តម្លៃទំនិញ

ប្រធានធនាគារកណ្ដាលអាល្លឺម៉ង់ ព្រមានថា តម្លៃទំនិញអាចនៅតែថ្លៃ ទោះបីជាជម្លោះនៅមជ្ឈិមបូព៌ាបញ្ចប់ក៏ដោយ


លោក ចូអាឃីម នេហ្គល (Joachim Nagel) ប្រធានធនាគារកណ្ដាលអាល្លឺម៉ង់ និងជាសមាជិកក្រុមប្រឹក្សាភិបាល នៃធនាគារកណ្តាលអឺរ៉ុប (ECB) បានបញ្ជាក់នៅក្នុងបទសម្ភាសជាមួយប្រព័ន្ធផ្សព្វផ្សាយមួយថា តម្លៃទំនិញទំនងជានឹងបន្តស្ថិតក្នុងកម្រិតខ្ពស់ក្នុងរយៈពេលយូរទៀត ទោះបីជាជម្លោះនៅតំបន់មជ្ឈិមបូព៌ាអាចនឹងត្រូវបញ្ចប់នាពេលឆាប់ៗខាងមុខនេះក៏ដោយ។
តម្លៃទំនិញ
ដោយ

ទីភ្នាក់ងារព័ត៌មាន The Edge Malaysia បានរាយការណ៍ដោយដកស្រង់សម្ដីរបស់លោក ចូអាឃីម នេហ្គល ថា ពិភពលោកប្រហែលជាមិនអាចត្រឡប់ទៅរកស្ថានភាពធូរស្រាលដូចកាលពីមុនពេលមិនទាន់មានជម្លោះនោះទេ ពីព្រោះខ្សែច្រវាក់ផ្គត់ផ្គង់សកលបានផ្លាស់ប្តូរទម្រង់អស់ទៅហើយ ហើយការចំណាយលើហានិភ័យផ្សេងៗ ក៏អាចនឹងបន្តកើនឡើងផងដែរ។ ការលើកឡើងបែបនេះ ដោយលោកចង់សំដៅទៅលើការកើនឡើង នៃថ្លៃចំណាយលើការដឹកជញ្ជូនទំនិញឆ្លងកាត់ច្រកសមុទ្រហ័រម៉ូស។ ប្រធានធនាគារកណ្ដាលអាល្លឺម៉ង់ រូបនេះ បានព្រមានថា ពិភពលោកអាចនឹងបន្តស្ថិតក្នុងភាពមិនច្បាស់លាស់ និងមានការប្រែប្រួលជាច្រើន ទោះបីជាជម្លោះយោធាត្រូវបានដោះស្រាយរួចរាល់ក៏ដោយ។

ដោយឡែក កាលពីថ្ងៃទី១១ ខែមិថុនា កន្លងទៅនេះ ធនាគារកណ្តាលអឺរ៉ុប បានសម្រេចដំឡើងអត្រាការប្រាក់ជាលើកដំបូងគិតចាប់តាំងពីឆ្នាំ២០២៣ មក។ លោក នេហ្គល បានចាត់ទុកវិធានការដំឡើងអត្រាការប្រាក់នេះថា ជារឿងចាំបាច់បំផុត ដើម្បីទប់ទល់នឹងសម្ពាធអតិផរ​ណា និងការហក់ឡើង នៃតម្លៃទំនិញ ដែលបណ្ដាលមកពីជម្លោះនៅមជ្ឈិមបូព៌ា ព្រមទាំងបានច្រានចោលការរិះគន់ដែលថា វិធានការនេះអាចធ្វើឱ្យរាំងស្ទះដល់កំណើនសេដ្ឋកិច្ច។

លោកបានទទួលស្គាល់ថា ការដំឡើងអត្រាការប្រាក់ក្នុងរយៈពេលខ្លី នឹងធ្វើឱ្យការស្នើសុំកម្ចីថ្មី ដើម្បីទូទាត់បំណុលចាស់មានតម្លៃកាន់តែថ្លៃជាងមុន ប៉ុន្តែក្នុងរយៈពេលវែង វានឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចទាំងមូលតាមរយៈការរក្សាបាននូវស្ថិរភាពតម្លៃទំនិញ ដែលជាលក្ខខណ្ឌដ៏សំខាន់បំផុតមិនអាចខ្វះបាន។

គួរជម្រាបថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់នៅក្នុងតំបន់ប្រើប្រាស់ប្រាក់អឺរ៉ូ បានកើនឡើង៣,២% នៅក្នុងខែឧសភា ខណៈដែលសកម្មភាពអាជីវកម្មនានាកំពុងបង្ហាញសញ្ញាធ្លាក់ចុះ៕

អត្ថបទៈ សួន ឡង់ទី​




អត្ថបទបន្ទាប់


ចិននឹងដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់តាមប្រព័ន្ធឌីជីថលថ្មី ដែលមានតម្លៃសេវាទាបជាងប្រព័ន្ធទូទាត់ SWIFT រហូតដល់ពាក់កណ្តាល

ប្រទេសចិន កំពុងខិតកាន់តែជិតឈានដល់ការដាក់ឱ្យដំណើរការជាផ្លូវការនូវ Platform ទូទាត់តាមប្រព័ន្ធឌីជីថលថ្មីមួយ ដែលអាចនាំមកនូវការផ្លាស់ប្តូ…

សារព័ត៌មានអូស្ត្រាលីផ្សាយថា យុទ្ធសាស្ត្រទុច្ចរិតដាក់សម្ពាធសេដ្ឋកិច្ចរបស់ថៃ ដើម្បីសង្កត់កកម្ពុជា បានបរាជ័យយ៉ាងអាម៉ាស់

សារព័ត៌មាន New Mandala របស់អូស្ត្រាលី បានចុះផ្សាយថា ការប្រើប្រាស់ពាណិជ្ជកម្ម ថាមពល និងវិធានការរឹតបន្តឹងព្រំដែនរហូតឈានដល់ការបិទព្រំដែនជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ