគ្នាជាមួយរដ្ឋមន្ត្រីក្រសួងសហជីពលោក ជីតេនដ្រា ស៊ីង (Jitendra Singh) ដោយបានប្រកាសបញ្ចប់កូដកម្ម និងការតវ៉ា។
ការសម្រេចចិត្តថយក្រោយមួយជំហាននេះកើតឡើងបន្ទាប់ពីតំណាងក្រុមយុវជន CJP បានចូលតុចរចាយ៉ាងតានតឹងជាលើកទី៣ជាមួយក្រុមរដ្ឋមន្ត្រីដោយជោគជ័យ ក្រោយរដ្ឋាភិបាលបានយល់ព្រមតាមលក្ខខណ្ឌ និងទម្លាក់ចោលរាល់បទចោទប្រកាន់ទាំងអស់ប្រឆាំងនឹងក្រុមបាតុករ។
គួរបញ្ជាក់ថា ក្រុម CJP ដែលធ្លាប់តែចាប់ផ្តើមចេញពីរូបភាពជាវេទិកាកំប្លែងចំអកឡកឡាយតាមអនឡាញបានប្រែក្លាយខ្លួនជាចំណុចស្នូលនៃភាពឆាបឆេះ ប្រមូលផ្តុំយុវជនឥណ្ឌារាប់លាននាក់ ដែលកំពុងប្រឈមនឹងវិបត្តិគ្មានការងារធ្វើ និងភាពអយុត្តិធម៌នៃការលេចធ្លាយវិញ្ញាសាប្រឡងឱ្យក្រោកឈរឡើងទាមទារភាពស្អាតស្អំ និងការទទួលខុសត្រូវពីរដ្ឋាភិបាល៕

អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស




អត្ថបទបន្ទាប់


អឺរ៉ុប កំពុងជួបវិបត្តិ ដោយយុវជនជំនាន់ Z លែងចង់បានតំណែងធំ

បរិបទសង្គម និងទីផ្សារពលកម្មនៅទ្វីបអឺរ៉ុប កំពុងជួបប្រទះនូវរបត់ផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ ខណៈក្រុមយុវវ័យ នៃមនុស្សជំនាន់ Z ឬ Gen Z លែងចង់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ