សេដ្ឋកិច្ចអ៊ីរ៉ង់

អាម៉េរិក-អ៊ីរ៉ង់ឯកភាពលើលក្ខខណ្ឌ១៤ចំណុច ខណៈអ៊ីរ៉ងព្រមបោះបង់កម្មវិធីនុយក្លេអ៊ែ ហើយលោក ត្រាំ ព្រមបង្កើតមូលនិធិ៣០០ពាន់លានដុល្លារជួយស្តារសេដ្ឋកិច្ចអ៊ីរ៉ង់ឡើងវិញ


ទីបំផុតសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់បានឈានដល់ការចុះហត្ថលេខាឯកភាពគ្នាលើលក្ខខណ្ឌទាំង១៤ចំណុច ដើម្បីបញ្ចប់ជម្លោះនៅតំបន់មជ្ឈិមបូព៌ា។ នៅក្រោមលក្ខខណ្ឌនេះ អ៊ីរ៉ង់បានយល់ព្រមបញ្ឈប់ការអភិវឌ្ឍន៍នុយក្លេអ៊ែ ហើយជាថ្នូរលោក ដូណាល់ ត្រាំ បានយល់ព្រមបង្កើតមូលនិធិមានទំហំទឺកប្រាក់រហូតដល់៣០០ពាន់លានដុល្លារ ដើម្បីជួយស្តារប្រទេស និងសេដ្ឋកិច្ចអ៊ីរ៉ង់ ដែលរងការវាយប្រហារពីខ្លួន និងអ៊ីស្រាអែលឡើងវិញ។
សេដ្ឋកិច្ចអ៊ីរ៉ង់
ដោយ

តែយ៉ាងណានេះគ្រាន់តែជាកិច្ចព្រមព្រៀងបឋមតែប៉ុណ្ណោះ ដោយភាគីទាំងពីរមានពេលចំនួន៦០ថ្ងៃ ដើម្បីចរចាលើចំណុចផ្សេងៗមុនឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងចុងក្រោយ។

ទីភ្នាក់ងារព័ត៌មាន CNN បានរាយការណ៍ថា ភ្លាមៗបន្ទាប់ពីលោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើច្បាប់ដើម នៃកិច្ចព្រមព្រៀងបិទបញ្ចប់សង្គ្រាមនៅប្រទេសបារាំង អាម៉េរិកបានផ្ញើឯកសារ ដែលលោក ត្រាំ បានចុះហត្ថលេខារួចទៅឱ្យភាគីអ៊ីរ៉ង់។ ក្រោយមកកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រនេះ ក៏ត្រូវបានចុះហត្ថលេខាដោយលោកប្រធានាធិបតី ម៉ាស៊ូដ ប៉េហ្សេស្គៀន (Masoud Pezeshkian) របស់អ៊ីរ៉ង់ផងដែរ។

ក្រោមកិច្ចព្រមព្រៀងនេះ ទីក្រុងតេអេរ៉ង់បានប្តេជ្ញាថា នឹងមិនអភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែតទៅទៀតឡើយ ហើយជាថ្នូរតបស្នងមកវិញ សហរដ្ឋអាម៉េរិកបានយល់ព្រមបង្កើតមូលនិធិមានទំហំទឹកប្រាក់រហូតដល់៣០០ពាន់លានដុល្លារសម្រាប់ជួយស្តារប្រទេស និងសេដ្ឋកិច្ចរបស់អ៊ីរ៉ង់ឡើងវិញ។ ជាមួយគ្នានេះ ភាគីទាំងពីរក៏បានឯកភាពគ្នាបញ្ឈប់រាល់ការវាយប្រហារ និងការប្រយុទ្ធគ្នានៅគ្រប់សមរភូមិទាំងអស់ រួមទាំងនៅក្នុងប្រទេសលីបង់ផងដែរ។

លើសីពីនេះនៅក្នុងកិច្ចព្រមព្រៀងបញ្ចប់ជម្លោះនេះ សហរដ្ឋអាម៉េរិកនឹងដកទណ្ឌកម្មសេដ្ឋកិច្ចលើវិស័យប្រេង និងដកការឡោមព័ទ្ធផ្លូវសមុទ្រ ដើម្បីធានាឱ្យអ៊ីរ៉ង់អាចនាំចេញប្រេងទៅកាន់ទីផ្សារអន្តរជាតិបានឡើងវិញ ជាថ្នូរនឹងអ៊ីរ៉ង់យល់ព្រមបើកច្រកសមុទ្រហ័រម៉ូស ដែលជាផ្លូវទឹកពាណិជ្ជកម្ម និងថាមពលដ៏សំខាន់របស់ពិភពលោកឡើងវិញ។

ដោយឡែកក្រោយពីពិធីចុះហត្ថលេខាដ៏មានអត្ថន័យនេះរំលងផុតទៅនៅក្នុងសន្និសីទសារព័ត៌មានមួយលោក ត្រាំ បែរជាបានថ្លែងសារព្រមានយ៉ាងធ្ងន់ៗ និងចំៗដោយសំដៅទៅលើប្រទេសអ៊ីរ៉ង់ថា អាម៉េរិកនឹងត្រឡប់ទៅទម្លាក់គ្រាប់បែកវិញភ្លាមៗ ប្រសិនបើអ៊ីរ៉ង់ហ៊ានរំលោភលើកិច្ចព្រមព្រៀងនេះ។ តែលោកបានសង្កត់ធ្ងន់ថា លោកមិនចង់ធ្វើបែបនេះនោះទេ គ្រាន់តែចង់ឱ្យពួកគេគោរពតាមកិច្ចព្រមព្រៀង និងចង់ឱ្យពួកគេប្រព្រឹត្តខ្លួនឱ្យបានល្អតែប៉ុណ្ណោះ។

គិតមកទល់ពេលនេះថ្នាក់ដឹកនាំកំពូលៗរបស់ប្រទេសអ៊ីរ៉ង់ មិនទាន់បានបង្ហាញប្រតិកម្មឆ្លើយតប ឬការតតាំងណាមួយទៅនឹងសារព្រមានដ៏ក្តៅគគុកចុងក្រោយរបស់លោក ត្រាំ នៅឡើយទេ ដោយសារតែភាគីអ៊ីរ៉ង់កំពុងផ្តោតអារម្មណ៍លើការប្រារព្ធពិធីអបអរសាទរចំពោះព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ នៃការបិទបញ្ចប់ទំព័រសង្គ្រាមដ៏យូរអង្វែងមួយនេះ៕

អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស




អត្ថបទបន្ទាប់


អ្នកជំនាញខ្មែរ បញ្ជាបច្ចេកវិទ្យាលំដាប់ពិភពលោក៖ កម្លាំងនៅពីក្រោយភាពជោគជ័យរបស់ ខ្មែរ ប៊ែវើរីជីស

នៅពីក្រោយតំណក់ភេសជ្ជៈ ដែលផលិតចេញពីរោងចក្រស្តង់ដារលំដាប់ពិភពលោក គឺមានការវិនិយោគដ៏ធំធេង និងមិនចេះរីងស្ងួតលើបច្ចេកវិទ្យាទំនើបចុងក្រោយ ន…

កម្ពុជាបើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកប្រើប្រាស់ស៊ីមកាតជាមួយគណនីធនាគារ ដើម្បីកាត់ផ្តាច់ឫសគល់ការឆបោកតាមអនឡាញ

ធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានចាប់ដៃគ្នាបើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកប្រើប្រាស់ស៊ីមកាតជាមួយនឹងគណនីធនា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ