អត្ថបទពាណិជ្ជកម្ម

អ្នកជំនាញខ្មែរ បញ្ជាបច្ចេកវិទ្យាលំដាប់ពិភពលោក៖ កម្លាំងនៅពីក្រោយភាពជោគជ័យរបស់ ខ្មែរ ប៊ែវើរីជីស


នៅពីក្រោយតំណក់ភេសជ្ជៈ ដែលផលិតចេញពីរោងចក្រស្តង់ដារលំដាប់ពិភពលោក គឺមានការវិនិយោគដ៏ធំធេង និងមិនចេះរីងស្ងួតលើបច្ចេកវិទ្យាទំនើបចុងក្រោយ និងធនធានមនុស្ស ដែលពោរពេញទៅដោយសមត្ថភាព។
អ្នកជំនាញខ្មែរ បញ្ជាបច្ចេកវិទ្យាលំដាប់ពិភពលោក៖ កម្លាំងនៅពីក្រោយភាពជោគជ័យរបស់ ខ្មែរ ប៊ែវើរីជីស
ដោយ
អំពី KHB

ការវិនិយោគលើបច្ចេកវិទ្យាទំនើបចុងក្រោយ និងការអភិវឌ្ឍសមត្ថភាពបុគ្គលិក គឺជាអ្វីគុណតម្លៃស្នូល ដែលខ្មែរ ប៊ែវើរីជីស តែងតែអនុវត្តជាប់​ជាប្រចាំ ដោយកន្លងមក​ក្រុមហ៊ុនយក្សមួយនេះ បាននាំយកនូវបច្ចេកវិទ្យា​ឧស្សាហកម្ម​កំពូលៗពី​សហគមន៍​អឺរ៉ុបមកបំពាក់​ក្នុងខ្សែច្រវាក់​ផលិតកម្មរោងចក្ររបស់ខ្លួន រួមជាមួយនឹង​ការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាព​វិស្វករខ្មែរ ឱ្យ​ដើរទាន់យុគសម័យថ្មី នៃបច្ចេកវិទ្យា​ពិភពលោក ដើម្បីធានាបាន​នូវចក្ខុវិស័យរឹងមាំ និងមាន​និរន្តរភាព​​លើសពី ១០០ ឆ្នាំ។

តួយ៉ាង ថ្មីៗនេះ ថ្នាក់ដឹកនាំក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បាននាំបុគ្គលិកជំនាញចំនួន ២៧ រូប ធ្វើដំណើរ​ទៅសិក្សា ឈ្វេងយល់ និងផ្លាស់ប្តូរបទពិសោធន៍ផ្ទាល់ ជាមួយក្រុមហ៊ុន​បច្ចេកវិទ្យា​ឧស្សាហកម្មយក្សៗ​​របស់ពិភពលោកចំនួន ៤ នៅលើទឹកដីសហគមន៍អឺរ៉ុប រួមមាន៖

១, ក្រុមហ៊ុន​ Givaudan របស់ប្រទេសស្វីស៖ មានអាយុកាលជាង១៣០ឆ្នាំ ក្រុមហ៊ុននេះ ជំនាញ​លើការបង្កើតរសជាតិ ក្លិន និងសាធាតុផ្សំផ្សេងៗ ដើម្បីលាយឱ្យចេញជាផលិតផលថ្មី និង​ត្រឹមត្រូវ​តាម​ស្ដង់ដារចំណីអាហារពិភពលោក។

២, ក្រុមហ៊ុន Ferrum៖ ជាក្រុមហ៊ុន វិស្វកម្ម-ឧស្សាហកម្មរបស់ស្វីស ដែលមាន​ឯកទេស​លើបច្ចេកវិទ្យា​​វេចខ្ចប់​ចំណីអាហារ និងភេសជ្ជៈ។ ឈរជាងលើទីផ្សារជាង១០០ឆ្នាំ ក្រុមហ៊ុននេះ ត្រូវបានគេទទួលស្គាល់ថា ជាក្រុមហ៊ុនដែលមានគុណភាពគ្រឿងចក្រល្អបំផុត​របស់ប្រទេសស្វីស។

៣, ក្រុមហ៊ុន​ KHS Group ៖ ជាក្រុមហ៊ុនបច្ចេកវិទ្យាឧស្សាហកម្ម​ស្ដង់ដាអាល្លឺម៉ង់ មាន​ជំនាញ​ខ្ពស់បំផុតលើប្រព័ន្ធម៉ាស៊ីន​សម្រាប់​ប្រើប្រាស់​ក្នុងការងារច្រក-វេចខ្ចប់ភេសជ្ជៈ តាំងពីដំណាក់កាល​ដំបូង​ដល់ការវេចខ្ចប់ដឹកចេញទៅលក់នៅលើទីផ្សារ។

៤, ក្រុមហ៊ុន Krones ៖ ជាក្រុមហ៊ុនមានដើមកំណើត​នៅអាល្លឺម៉ង់​ដូចគ្នាដែរ។ Krones បច្ចុប្បន្ន ជាអ្នកផ្គង់ផ្គង់​​ផលិតកម្ម​ពេញលេញ ​សម្រាប់​ឧស្សាហកម្មភេសជ្ជៈ រាប់តាំងពីបច្ចេកវិទ្យា​សម្រាប់​ការងារផលិតកម្ម ច្រក និងវេចខ្ចប់។

ជាសក្ខីភាពនៃកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរ ក្នុងការវិនិយោគលើឧបករណ៍​បច្ចេកវិទ្យាទំនើប និងការបណ្ដុះបណ្ដាលធនធានមនុស្សជំនាញកម្រិតខ្ពស់ នៅក្នុងឆ្នាំ ២០២៦ នេះ ខ្មែរ ប៊ែវើរីជីស បាន​បន្តឈ្នះមេដាយលំដាប់ពិភពលោកពីស្ថាប័ន Monde Selection នៅទីក្រុងប៉ារីស ប្រទេស​បារាំង។

ជោគជ័យរបស់ ខ្មែរ ប៊ែវើរីជីស មិនមែនគ្រាន់តែជាសមិទ្ធផលដ៏អស្ចារ្យរបស់ក្រុមហ៊ុនមួយនោះទេ ប៉ុន្តែវាគឺជាសក្ខីកម្មដ៏រស់រវើកនៃមោទនភាពជាតិទាំងមូល។ ការណ៍ដែលឃើញផលិតផលខ្មែរ​ត្រូវបាន​បង្កើត​ឡើង​ដោយស្នាដៃ និងការគ្រប់គ្រងបច្ចេកវិទ្យាលំដាប់អន្តរជាតិពីសំណាក់អ្នកជំនាញខ្មែរផ្ទាល់ វាបាន​ក្លាយជា​កម្លាំងចិត្ត និងជាភស្តុតាងយ៉ាងច្បាស់ថា៖ «ស្នាដៃខ្មែរ គុណភាពខ្មែរ អាចឈរជើងយ៉ាងរឹងមាំ​លើឆាកអន្តរជាតិ»។




អត្ថបទបន្ទាប់


កម្ពុជា ស្ថិតក្នុងចំណោមប្រទេសនៅអាស៊ីអាគ្នេយ៍ ដែលងាយរងគ្រោះដោយសារបាតុភូត អែលនីណូ នៅឆ្នាំនេះ ខណៈដំណាំស្រូវរងផលប៉ះពាល់ខ្លាំងជាងគេ

បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍កំពុងត្រៀមខ្លួនទទួលរងឥទ្ធិពលនៃបាតុភូតអាកាសធាតុ អែលនីណូ ដែលអាចបង្កឱ្យមានអាកាសធាតុក្តៅខ្លាំង និងភ្លៀងធ្លាក់តិចជា…

អាម៉េរិក-អ៊ីរ៉ង់ឯកភាពលើលក្ខខណ្ឌ១៤ចំណុច ខណៈអ៊ីរ៉ងព្រមបោះបង់កម្មវិធីនុយក្លេអ៊ែ ហើយលោក ត្រាំ ព្រមបង្កើតមូលនិធិ៣០០ពាន់លានដុល្លារជួយស្តារសេដ្ឋកិច្ចអ៊ីរ៉ង់ឡើងវិញ

ទីបំផុតសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់បានឈានដល់ការចុះហត្ថលេខាឯកភាពគ្នាលើលក្ខខណ្ឌទាំង១៤ចំណុច ដើម្បីបញ្ចប់ជម្លោះនៅតំបន់មជ្ឈិមបូព៌ា។ នៅក្រោមលក្ខ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ