វិស័យ​ថាមពល

វិបត្តិប្រេងឥន្ធនៈកំពុងរុញច្រានថ្លៃដើមផលិតកម្មនៅកម្ពុជា ឱ្យហក់ឡើង និងបង្កផលប៉ះពាល់ដល់ភាពប្រកួតប្រជែង


​​វិបត្តិប្រេងឥន្ធនៈសកលបានរុញច្រានឱ្យថ្លៃដឹកជញ្ជូនទំនិញនៅកម្ពុជា កើនឡើងចន្លោះពី ២៥% ទៅ ៥០% ដែលបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ខ្សែច្រវាក់ផលិតកម្ម និងវិស័យសហគ្រាសធុនតូច និងមធ្យម (SME)។ ស្ថិតក្នុងស្ថានភាពដែលតម្លៃប្រេងឡើងចុះលឿនពេកនេះ បានធ្វើឱ្យម្ចាស់អាជីវកម្មប្រឈមនឹងការលំបាកក្នុងការគណនាថ្លៃដើម ខណៈតម្លៃទំនិញនៅលើទីផ្សារ ក៏ចាប់ផ្តើមមានសម្ពាធកើនឡើងផងដែរ។
វិស័យ​ថាមពល
ដោយ

លោកជំទាវ កែវ មុំ អគ្គនាយិកាក្រុមហ៊ុនផលិតនំស្រួយ លីលី បានគូសបញ្ជាក់ថា ការប្រែប្រួលតម្លៃប្រេងឥន្ធនៈដោយសារវិបត្តិសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាកំពុងធ្វើឱ្យថ្លៃដើមផលិត និងការដឹកជញ្ជូនក្នុងស្រុកហក់ឡើង។ តែទោះជាយ៉ាងណាក៏ដោយលោកជំទាវ ពុំទាន់អាចគណនាអំពីការកើនឡើងថ្លៃដើមផលិតបាននៅឡើយទេ ដោយសារទីផ្សារប្រេងមានការឡើងចុះលឿនពេក។ សហគ្រិនរូបនេះបានសង្កត់ធ្ងន់ថា ទោះបីជាតម្លៃប្រេងឥន្ធនៈមានការប្រែប្រួលខ្លាំងក៏ពិតមែន តែផលិតផលរបស់ក្រុមហ៊ុន នំស្រួយ លីលី នៅតែបន្តរក្សាតម្លៃដដែល ពោលគឺមិនមានការឡើងថ្លៃនោះទេ ដើម្បីរក្សាការផ្គត់ផ្គង់ និងការប្រកួតប្រជែង។

ជាមួយគ្នានេះ ឧកញ៉ា កែវ បូណ៌ភិរក្ស អគ្គនាយកក្រុមហ៊ុន បូទីកា និងបុរីឡុងនី បានគូសបញ្ជាក់ថា វិបត្តិប្រេងឥន្ធនៈជាសកលបានបង្កការរំខានមួយចំនួនដល់ខ្សែច្រវាក់ផលិតកម្មរបស់ក្រុមហ៊ុនលោក។ ជាក់ស្ដែងវិបត្តិនេះបានធ្វើឱ្យថ្លៃដើមផលិតរបស់ក្រុមហ៊ុន បូទីកា ដែលប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកមានការកើនឡើងប្រមាណ៣% ខណៈផលិតផលនាំចូលពីខាងក្រៅមានការឡើងថ្លៃដើមប្រមាណពី១០ ទៅ១៥% និងផលិតផលវត្ថុធាតុដើមមួយចំនួនទៀតដែលចម្រាញ់ចេញពីប្រេងកាតមានការកើនឡើងជាង១០០% ដែលកំពុងធ្វើឱ្យប៉ះពាល់ដល់ការប្រកួតប្រជែងរបស់ក្រុមហ៊ុនខ្លួននៅក្នុងទីផ្សារ។

ដោយឡែកលោក Milan Thomas សេដ្ឋវិទូរបស់ធនាគារអភិវឌ្ឍន៍អស៊ី (ADB) ប្រចាំកម្ពុជា កត់សម្គាល់ឃើញថា វិបត្តិថាមពលបានជះផលប៉ះពាល់ដល់វិស័យមួយចំនួនរួមទាំងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ បើតាមសេដ្ឋវិទូរូបនេះ ប្រសិនបើវិបត្តិនេះធ្វើឱ្យជ័រផ្លាស្ទីកឡើងថ្លៃខ្ពស់ពេកនោះនឹងបង្កផលប៉ះពាល់កាន់តែខ្លាំងដល់សហគ្រាសធុនតូច និងមធ្យម។ តែយ៉ាងណា លោក មានសុទិដ្ឋិនិយមខ្ពស់ចំពោះវិធានការឆ្លើយតបរបស់រដ្ឋាភិបាលកម្ពុជា ដែលដាក់ចេញនាពេលថ្មីៗនេះថា នឹងរួមចំណែកដល់អ្នកងាយរងគ្រោះ និងកាត់បន្ថយហានិភ័យមួយចំនួនពីវិបត្តិដែលកំពុងកើតមាន។

សូមបញ្ជាក់ថា វិបត្តិសង្គ្រាមនៅមជ្ឈិមបូព៌ាបានធ្វើឱ្យថ្លៃដឹកជញ្ជូនទំនិញនៅកម្ពុជា កើនឡើងចន្លោះពី២៥% ទៅ៥០%។ ផលប៉ះពាល់នេះកំពុងបង្កឱ្យម្ចាស់រថយន្តដឹកជញ្ជូនមួយចំនួនសម្រេចចិត្តបញ្ឈររថយន្តចោលដោយសារខាតបង់ និងជំរុញឱ្យតម្លៃទំនិញនៅលើទីផ្សារកើនឡើងផងដែរ៕

អត្ថបទ៖ បូ ដូឡា




អត្ថបទបន្ទាប់


សង្គ្រាម៥០ថ្ងៃនៅអ៊ីរ៉ង់បានធ្វើឱ្យបាត់បង់ប្រេងពីទីផ្សារមានតម្លៃរហូតដល់៥០ពាន់លានដុល្លារ

ក្រុមអ្នកវិភាគបានអះអាងថា សង្គ្រាមរយៈពេល៥០ថ្ងៃរវាងសហរដ្ឋអាម៉ែរិក និងអ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់បានធ្វើឱ្យរាំងស្ទះដល់ខ្សែច្រវាក់ផ្គត់ផ្គង់ថា…

ការកើនឡើងតម្លៃសំបុត្រយន្តហោះកំពុងធ្វើឱ្យរាំងស្ទះដល់ការស្រូបទាញភ្ញៀវទេសចរបរទេសរបស់កម្ពុជា

​​ចរន្តភ្ញៀវទេសចរអន្តរជាតិ ដែលមកកម្សាន្តនៅកម្ពុជា ហាក់បង្ហាញសញ្ញា​នៃការថមថយនៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ខណៈដែលសង្រ្គាមនៅតំបន់មជ្ឈិមប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ